ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកចិត្ត​លោក Keisuke Honda ពិតជា​មហិមា​ណាស់ ចំពោះ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កំពូល​កីឡាករ​បាល់ទាត់​ជប៉ុន លោក Keisuke Honda បាន​ក្លាយជា​អ្នកចាត់ការ​ទូទៅ និង​ជា​គ្រូបង្ហាត់​ឲ្យ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ថ្មី​របស់​កម្ពុជា ហើយ​អ្វី​ដែល​គួរ​ឲ្យ​ស្ងើចសរសើរ​ខ្លាំង​បំផុត​នោះ គឺ​កីឡាករ​បាល់ទាត់​លំដាប់​អន្តរជាតិ​រូប​នេះ​មិន​ទទួលយក​ប្រាក់ខែ​ពី​កម្ពុជា​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ កំពូល​កីឡាករ​បាល់ទាត់​ជប៉ុន លោក Keisuke Honda បាន​ក្លាយជា​អ្នកចាត់ការ​ទូទៅ និង​ជា​គ្រូបង្ហាត់​ឲ្យ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ថ្មី​របស់​កម្ពុជា ហើយ​អ្វី​ដែល​គួរ​ឲ្យ​ស្ងើចសរសើរ​ខ្លាំង​បំផុត​នោះ គឺ​កីឡាករ​បាល់ទាត់​លំដាប់​អន្តរជាតិ​រូប​នេះ​មិន​ទទួលយក​ប្រាក់ខែ​ពី​កម្ពុជា​នោះ​ទេ សម្រាប់​ការ​ជួយ​ដល់​កម្ពុជា​រយៈពេល​២​ឆ្នាំ​នេះ ។

ថ្លែង​នៅ​ឯ​ពិធី​បង្ហាញ​វត្តមាន​ជា​ផ្លូវការ​របស់​កីឡាករ​បាល់ទាត់​លំដាប់ថ្នាក់​អន្តរជាតិ​នៅ​សណ្ឋាគារ Le Royal កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែសីហា លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​មាន​ប្រសាសន៍​ឱ្យ​បានដឹង​ថា លោក Keisuke Honda បាន​ចុះ​កិច្ចសន្យា​ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​មាន​រយៈពេល​២​ឆ្នាំ ដើម្បី​ធ្វើ​ជា​អ្នកដឹកនាំ និង​ជា​គ្រូបង្ហាត់​ថ្មី​ដល់​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ដោយ​ការ​ស្ម័គ្រចិត្ត​ពុំ​គិត​ប្រាក់ខែ​ឡើយ ។

ប៉ុន្តែ​សហព័ន្ធ​សន្យា​រ៉ាប់រង​ទៅ​លើ​ការ​ស្នាក់​នៅ និង​ធ្វើ​ដំណើរ​ហូប​ចុក​រាល់ពេល​ដែល​កំពូល​កីឡាករ​បាល់ទាត់​លោក Honda មក​កាន់​កម្ពុជា​ផង​ដែ ។ លោក Keisuke Honda ដែល​ទើបតែ​ចុះ​កុងត្រា​ជាមួយ A-League club Melbourne Victory ប្រទេស​អូស្ត្រាលី​កាលពី​ស​ប្តា​ហ៍​មុន​មាន​ប្រសាសន៍​ថា ការ​សម្រេចចិត្ត​មក​ជួយ​បង្ហាត់​ដល់​ក្រុម​ជម្រើសជាតិ​កម្ពុ​ជានា​ពេល​នេះ គឺ​«​ដើម្បី​ចង់​ជួយ​ដល់​ក្រុម​ជម្រើសជាតិ​កម្ពុជា​ឱ្យ​មាន​បច្ចេកទេស​មួយ​ច្បាស់លាស់​សម្រាប់​ការ​លេង និង​ឱ្យ​កាន់តែ​មានការ​រីក​ចម្រើន ជា​ពិសេស​ជួយ​ធ្វើការ​ផ្លាស់​ប្ដូរ​ទម្រង់​លេង​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ជាង​មុន​» ។

កីឡាករ​ដែល​មាន​វ័យ​៣២​ឆ្នាំ​រូប​នេះ ជា​ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​ជប៉ុន បាន​បញ្ជាក់​ថា បើ​ទោះបីជា​លោក​មមាញឹក​យ៉ាងណា​ក៏​ដោយ​ក៏​លោក និង​ឆ្លៀតពេល​ធ្វើ​កាលវិភាគ​ដ៏​ច្បាស់លាស់​ក្នុង​ការ​ដឹកនាំ​ប្រជុំ​ក្នុង​១​ស​ប្ដា​ហ៍​យ៉ាងតិច​ក៏​២​ដង​តាម​រយៈ​វី​ដេ​អូ Conference ជាមួយ​ក្រុមការងារ​នៅ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ