ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​លួច​លើក​ទី​១​តាម​ទាន់​…​លើក​ទី​២​គេច​បាត់

5 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រាម ៖ ឈើ​គ្រញូង​មួយ​ដើម​ដែល​ខ្លះ​ថា មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ នៅ​ក្នុង​តំបន់​រម​នី​យ​ដ្ឋា​ន​អង្គរ ហើយ​ជា​អ្នកកាន់កាប់​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​នោះ​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​លួច​ចូល មក​កាប់​ជា​លើក​ទី​២​នោះ បាន​ពលរដ្ឋ​ឃើញ​ទាំង​២​លើក​កុំ​អី​ឈ្មួញ​លូច​យក​បាត់​ទៅ​ហើយ (​ដូច​ពាក្យ​ពោល​ថា បើ​អ្នក​ក្នុង​មិន​ឱ្យដៃ…

ខេត្ត​សៀម​រាម ៖ ឈើ​គ្រញូង​មួយ​ដើម​ដែល​ខ្លះ​ថា មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ នៅ​ក្នុង​តំបន់​រម​នី​យ​ដ្ឋា​ន​អង្គរ ហើយ​ជា​អ្នកកាន់កាប់​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​នោះ​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​លួច​ចូល មក​កាប់​ជា​លើក​ទី​២​នោះ បាន​ពលរដ្ឋ​ឃើញ​ទាំង​២​លើក​កុំ​អី​ឈ្មួញ​លូច​យក​បាត់​ទៅ​ហើយ (​ដូច​ពាក្យ​ពោល​ថា បើ​អ្នក​ក្នុង​មិន​ឱ្យដៃ អ្នក​ក្រៅ​ក៏​មិន​ហ៊ាន​ដែរ​) ។

ហេតុ​ការ​ចោរ​ចូល​លួច​កាប់​ឈើ​គ្រញូង​នៅ​តំបន់​រម​នី​យ​ដ្ឋា​ន​អង្គរ​នោះ​បាន​កើតឡើង​នៅ​យប់​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​សាស្ដ្រ​ភូមិ​គោក​តា​ចាន់ សង្កាត់​គោក​ចក ក្រុង​សៀមរាប ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ជូនដំណឹង​ភ្លាម​ៗ​ទៅ​អាជ្ញាធរ​មូលដ្ឋាន និង​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​អន្តរាគមន៍ និង​ទប់ស្កាត់​មិន​ឱ្យ​មានការ​ដឹក​ជញ្ជូន​ចេញ​កុំ​អី​លក់​បាន​រាប់​ម៉ឺន​ដុល្លារ​បាត់​ទៅ​ហើយ នេះ​ជា​លើក​ទី​២ ។

មហាជន ចោទសួរ​ថា បាត់​មន្ត្រី​អាជ្ញាធរ​អ​ប្សា​រា​ទៅ​ណា​អស់ ដែល​ពួក​គាត់​នៅ​យាម​២៤​ម៉ោង​លើ​២៤​ម៉ោង មិន​ឱ្យ​ប្រជាពលរដ្ឋ​លួច​ធ្វើ​ផ្ទះ​បាន ចុះ​ចោរ​ចូល​មក​លួច​កាប់​ឈើ​គ្រញូង​អី​ក៏​ស្រួល​ម្ល៉េះ ម្តេច​ក៏​អត់​មាន​អ្នក​ណា​ម្នាក់​ដឹង​សោះ ទើប​បណ្តោយ​ឱ្យ​មានរឿង​នេះ​កើតឡើង ហើយ​បាន​ត្រឹមតែ​ប្រមូល​យ​សាកសព​ដើមឈើ​ក្រ​ញូ​ង​ទៅ​រក្សា​ទុក​តែ​ប៉ុណ្ណោះ ។
ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ