ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់​ណាស់! ស្លា.ប់​៤​នាក់ ក្នុង​នោះ​ប៉ូលិស​២​នាក់ ក្រោយ​បា.ញ់​ប្រហារ

5 ឆ្នាំ មុន

ប្រទេស​កា​ណា​ដា ៖ មនុស្ស​៤​នាក់​ ក្នុង​នោះ​មាន​ប៉ូលិស​២​នាក់​បាន​ត្រូវ​ស្លាប់ កាលពី​ព្រឹក​​ថ្ងៃ​ទី​១០ ​សីហា​ ដោយសារ​ការ​បាញ់ប្រហារ​មួយ ក្នុង​ទីក្រុង ​FREDERICTON ភាគ​ខាងកើត​កា​ណា​ដា…

ប្រទេស​កា​ណា​ដា ៖ មនុស្ស​៤​នាក់​ ក្នុង​នោះ​មាន​ប៉ូលិស​២​នាក់​បាន​ត្រូវ​ស្លាប់ កាលពី​ព្រឹក​​ថ្ងៃ​ទី​១០ ​សីហា​ ដោយសារ​ការ​បាញ់ប្រហារ​មួយ ក្នុង​ទីក្រុង ​FREDERICTON ភាគ​ខាងកើត​កា​ណា​ដា ហើយ​ជនសង្ស័យ​ត្រូវ​ចាប់ខ្លួន​ឃុំឃាំង​។

ខ្មាន់កាំភ្លើង​ជា​បុរស​អាយុ​៤៨​ឆ្នាំ​ម្នាក់​ រស់នៅ​ក្នុង​ទីក្រុង​នោះ​។​ ហើយ​ប៉ូលិស​ពុំ​បាន​និយាយ​​ពី​ហេតុផល​នៃ​ការ​បាញ់ប្រហារ​របស់​គេ​ ព្រមទាំង​ពី​ប្រភេទ​អាវុធ​ដែល​គេ​ប្រើ​​នោះ​ឡើយ​។ រីឯ​​ជន​នោះ​ក៏​ត្រូវ​បាន​​ប​ញ្ជូ​ន​ទៅ​មន្ទីរពេទ្យ​ ដោយសារ​ត្រូវ​របួសធ្ងន់​។​

ទីក្រុង ​FREDERICTON ​ជាទី​ប្រជុំជន​នៃ​ខេត្ត​ NOUVEAU BRUNSWICK ជាប់​ទន្លេ​សាំង​​ហ្ស​ង់ ដែល​​មាន​ប្រជាជន​៥៦.០០០​នាក់​។ ហើយ​​កាលពី​ឆ្នាំ​២០១៤​ ខេត្ត​នេះ​ធ្លាប់​ជា​ឆាក​នៃ​ការ​បាញ់ប្រហារ​មួយ​សម្លាប់​ភ្នាក់ងារ​តម្រួត​កា​ណា​ដា​៣​នាក់ ​ក្នុង​ទីក្រុង​MONCTON​។​ រួច​កាលពី​៣​ស​ប្ដា​ហ៍​មុន​នេះ បុរស​ម្នាក់​បាន​បាញ់​សម្លាប់​មនុស្ស​២​នាក់​និង​​ធ្វើ​ឲ្យ​របួស​១៣​នាក់ ​តាម​ដង​វិ​ថី​មួយ​នៃ​ទីក្រុង​តូ​រ៉ុ​ង​តូ​មុន​នឹង​សម្លាប់​ខ្លួនឯង​។

យោង​តាម​សាក្សី​ទាំងឡាយ​​បាន​ឱ្យ​ដឹង​ថា​ ការ​បាញ់ប្រហារ​កាលពី​ថ្ងៃ​ទី​១០ ​សីហា​ គឺ​កើត​​មាន​ក្នុង​អគារ​ស្នាក់​នៅ​មួយ​។ បើ​​បណ្ដា​រូបភាព​ផ្សាយ​តាម​បណ្ដា​សារព័ត៌មាន​បង្ហាញ​​បណ្ដា​រថយន្ត​សង្គ្រោះ​បើក​ឆ្ពោះទៅ​កាន់​វិ​ថី​មានការ​បាញ់ប្រហារ​។ ហើយ​​អត្ត​សញ្ញាណ​​របស់​ប៉ូលិស​២​នាក់​ដែល​ស្លាប់​ គឺ​លោក SARA MAE BUNRNS អាយុ​៤៣​ឆ្នាំ​និង​លោក​ LAWRENCE ROBB COSTELLO​ អាយុ​៤៥​ឆ្នាំ រួច​ឈ្មោះ​ជន​ស៊ី​វិល​២​នាក់​ដែល​ស្លាប់​ពុំ​ត្រូវ​បាន​ប្រាប់​ឡើយ​។

កា​ណា​ដា​មានច្បាប់​តឹង​ជាង​អា​មេ​រិ​ក ក្នុង​ការ​កាន់​កាំភ្លើង តែ​ការ​រីកសាយ​នៃ​អា​វុ​នាំ​ឲ្យ​មាន​ការ​កើនឡើង​នៃ​ឧក្រិដ្ឋកម្ម​ទាក់ទិន​នឹង​កាំភ្លើង រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។
ក្រោយ​ការ​បាញ់ប្រហារ​នៅ​ទីក្រុង​តូ​រ៉ុ​ង​តូ ​កាលពី​ខែ​មុន ក្រុមប្រឹក្សា​ក្រុង​នេះ​ បាន​អនុម័ត​សំណើ​​មួយ​ចំពោះ​រដ្ឋាភិបាល​សហព័ន្ធ​ឲ្យ​ពិនិត្យ​ពី​ច្បាប់​មួយ​ស្ដី​ពី​អាវុធ គឺ​ហាមឃាត់​ការ​លក់​អាវុធ​ក្នុង​ទីក្រុង​ធំ​នោះ​។ ​ប៉ុន្តែ​ទីក្រុង​តូ​រ៉ុ​ង​តូ ​នា​ឆ្នាំ​នេះ​កើត​មាន​ឧប្បត្តិហេតុ​បាញ់​ប្រហារ​​២៤១​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៣០​នាក់ គឺ​មានការ​កើនឡើង​៣០%​ ក្នុង​ដំណាក់កាល​ដូច​គ្នា​នេះ​នៃ​ឆ្នាំ​២០១៧៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ