ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុងធ្វើ​ការ​​ហ្វឹក​ហ្វឺន​ជួប​គ្រោះ​អរកុសល​ស្លា.ប់​៩​នាក់

5 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ បណ្ដា​អ្នក​ទទួលខុសត្រូវ​មូលដ្ឋាន​បាន​​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​១១​សីហា​​ថា មនុស្ស​៩​នាក់​ជិះ​ក្នុង​ឧទ្ធម្ភាគចក្រ​១​គ្រឿង​របស់​ផ្នែក​សន្តិសុខ​ស៊ី​វិល បាន​ត្រូវ​ស្លាប់​ដោយសារ​ឧទ្ធម្ភាគចក្រ​នោះ​ធ្លាក់ កាលពី​ថ្ងៃ​ទី​១០ ​សីហា​ នា​ភាគ​កណ្ដាល​ជប៉ុន​ពេល​ហោះ​ហ្វឹកហ្វឺន​។ អ្នក​ទទួលខុសត្រូវ​មូលដ្ឋាន​ម្នាក់​អះអាង​ប្រាប់ ​AFP…

ប្រទេស​ជប៉ុន ៖ បណ្ដា​អ្នក​ទទួលខុសត្រូវ​មូលដ្ឋាន​បាន​​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​១១​សីហា​​ថា មនុស្ស​៩​នាក់​ជិះ​ក្នុង​ឧទ្ធម្ភាគចក្រ​១​គ្រឿង​របស់​ផ្នែក​សន្តិសុខ​ស៊ី​វិល បាន​ត្រូវ​ស្លាប់​ដោយសារ​ឧទ្ធម្ភាគចក្រ​នោះ​ធ្លាក់ កាលពី​ថ្ងៃ​ទី​១០ ​សីហា​ នា​ភាគ​កណ្ដាល​ជប៉ុន​ពេល​ហោះ​ហ្វឹកហ្វឺន​។

អ្នក​ទទួលខុសត្រូវ​មូលដ្ឋាន​ម្នាក់​អះអាង​ប្រាប់ ​AFP ​ថា ការ​ស្លាប់​របស់​មនុស្ស​ទាំង​៩​នាក់​នេះ​​ត្រូវ​បាន​បញ្ជាក់​នា​ថ្ងៃ​ទី​១១ ​សីហា​ វេលា​ថ្ងៃត្រង់​។ ហើយ​​ប៉ូលិស​ និង​កងទ័ព​បាន​ធ្វើ​ប្រតិ​បត្តិការ​ជួយ​សង្គ្រោះ តាម​រក​មនុស្ស​ទាំងនេះ​ក្រោយ​ពី​ឧ​ទ្ធ​ម្ភា​ក​ចក្រ​ធ្លាក់​ក្នុង​ព្រៃ​មួយ​នៃ​​តំបន់​ហ្គុ​ន​ម៉ា​ ភាគ​ពាយ័ព្យ​ក្រុង​តូ​ក្យូ​។ ចំណែក​​បណ្ដាជន​រង​គ្រោះ ​ស្ថិត​ក្នុង​ផ្នែក​សន្តិ​សុខ​ស៊ី​វិល ​និង​កង​ពន្លត់ភ្លើង ហើយ​ក្នុង​នោះ​ក៏​មាន​អ្នក​បើក​ និង​មេកា​និក​ម្នាក់​។

ពួក​អ្នក​ស៊ើប​អង្កេត​ត្រូវ​បាន​រដ្ឋាភិបាល​បញ្ជូន​ទៅ​កន្លែង​ឧទ្ធម្ភាគចក្រ​ធ្លាក់​។ រីឯ​​ឧទ្ធម្ភាគ​ចក្រ​នេះ​ធុន ​BELL 412 ​បាន​ចាក​ចេញពី​មូលដ្ឋាន​របស់​ខ្លួន​នា​ព្រឹក​ថ្ងៃ​ទី​១០ ​សីហា សម្រាប់​​ការ​ហោះហើរ​ត្រួតពិនិត្យ​រយៈពេល​២​ម៉ោង តែ​វា​ពុំ​ឃើញ​វិល​ត្រឡប់​មក​កាន់​មូល​ដ្ឋាន​វិញ​ហើយ​បាត់​ការ​ទាក់ទង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ