ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ! យន្ត​ហោះ​ខ្ទេច​យ៉ាង​នេះ តែ​ក្មេង​​ម្នាក់​ជីវិត​ពិត​ជា​ថ្លៃ​ណាស់

5 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ ក្មេង​ប្រុស​ម្នាក់​អាយុ​១២​ឆ្នាំ​នៅ​រស់រាន​មានជីវិត ក្រោយ​ការ​ធ្លាក់​យន្តហោះ​មួយ​គ្រឿង បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៨​នាក់​នៅ​តំបន់​ភ្នំ​មួយ នា​ភាគ​ខាងកើត​ឥណ្ឌូ​ណេ​ស៊ី​។​ នេះ​ជា​ការ​អះអាង​កាលពី​ថ្ងៃ​ទី​១២​ សីហា​ របស់​អាជ្ញាធរ​ឥណ្ឌូ​ណេ​ស៊ី​។ បើតាម​ផ្នែក​ត្រួតពិនិត្យ​អាកាស​កាលពី​ថ្ងៃ​ទី​១១…

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ ក្មេង​ប្រុស​ម្នាក់​អាយុ​១២​ឆ្នាំ​នៅ​រស់រាន​មានជីវិត ក្រោយ​ការ​ធ្លាក់​យន្តហោះ​មួយ​គ្រឿង បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៨​នាក់​នៅ​តំបន់​ភ្នំ​មួយ នា​ភាគ​ខាងកើត​ឥណ្ឌូ​ណេ​ស៊ី​។​ នេះ​ជា​ការ​អះអាង​កាលពី​ថ្ងៃ​ទី​១២​ សីហា​ របស់​អាជ្ញាធរ​ឥណ្ឌូ​ណេ​ស៊ី​។

បើតាម​ផ្នែក​ត្រួតពិនិត្យ​អាកាស​កាលពី​ថ្ងៃ​ទី​១១ ​សីហា​ បាន​បាត់​ការ​ទាក់ទង ជាមួយ​យន្ត​ហោះ​នេះ​ធុន​ PILATUS ​ផលិត​នៅ​ប្រទេស​ស្វ៊ី​ស​ ដែល​ហោះ​ចាកចេញ សម្រាប់​ការ​ហោះ​ហើរ​រយៈពេល​ប្រមាណ​៤០​នាទី​មួយ នៅ​ខេត្ត​ដាច់​ស្រយាល​ប៉ា​ពូ​អា​ស៊ី​។ ​បំណែក​យន្តហោះ​ត្រូវ​បាន​រក​ឃើញ​នា​ព្រឹក​ថ្ងៃ​ទី​១២ ​សីហា នេះ ស្ថិត​ក្នុង​តំបន់​ព្រៃ ​និង​ភ្នំ​មួយ​នៃ​អនុ​​ស្រុក ​OKSIBIL​។

ហើយ​​មនុស្ស​៨​នាក់​ស្លាប់ ​ប៉ុន្តែ​មាន​តែ​​ម្នាក់​នៅ​រស់រាន​មានជីវិត​ គឺ​ជា​កុមារ​អាយុ​១២​ឆ្នាំ​ម្នាក់​។ ​សម្រាប់​ពេល​នេះ​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​នៅ​ពុំ​ទាន់​ដឹង​នៅឡើយ​។ ហើយ​យន្ត​ហោះ​នេះ​ជា​របស់​ក្រុមហ៊ុន​ឯកជន​ DIMONIM AIR ដែល​ដឹក​អ្នកដំណើរ​៧​នាក់​ និង​សមាជិក​ក្រុម​យានិក​២​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ