ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​​ប្ដេជ្ញា​មិន​ចុះ​ញ៉ម​ការ​គំរាមកំហែង​ឡើយ

5 ឆ្នាំ មុន

ប្រទេស​តួ​ក​គី ៖ ប្រធានាធិបតី​តួ​ក​គី​ លោក​រី​ស៊ីប​ តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន កាលពី​ថ្ងៃ​ទី​១១​សីហា បាន​សច្ចា​ឆ្លើយ​តប​វិញ​ចំពោះ​ការ​គំរាមកំហែង​ទាំងឡាយ​របស់​សហរដ្ឋអាមេរិក ដែល​​សំដៅ​ឲ្យ​ដោះ​លែង​គ្រូ​ប្រដៅ​សាសនា​អា​មេ​រិ​ក​ម្នាក់ ដោយ​លោក​ពុំ​បង្ហាញ​ឆ​ន្ទៈ​សម្រាល​ភាព​តានតឹង​ជាមួយ​ក្រុង​វ៉ា​ស៊ិ​ន​តោន​ឡើយ ។…

ប្រទេស​តួ​ក​គី ៖ ប្រធានាធិបតី​តួ​ក​គី​ លោក​រី​ស៊ីប​ តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន កាលពី​ថ្ងៃ​ទី​១១​សីហា បាន​សច្ចា​ឆ្លើយ​តប​វិញ​ចំពោះ​ការ​គំរាមកំហែង​ទាំងឡាយ​របស់​សហរដ្ឋអាមេរិក ដែល​​សំដៅ​ឲ្យ​ដោះ​លែង​គ្រូ​ប្រដៅ​សាសនា​អា​មេ​រិ​ក​ម្នាក់ ដោយ​លោក​ពុំ​បង្ហាញ​ឆ​ន្ទៈ​សម្រាល​ភាព​តានតឹង​ជាមួយ​ក្រុង​វ៉ា​ស៊ិ​ន​តោន​ឡើយ ។

ការ​ប្រកាស​ពី​ទណ្ឌកម្ម ការ​គំំ​រាម​សងសឹក​វិញ ការ​បង្កើន​ពន្ធគយ​លើ​ដែកថែប​ និង​អាលុយ​​មី​នី​ញ៉ូ​ម​តួ​ក​គី​នាំ​ឲ្យ​ប្រាក់​លី​ហ្វ្រ​តួ​ក​គី​ធ្លាក់​ថ្លៃ ដោយ​កាលពី​ថ្ងៃ​ទី​១០​ សីហា​ ដល់​ទៅ​១៦% ​ប្រឈម​មុខ​នឹង​ប្រាក់​ដុល្លារ​។

សហរដ្ឋអាមេរិក​ស្នើ​ឲ្យ​ដោះ​លែង​បន្ទាន់​គ្រូ​ប្រដៅ​សាសនា​អា​មេ​រិ​ក​លោក​ ANDREW BRUNSON ដែល​បច្ចុប្បន្ន​កាត់ទោស​នៅ​តួ​ក​គី​ពី​បទ​ភេរវកម្ម និង​ចារកម្ម ​រួច​កំពុង​ជាប់​ឃុំ​ក្នុងផ្ទះ​ក្រោយ​ជាប់​ឃុំឃាំង​១​ឆ្នាំ​កន្លះ​មក​។

កាលពី​ថ្ងៃ​ទី​១១ ​សីហា ​នា​ឱកាស​នៃ​ការ​ប្រមូលផ្ដុំ​មនុស្ស​មួយ​នៅ​ទីក្រុង ​UNYE ​ជាប់មាត់​សមុទ្រ​ខ្មៅ លោក​អ័​រ​ដូហ្គា​ន​ ថ្លែង​ថា ​វា​ជា​រឿង​អាក្រក់​ដែល​ហ៊ាន​ឲ្យ​តួ​ក​គី​លុតជង្គង់​ជា​មួយ​​ការ​គំរាមកំហែង​ទាក់ទិន​នឹង​គ្រូ​ប្រដៅ​សាសនា​មួយ​រូប​។ ​អ្នកឯង​ពិតជា​គ្មាន​ការ​អៀន​ខ្មាស់​។​ អ្នកឯង​សុខចិត្ត​ប្ដូរ​ដៃគូ​យុទ្ធសាស្ត្រ​របស់​ខ្លួន​ក្នុង​ផ្ទៃ​អូតង់​សម្រាប់​សង្ឃ​កាតូលិក​ម្នាក់​។​ លោកក៏​បាន​​ព្រមាន​ថា ​ភាព​ជា​ដៃ​គួរ​បស់​យើង​អាច​ជួប​ឧបសគ្គ ហើយ​លោក​គំរាម​ស្វែងរក​មិត្ត​ព្រមទាំង​សម្ព័ន្ធមិត្ត​ថ្មី​ៗ​។

លោក​អ័​រ​ដូ​ហ្គា​ន ក៏​បាន​​បន្ត​ថា បើ​គេ​មាន​ដុល្លារ​យើង​មាន​ព្រះ​អាល់​ឡា​ហ៍​។​ លោក​អំពាវនាវ​ដល់​ពលរដ្ឋ​តួ​ក​គី ​កុំ​ឲ្យ​ជ្រួលច្របល់ ​ពិសេស​ឲ្យ​បញ្ចេញ​ប្រាក់​បំរុង​ទុកជា​រូបិយប័ណ្ណ​បរទេស​ ឬជា​មាស ​ដើម្បី​ជួយ​ទ្រទ្រង់​ដល់​តម្លៃ​រូបិយ​វត្ថុ​ជាតិ​។

ក្នុង​សារ​តាម​ TWITTER ​ដែល​ប្រកាស​ពី​ការ​បង្កើន​ពន្ធគយ​លើ​ដែកថែប ​និង​អាល់​លុយ​មី​នី​ញ៉ូ​ម​តួ​ក​គី លោក​ដូ​ណា​ល់​ ត្រាំ​ ក៏​ទទួល​សា្គ​ល់​ដែរ​ថា ​ទំនាក់ទំនង​របស់​យើង​ជាមួយ​តួ​ក​គី​ពុំ​ល្អ​ឡើយ​ក្នុង​ពេល​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ