ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi ក្លាយទៅជា​កា​ពី​ទែន​ក្លិប Barcelona

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Hindu បាន​ឲ្យ​ដឹង​ថា Messi ក្លាយទៅជា​កា​ពី​ទែន​ដឹកនាំ​ក្រុម​នៅ​ការ​ប្រកួត Spanish Supercup នៅ​ថ្ងៃអាទិត្យ​ជាមួយនឹង​ក្លិប Sevilla​។…

តាម​ប្រភព​ព័ត៌មាន The Hindu បាន​ឲ្យ​ដឹង​ថា Messi ក្លាយទៅជា​កា​ពី​ទែន​ដឹកនាំ​ក្រុម​នៅ​ការ​ប្រកួត Spanish Supercup នៅ​ថ្ងៃអាទិត្យ​ជាមួយនឹង​ក្លិប Sevilla​។

Barcelona បាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រ​ថា Lionel Messi នឹង​ក្លាយទៅជា​កា​ពី​ទែន​ដឹកនាំ​ក្លិប Barcelona នៅ​រដូវ​កាល​នេះ ជាមួយនឹង Sergio Bursquets និង Gerard Pique ដែល​ដើរតួ​ជា​ជំនួយការ​ពីក្រោយ​។

Messi នឹង​ដឹកនាំ Barca ទៅ​ក្នុង​ប្រកួត Spanish Supercup ជាមួយនឹង​ក្លិប Sevilla នៅ​ថ្ងៃអាទិត្យ​នេះ​។ ក្លិប​បាន​សរសេរ​ថា​៖ «​កីឡាករ​លេខ​១០ (Messi) ដែល​ធ្វើ​ជា​កា​ពី​ទែន​រង​តាំងពី​ឆ្នាំ​២០១៥ នឹង​ក្លាយទៅជា​កា​ពី​ទែន​ក្លិប​នៅ​រដូវ​កាល​នេះ​។ ដំណែង​នេះ​ធ្លាប់​ជា​ដំណែង​របស់​កីឡាករ​ខ្លាំង​ៗ ដូច​ជា Puyol, Xavi និង Iniesta»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ម្ចាស់​ពាន Ballon d’Or ចំនួន​ប្រាំ​ដង Messi បាន​ត្រឡប់​ទៅ​ក្លិប Barca វិញ ក្រោយ​ស៊ុត​បាន​ត្រឹមតែ​មួយ​គ្រាប់​ជូន​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​ក្នុង​ការ​ប្រកួត World Cup ឆ្នាំ​២០១៨ នៅ​រុ​ស្ស៊ី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ