ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យីណ៎! ដូច​ដឹង​មុន… លួច​មក​សំងំ​ចាំក្នុង​បន្ទប់​​ទឹក​ជា​ស្រេច

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​មួយ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​ចាប់រំលោភ​ក្នុង​បន្ទប់ទឹក ហេតុ​ការណ៍​​នេះ​កើតឡើង​កាលពី​ម៉ោង​៨​និង​៤៥​នាទី​យប់ ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ពុរ…

ខេត្តឧត្តរមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​មួយ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​ចាប់រំលោភ​ក្នុង​បន្ទប់ទឹក ហេតុ​ការណ៍​​នេះ​កើតឡើង​កាលពី​ម៉ោង​៨​និង​៤៥​នាទី​យប់ ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ពុរ សង្កាត់​.​ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ។

ជនសង្ស័យ​ខាងលើ​ឈ្មោះ សាម ពៅ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រុន ឃុំ​រុន ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ស្នាក់​នៅ​បណ្តោះអាសន្ន​នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ចំណែក​ជន​រង​គ្រោះ​អាយុ​១៦​ឆ្នាំ ជា​អ្នក​រត់​តុ​គុយទាវ ។

សេចក្តីរាយការណ៍​បន្ត​ថា តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ដែល​ដាក់​ប្តឹង​សមត្ថកិច្ច​ថា នៅ​វេលា​ម៉ោង​ខាងលើ ក្រោយ​ពី​សំរាក​ការងារ​រត់​តុ​គុយទាវ ជន​រង​គ្រោះ​បាន​ដោះ​សម្លៀក​បំពាក់​ចោមពុង​ដើរ​ចូល​ទៅ​ងូតទឹក​ក្នុង​បន្ទប់ទឹក​ក្បែរ​ផ្ទះ ។ ពេល​នោះ​ជន​សង្ស័យ​​ដែល​មានផ្ទះ​នៅ​ជិត​គ្នា​ហាក់ដូចជា​ដឹង​មុន ដោយ​គេ​បាន​ចូល​ទៅ​អង្គុយ​ចាំ​ក្នុង​បន្ទប់​ជា​ស្រេច ខណៈ​ជន​រង​គ្រោះ​ចូល​ដល់​ភ្លាម សង្ស័យ​ក៏​ធ្វើ​សកម្មភាព​ចាប់រំលោភ​នាង ប៉ុន្តែ​ជន​រង​គ្រោះ​រើបម្រះ និង​ស្រែក​ឆោឡោ​ឡើង​ដើម្បី​ឲ្យ​គេ​ជួយ ទើប​ជនសង្ស័យ​ក៏​រត់គេច​ខ្លួន​តែ​ម្តង ។

តាម​ពាក្យបណ្តឹង​បាន​បញ្ជាក់​ថា ភ្លាម​នោះ​ដែរ ជន​រង​គ្រោះ​បាន​ទូរស័ព្ទ​ប្តឹង​ទៅ​សមត្ថ​កិច្ច​នគរបាល ហើយ​ត្រូវ​បាន​កម្លាំង​ផែន​ព្រហ្មទណ្ឌ​សហការ​ជាមួយ​កម្លាំង​អធិការ​ក្រុង​សំរោង បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រគល់​ទៅ​សមត្ថកិច្ច ដើម្បី​ចាត់​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ