ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់ឱ្យ​កូន​រស់នៅ​មាន​សុខភាព​ល្អ ឪពុក​ម្តាយ​គួរ​ធ្វើតាម​វិធី​នេះ

5 ឆ្នាំ មុន

អ្នក​ប្រហែលជា​ចង់​ឲ្យ​កូន​មាន​ទម្លាប់​ញ៉ាំ​អាហារ​ផ្តល់​សុខភាព​ហើយ ប៉ុន្តែ​គេ​ប្រហែលជា​អាច​ប្រឆាំង​រឿង​នេះ​បើសិនជា​អ្នក​ដាក់​កំហិត​ខ្លាំង​ពេក ។ យ៉ាងណាមិញ យក​ល្អ​គួរតែ​ព្យាយាម​ធ្វើ​ដូច​ខាងក្រោម​នេះ​សិន​៖ ១- ចូរ​ឲ្យ​កូន​តូច​របស់​អ្នក​ជួយ​អ្នក​ធ្វើ​ម្ហូប​ដែល​ផ្តល់​សុខភាព ជំនួស​ឲ្យ​ប្រាប់​គេ​ញ៉ាំ​តែ​បន្លែ ។ ចូរ​ពន្យល់​អំពី​អត្ថប្រយោជន៍​នៃ​ការ​ញ៉ាំ​អាហារ​ផ្តល់​សុខភាព…

អ្នក​ប្រហែលជា​ចង់​ឲ្យ​កូន​មាន​ទម្លាប់​ញ៉ាំ​អាហារ​ផ្តល់​សុខភាព​ហើយ ប៉ុន្តែ​គេ​ប្រហែលជា​អាច​ប្រឆាំង​រឿង​នេះ​បើសិនជា​អ្នក​ដាក់​កំហិត​ខ្លាំង​ពេក ។ យ៉ាងណាមិញ យក​ល្អ​គួរតែ​ព្យាយាម​ធ្វើ​ដូច​ខាងក្រោម​នេះ​សិន​៖

១- ចូរ​ឲ្យ​កូន​តូច​របស់​អ្នក​ជួយ​អ្នក​ធ្វើ​ម្ហូប​ដែល​ផ្តល់​សុខភាព ជំនួស​ឲ្យ​ប្រាប់​គេ​ញ៉ាំ​តែ​បន្លែ ។ ចូរ​ពន្យល់​អំពី​អត្ថប្រយោជន៍​នៃ​ការ​ញ៉ាំ​អាហារ​ផ្តល់​សុខភាព ជំនួស​ឲ្យ​ការ​បង្ខំ​គេ។

២- ចូរ​លើកទឹកចិត្ត​ដល់​ការ​សន្ទនា​បែប​បើកចំហ​អំពី​ជីវជាតិ និង​ការ​ញ៉ាំ​អាហារ​ផ្តល់​សុខភាព​ល្អ​ជាង ។

៣- ចូរ​ប្រាប់​គេ​ថា ត្រូវ​កាត់​បន្ថយ​ការ​ញ៉ាំ​អាហារ​មិន​ផ្តល់​សុខភាព និង​ស្វែងរក​នូវ​អ្វី​ដែល​ជា​ចំណុចកណ្តាល ។ អាហារ​ដែល​មិនល្អ​នេះ​អាច​ញ៉ាំ​បាន​ម្តងម្កាល​ដែរ ប៉ុន្តែ​មិនមែន​ហាម​មិន​ឲ្យ​ញ៉ាំ​សោះ​នោះ​ទេ ។

៤- ទិញ​ស្តុក​ទុក​នូវ​អាហារ​ផ្តល់​សុខភាព​នៅផ្ទះ និង​ធ្វើ​ជា​គម្រូ​ដ៏​ល្អ​មួយ​សម្រាប់​គេ​តាម​រយៈ​ការ​ញ៉ាំ​អាហារ​ទាំងនោះ​ដោយ​ខ្លួនឯង (ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ