ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​សណ្ឋាគារ​ធ្វើ​ឱ្យ​ម្នាក់​ៗ​ភ័យ​នាំ​គ្នា​រត់ តាម​ពិត​…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ម្ចាស់​សណ្ឋាគារ​មួយ បន្ទាប់​ពី​ផឹកស្រា​ស្រវឹង​ហើយ​ចង់ទៅ​ផឹក​បន្ត​នៅ​ខាងក្រៅ​ទៀត តែ​ត្រូវ​ប្រពន្ធ​ហាមឃាត់​មិន​ឱ្យទៅ រួច​ចាក់សោ​ទ្វារ​ទុក ដោយ​ខឹង​ប្រពន្ធ​ស្ទុះ​យក​ដំបង​ឈើ​វាយ​ព្រី​ភ្លើង​ទុ​ស្សេ​ផ្អើល​សមត្ថកិច្ច​ទាំង​យប់ និង​រថយន្ត​ពន្លត់​អគ្គិភ័យ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១១​និង​១៥​នាទី​យប់ ថ្ងៃ​ទី​១២…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ម្ចាស់​សណ្ឋាគារ​មួយ បន្ទាប់​ពី​ផឹកស្រា​ស្រវឹង​ហើយ​ចង់ទៅ​ផឹក​បន្ត​នៅ​ខាងក្រៅ​ទៀត តែ​ត្រូវ​ប្រពន្ធ​ហាមឃាត់​មិន​ឱ្យទៅ រួច​ចាក់សោ​ទ្វារ​ទុក ដោយ​ខឹង​ប្រពន្ធ​ស្ទុះ​យក​ដំបង​ឈើ​វាយ​ព្រី​ភ្លើង​ទុ​ស្សេ​ផ្អើល​សមត្ថកិច្ច​ទាំង​យប់ និង​រថយន្ត​ពន្លត់​អគ្គិភ័យ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១១​និង​១៥​នាទី​យប់ ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៨ នៅ​បន្ទប់ដេក​គ្មាន​លេខ​ជាន់​ទី​២ ក្នុង​សណ្ឋាគារ​មួយ​កន្លែង ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក​។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា នៅ​មុន​កើតហេតុ ថៅកែ​ប្រុស​ខាងលើ​បាន​ផឹកស្រា​ស្រវឹង ហើយ​សុំ​ប្រពន្ធ​ទៅ​បន្ត​ផឹកស្រា​នៅ​ខាងក្រៅ​បន្ត​ទៀត តែ​ស្ត្រី​ជា​ប្រពន្ធ​បាន​ហាមឃាត់​មិន​ឱ្យទៅ ដោយ​ហាម​មិន​ស្តាប់​ក៏​បាន​ចាក់សោ​ទ្វារ​ឱ្យ​បុរស​ជា​ប្តី​នៅ​ក្នុង​បន្ទប់​កើតហេតុ​ខាងលើ ធ្វើ​ឱ្យ​បុរស​ជា​ប្តី​ខឹង​យ៉ាង​ខ្លាំង​ក៏​ស្ទុះ​ទៅ​យក​ដំបង​ឈើ​មក​វាយ​ចំ​ព្រី​ភ្លើង បណ្តាល​ឱ្យ​បែក​ទុ​ស្សេ​ខ្សែភ្លើង​ហុយផ្សែង​ចេញ​តាម​បង្អួច​មក​ក្រៅ ទើប​បង្ក​ឱ្យ​មានការ​ឆោឡោ​រត់​ចេញ​មក​ក្រៅ​រួច​រាយការណ៍​ប្រាប់​ស​ត្ថ​កិច្ច និង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​សាលា​ខណ្ឌទួលគោក ចំនួន​៣​គ្រឿង​ចេញ​មក​អន្តរាគមន៍​បាញ់​ពន្លត់​រយៈពេល​កន្លះ​ម៉ោង ទើប​ភ្លើង​រលត់​អស់​ទៅ​វិញ ដោយ​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ចំនួន​២​គ្រឿង តែ​សំណាងល្អ​ក្នុង​ហេតុ​ការ​នោះ​មិន​បណ្តាល​ឱ្យ​មនុស្ស​ណា​ម្នាក់​រង​របួស​នោះ​ឡើយ គ្រាន់តែ​ឆេះ​រោល​ខ្មៅ​តែ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ