ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​អើយ​ជីវិត​! ដើម្បី​ម្នាក់​ទៀត លះបង់​កូនស្រី

5 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​ជា​ឪពុក​របស់​ក្មេង​ប្រុស​ស្រី​២​នាក់ បាន​ឈរ​នៅ​ទី​សាធារណៈ​ជាមួយនឹង​កូនស្រី​បី​នៅ​នឹង​ដៃ និង​ផ្ទាំង​ក្រដាស​ដែល​មាន​ចំណងជើង​ថា «​លក់​កូនស្រី​ដើម្បី​ជួយ​កូនប្រុស​»​។ រូបថត​របស់​ឪ​កូន​ពីរ​នាក់…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​ជា​ឪពុក​របស់​ក្មេង​ប្រុស​ស្រី​២​នាក់ បាន​ឈរ​នៅ​ទី​សាធារណៈ​ជាមួយនឹង​កូនស្រី​បី​នៅ​នឹង​ដៃ និង​ផ្ទាំង​ក្រដាស​ដែល​មាន​ចំណងជើង​ថា «​លក់​កូនស្រី​ដើម្បី​ជួយ​កូនប្រុស​»​។

រូបថត​របស់​ឪ​កូន​ពីរ​នាក់ ត្រូវ​បាន​មហាជន​នៅ​លើ​បណ្តាញ​សង្គម​មក​បង្ហោះ រួច​មក​ក៏​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។ លើ​ក្រដាស​ដែល​បុរស​ជា​ឪពុក​សរសេរ​បាន​រៀបរាប់​ថា គាត់​មានកូន​ប្រុស​អាយុ​៤​ឆ្នាំ ដែល​មាន​ជំងឺមហារីក​គ្រាប់​ឈាម (​ឈាមស​ស៊ី​ឈាម​ក្រហម​) តែ​គ្មាន​សមត្ថភាព​បន្ត​ព្យាបាល​ទៀត​ទេ​។ ប្រសិនបើ​នរណា​ចង់​ជួយ​ដល់​ការ​បង់ថ្លៃ​ព្យាបាល​កូនប្រុស​របស់​គាត់ គាត់​នឹង​ឲ្យ​កូនស្រី​របស់​គាត់​ជា​កិច្ច​តបស្នង​។

សារព័ត៌មាន Beijing Youth Daily បាន​រក​ឃើញ​ថា រឿង​នេះ​កើត​នៅ Chengdu ដែល​ជា​កន្លែង​កូនប្រុស​របស់​បុរស​នោះ​ស្នាក់​នៅ​ក្នុង​មន្ទីរពេទ្យ​សម្រាក​ព្យាបាល​។ គេ​ក៏​ដឹង​ទៀត​ថា គ្រួសារ​របស់​បុរស​ជា​ឪពុក​ធ្លាក់ខ្លួន​ជាប់បំណុលគេ​ដុនដាប​យ៉ាង​ខ្លាំង ក្រោយ​ពី​កូនប្រុស​ឈឺ​បែប​នេះ​។ គាត់​បាន​សុំ​ការ​បរិច្ចាគ​ពី​សំណាក់​សប្បុរសជន​ជា​ច្រើន​លើក​ច្រើន​សារ ប៉ុន្តែ​ត្រូវ​យក​ទៅ​បង់ថ្លៃ​ពេទ្យ​អស់​រហូត​។ មក​ដល់​ពេល​នេះ គ្មាន​នរណា​ម្នាក់​ព្រម​បរិច្ចាគ​ទៀត​ទេ​។

មហាជន​គិត​ថា នេះ​មក​ពី​ផ្នត់គំនិត​យក​កូនប្រុស​ជា​ធំ​នៅ​ប្រទេស​ចិន​។ តើ​លោក​អ្នក​គិត​ថា ទ​ង្វើ​របស់​បុរស​ជា​ឪពុក​សាក​សម​ដែរ​ឬទេ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ