ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​រថយន្ត​បុក​សាច់ញាតិ​ស្លា.ប់​ក៏​ផ្ទុះ​ហិ.ង្សា​វាយ​…​ខ្ទេចខាងស្តាំ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បើករថយន្ត​ទៅ​បុក​ម៉ូតូ​នៅ​ផ្លូវបំបែក​ជា​បួន យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ស្លាប់​ភ្លាម​ៗ​ពេល​សាច់ញាតិ​មក​ដល់​ទប់​កំហឹង​មិន​បាន​ក៏​ផ្ទុះ​ហិង្សា បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៨ នៅ​ផ្លូវ​លេខ​២៥៥​កែង​ផ្លូវ​៣៣៦ សង្កាត់​បឹង​សាឡា​ង…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បើករថយន្ត​ទៅ​បុក​ម៉ូតូ​នៅ​ផ្លូវបំបែក​ជា​បួន យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ស្លាប់​ភ្លាម​ៗ​ពេល​សាច់ញាតិ​មក​ដល់​ទប់​កំហឹង​មិន​បាន​ក៏​ផ្ទុះ​ហិង្សា បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៨ នៅ​ផ្លូវ​លេខ​២៥៥​កែង​ផ្លូវ​៣៣៦ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។

សព​ដែល​ត្រូវ​រថយន្ត​បុក​ស្លាប់​មានឈ្មោះ គួ​ច សុ​ផានិត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​និស្សិត ស្នាក់​នៅផ្ទះ​លេខ​២៤B ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ប្រភព​ព័ត៌មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គឺ​គាត់​បានឃើញ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Zoommer -X ពណ៌​ខ្មៅ ពាក់​ស្លាក់​លេខ​ភ្នំពេញ 1DF- 2984 បើក​តាម​បណ្ដា​យ​ផ្លូវ​៣៣៦ ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​ត្រូវ​រថយន្ត ពណ៌​ស្ករ ពាក់​ស្លាក​នគរបាល 2:7730 ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​៣៦៦​ពី​លិចទៅ​កើត ហើយ​រថយន្ត​បាន​មក​បុក​ម៉ូតូ​នៅ​ផ្លូវបំបែក​ជា​បួន បណ្ដាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ដួល​ស្លាប់​ភ្លាម​ៗ​តែ​ម្ដង ទោះបីជា​មាន​បងប្អូន​ប្រជាពលរដ្ឋ​ជួយ​សង្គ្រោះ​ក៏​មិន​អាច​ជួយ​បាន​ដែរ ។

ក្រោយ​ពេល​កើតហេតុ​ខាង​ប្អូន​ជន​រង​គ្រោះ​បាន​មក​ដល់​កន្លែង​កើតហេតុ​ឃើញ​រថយន្ត​បង្ក​បុក​បងប្រុស​គាត់​ស្លាប់​បែប​នេះ​ទប់​កំហឹង​មិន​បាន​ក៏​មានការ​ខឹង​ច្រឡោត ហើយ​ស្ទុះ​ទៅ​វាយ​បំបែក​កញ្ចក់​រថយន្ត​អ្នក​បង្ក​តែ​វាយ​មិន​បែក​ក៏​ដើរទៅ​វាយ​រថយន្ត​សង្គ្រោះ​ដែល​មក​បម្រុង​ដឹក​ជន​រង​គ្រោះ​យក​ទៅ​ព្យាបាល បាន​វាយ​បំបែក​កញ្ចក់​រថយន្ត​ខាងស្ដាំ​បែក​ខ្ទេច ។

បច្ចុប្បន្ន​រថយន្ត និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​ចរាចរណ៍​ក្រុង​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ផ្លូវគោក ចំណែក​សព​ជន​រង​គ្រោះ​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ