ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយលេងសើច​ៗ យុគ យក្ស​គី​ល ចាញ់​កីឡា​ករ​ជើង​ថ្មី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​អន្តរជាតិ កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៨ ​នេះ រវាង​កីឡាករ​ជើង​ខ្លាំង​ល្បីឈ្មោះ យុគ យក្ស​គី​ល…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​អន្តរជាតិ កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៨ ​នេះ រវាង​កីឡាករ​ជើង​ខ្លាំង​ល្បីឈ្មោះ យុគ យក្ស​គី​ល និង​កីឡាករ​វ័យក្មេង​បារាំង Julien ត្រូវ​បាន​​បញ្ចប់​ហើយ ដោយ​លទ្ធផល​ចុង​ក្រោយ គឺ​កីឡាករ​កម្ពុជា បរាជ័យ​យ៉ាង​អា​មាស់ ខណៈ​​ដែល​មុន​រក​ឃើញ​ចាញ់​ឈ្នះ គេ​ឃើញ​កីឡាករ​យុគ យក្ស​គី​ល ហាក់​លេងសើច​លើ​រេញ និង​មើល​ស្រាល​គូប្រកួត​។ នេះ​គឺជា​បទ​ពិសោធន៍​មួយ ដែល​កីឡាករ​កម្ពុជា បាន​​ទទួល ខណៈ​ដែល​គេ​មិន​ប្រឹងប្រែង​ប្រកួត​ដោយ​ការ​បម្រុង​ទុក ហើយ​លទ្ធផល​ចុង​ក្រោយ គឺ​កីឡាករ​ជើង​ថ្មី​បារាំង វាយ​ត្រូវ​ខ្ចប់​ៗ រហូត​សង្គ្រប់​បាន​ពិន្ទុ​នាំមុខ​។

ការ​ប្រកួត​ដែល​ទើប​បញ្ចប់​ក្ដៅ​ៗ នៅ​លើកញ្ចក់​ទូរទស្សន៍​អា​ស៊ី​អាគ្នេយ៍​មួយ​នេះ គេ​ឃើញ កីឡាករ យុគ យក្ស​គី​ល បញ្ចេញ​ក្បាច់​ក្រ​ឡេ​ម​ក្រឡឺម និង​លេងសើច​ច្រើន ដែល​ហាក់​បង្ហាញ​ថា ​កីឡាករ​វ័យក្មេង​បារាំង មិន​ពិបាក់​ស៊ី​ផុយ​។ តាំងពី​ដើម​ទឹក​រហូត​ដល់​ចប់​ទឹក​​ទី​២ គេ​ឃើញ​បង្គោល​ក្រហម​កម្ពុជា បញ្ចេញ​ក្បាច់​របៀប​ឌឺដង​កីឡាករ​បារាំង និង​ជួន​កាល​ធ្វើ​មុខ​ធ្វើ​មាត់​បញ្ឈឺ​គូប្រកួត​ផង ដែល​ធ្វើ​ឱ្យ​ម្នាក់​ៗ​ទះដៃ ប៉ុន្តែ​សកម្មភាព និង​កាយវិការ​នេះ ត្រូវ​បាន​ជ្រុះ​បាត់​បន្តិច​ម្ដង​ៗ ចាប់ពី​ទឹក​ទី​៣​ទៅ ។

ដោយសារ​តែ​កីឡាករ​បារាំង ដ្បិតថា​ ទើប​ទទួល​បានការ​ហ្វឹកហាត់​នៅ​ក្នុង​ប្រទេស​ថៃ ហើយ​​មិនសូវ​មាន​បទ​ពិសោធន៍​ច្រើន​មែន តែ​គេត​ស៑ូកម្លាំង​ពេញ​នៅ​ពេល​សម្រុក​ខ្លាំង អ្វី​ដែល​​សំខាន់​មួយទៀត​រុលចូល​រហូត​ធ្វើ​ឱ្យ​អ្នកគាំទ្រ​កោតសរសើរ​។ ហើយ​កីឡាករ​បារាំង ត្រូវ​គេ​ឃើញ​វាយ​លុយ​ដោយ​បម្រុង​ប្រយ័ត្ន​គ្រប់​ស្នៀត ជា​ពិសេស​គឺ​គេ​រមែង​ការ​ពារ​មិន​ឱ្យ យុគ យក្ស​គី​ល ទាត់​បំបាក់​ជ​ន្ទ​ល់​បាន​សម្រេច ហើយ​ស្របគ្នា​នឹង​កណ្ដាប់ដៃ​វាយ​ត្រូវ​គោលដៅ​ល្អ​ផង គឺ​ឈ្នះ​ពិន្ទុ​យ៉ាង​ដាច់​ឆ្ងាយ​តែ​ម្ដង​។

ចំណែក​យុគ យក្ស​គី​ល រង​ការ​អាម៉ាស់មិន​តិច​ទេ ក្រោយ​ពី​ចប់​ការ​ប្រកួត​ក្នុង​ទឹក​ទី​៥ ហើយ​លទ្ធផល​ផ្លូវ​គឺ​ចាញ់​កីឡាករ​ជើង​ថ្មី ដោយ​គ្មាន​អ្វី​តវ៉ា​។ ម្នាក់​ៗ​និយាយ​ថា បើ​កីឡា​ករ​​កម្ពុជា កុំ​ប្រកួត​លេងសើច នៅ​អំឡុង​២​​ទឹក​ដំបូង បណ្ដាល​ឱ្យ​ហត់ នោះ​ប្រហែលជា​កីឡា​ករ​បារាំង​មិន​អាច​ទៅ​រួច​នោះ​ទេ ដោយសារ​កីឡាករ​បារាំង គឺ​ស្ទើរ​បច្ចេកទេស និង រៀង​ខ្លាច​ៗ ក្នុង​ពេល​កម្លាំង​ស៑ុ​ហ្វ យុគ យក្ស​គី​ល នៅ​ពេញ​ខ្លួន​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ