អតីត​គ្រូបង្រៀន​កំពុង​ជោគជ័យ​ខ្លាំង​ជាមួយ​បន្លែ​គ្មាន​សារជាតិ​គីមី


ខេត្តកំពង់ឆ្នាំង ៖ ដោយសារ​ស្រឡាញ់​មុខរបរ​កសិកម្ម និង​ចង់​លើកកម្ពស់​បន្លែ ត្រី​សាច់​គ្មាន​ជាតិ​គីមី អតីត​គ្រូបង្រៀន​ដែល​បាន​ចូល​និវត្តន៍​ម្នាក់ បាន​ចាប់​មុខរបរ​ជា​កសិករ​ដោយ​ដាំ​បន្លែ​គ្មាន​សារជាតិ​គីមី និង​ការ​ចិញ្ចឹម​ត្រី​ក្នុង​ស្រះ​ផង​នោះ ធ្វើ​ឱ្យ​គាត់​ទទួល​បាន​ជោគជ័យ មានការ​ទទួលស្គាល់​ពី​មន្ទីរ​កសិកម្ម និង​ធ្លាប់​ត្រូវ​បាន​ក្រសួង​យក​បន្លែ​របស់​គាត់​ទៅ​ពិនិត្យ​នៅ​ឡា​បូ ឃើញ​ថា គ្មាន​សារជាតិ​គីមី​ពិតប្រាកដ​មែន ។ ​

​លោក គង់ ឃី អាយុ​៦២​ឆ្នាំ អតីត​គ្រូបង្រៀន​ចូល​និវត្តន៍ មាន​ទីលំនៅ​ក្នុង ភូមិ​ឫស្សី​ដួច ឃុំ​បន្ទាយ​ព្រាល ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង បាន​រៀបរាប់​ថា បន្ទាប់​ពី​ចូល​និវត្តន៍​នៅ​ខែមករា ឆ្នាំ​២០១៧ គាត់​បាន​មក​ចាប់​មុខរបរ​ជា​កសិករ​ដាំ​បន្លែ​គ្មាន​សារជាតិ​គីមី​នៅ​ក្នុងភូមិ​ឫស្សី​ដួច នេះ​ ព្រោះថា គាត់​ស្រឡាញ់ និង​ចូល​ដាំ​ចិត្តបន្លែ​គ្មាន​សារជាតិ​គីមី​នេះ​តាំងពី​នៅ​ជា​គ្រូបង្រៀន ។

លោក​បាន​បញ្ជាក់​ថា ពេល​គាត់​ចាប់ផ្តើម​ពី​ដំបូង​ឡើយ គាត់​បាន​រៀនសូត្រ​តាម​គេ​តាម​ឯង​ខ្លះ និង​មើល​តាម យូ​ធូប​ខ្លះ​អស់​រយៈពេល​ប្រមាណ​ជាង​៥​ខែ ទើប​ខាង​មន្ទីរ​កសិកម្ម​ដែល​មាន​អង្គការ​ជា​ដៃ​គូ​បាន​មក​ពិនិត្យ និង​បាន​ណែនាំ​ខ្លះ ទើប​ចាត់តាំង​ប​ញ្ជូ​ល​គាត់​ជា​កសិករ​គំរូ និង​បានឱ្យ​គាត់​ទៅ​ទស្សនកិច្ច​នៅ​ខេត្តកំពត ខេត្តតាកែវ និង​ខេត្តព្រៃវែង ។​ចាប់តាំងពី​ពេល​នោះ​មក គាត់​ទទួល​បាន​ជោគជ័យ​លើ​មុខរបរ​ដាំ​ដំណាំ​គ្មាន​សារជាតិ​គីមី ហើយ​ត្រូវ​បាន​អតិថិជន​គាំទ្រ​បន្លែរបស់​គាត់​ជា​ច្រើន រហូត​គាត់​ដាំ​ឱ្យ​គេ​មិន​ទាន់​ទៀត​ផង ។ បន្លែ​របស់​គាត់​មិន​មាន​ឈ្មួញកណ្តាល ឬ​ប្រ​ព​ន្ឋ​កូន​គាត់​យក​ទៅ​លក់​នៅ​ទីផ្សារ​នោះ​ទេ គឺ​គេ​ទុកចិត្ត​មក​ទិញ ដល់​ៗ ផ្ទះ​តែ​ម្តង ។

ជាមួយ​គ្នា​នេះ ក្នុង​នាម​លោក​ជា​កសិករ​គំរូ លោក​សូម​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ជា​កសិករ​ទាំងអស់​បញ្ឈប់​ការ​ដាំ​ដំណាំ​ប្រើប្រាស់​សារជាតិ​គីមី សូម​ងាក​មក​ប្រើ និង​ដាំ​ដុះ​ដំណាំ​គ្មាន​សារជាតិ​គីមី​វិញ ព្រោះថា បច្ចុ
ប្បន្ន លោក​កំពុង​ទទួល​ជោគជ័យ​ក្នុង​មុខរបរ​នេះ ព្រោះ​មាន​អ្នកគាំទ្រ​ច្រើន ។

​ជាមួយ​គ្នា​នេះ បងស្រី ចាន់ ដេ​ត ដែល​កំពុង​ទិញ​បន្លែ​និង​ត្រី​របស់​លោកគ្រូ​បង្រៀន​ចូល​និវត្តន៍​ខាងលើ​បានឱ្យ​ដឹង​ថា គាត់​មក​ទិញ​បន្លែ និង​ត្រី​ពី​លោក​គ្រូ​ គង់ ឃី នេះ​ញឹកញាប់​ណាស់ ព្រោះតែ​មាន​ទំនុកចិត្ត លើ​បន្លែ​របស់​គាត់ ពិតជា​គ្មាន​សារជាតិ​គីមី​នោះ​ឡើយ ។ បងស្រី​បាន​បញ្ជាក់​ថា បន្លែ​គ្មាន​សារជាតិ​គីមី​មាន​រសជាតិ​ឆ្ងាញ់ និង​មាន​សុខភាព​ជាង​បន្លែ​ប្រើប្រាស់​សារជាតិ​គីមី បើ​យើង​ទិញ​វា​មក​ទុក​ក៏​បាន​យូ​រ​ដែរ មិន​ងាយ​ខូច ឬ​ស្អុយរលួយ​ឡើយ ៕​ ​

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កសិកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ