ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាក់​ហាលអាវ​រដូវ​កាល​មុន ពេល​នេះ​អ្នកគាំទ្រ​កោតសរសើរ​គ្រប់​គ្នា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្មាន​អ្នក​ណា​មិនដឹង​នោះ​ទេ​ថា កីឡាករ​បង្គោល​ខៀវ លាភ សំណាង ធ្លាប់​បាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ TV5 knock Out…

រាជធានី​ភ្នំពេញ ៖ គ្មាន​អ្នក​ណា​មិនដឹង​នោះ​ទេ​ថា កីឡាករ​បង្គោល​ខៀវ លាភ សំណាង ធ្លាប់​បាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ TV5 knock Out Series By K-Cement កាលពី​រដូវ​កាល​ទី​មុន​ម្ដង​ហើយ ដោយ​កីឡាក​រូប​នេះ​ប្រកួត​ឈ្នះ​តាំងពី​វគ្គ​៣២​នាក់ ហើយ​ឡើង​អង្គុយ​លើ​កៅអី​ក្នុង​ចំណោម​៨​នាក់​ផង​ដែរ​។

ប៉ុន្តែ​គេ​មាន​វាសនា​មិនល្អ ដោយ​ត្រូវ​ហាលអាវ​វិញ​ក្នុង​ពេល​ប្រកួត​ឈាន​ដល់​វគ្គ​បន្ត ធ្វើ​ឱ្យ​គេ​បាត់បង់​ឱកាស​គ្រង​តំណែង​ម្ចាស់​ជើងឯក អ៊ីចឹង​ហើយ​ទើប​អ្នកគាំទ្រ​កោត​សរស​សើរ​ចំពោះ​កីឡាករ​រូប​នេះ ដែល​ធ្លាក់​រដូវ​កាល​មុន​ម្ដង​ហើយ តែ​បែរជា​អាច​បង្ហាញខ្លួន​មក​ប្រកួត​រដូវ​កាល​ថ្មី ហើយ​ប្រឹងប្រែង​ដណ្ដើម​បាន​កៅអី​៨​នាក់​ជា​ថ្មី​ម្ដងទៀត​។

លាភ រ​ដ្ឋា បាន​ថ្លែង​ក្រោយ​បំបាក់​កីឡាករ​វ័យក្មេង ម៉​ន ព្រហ្ម​ម៉ា​ញ មក​ពី​ក្លិប​ការិយា​ល័យ​ទី​៥ កងទ័ពជើងគោក ដែល​ទើប​មានឱកាស​ឡើង​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​ជា​លើក​ទី​១ ថា បណ្ដាល​មក​ពី​លោក​បរាជ័យ​ក្នុង​ការ​សម្រេច​បំណង​ធ្វើ​ជា​ម្ចាស់​ជើងឯក​កាលពី​រដូវ​កាល​មុន ទើប​លោក​សម្រេចចិត្ត​មក​ប្រកួត​ម្ដងទៀត ហើយ​បាន​តាំងចិត្ត​យ៉ាង​​អស់ពី​សមត្ថភាព ដោយ​ចំណាយ​ទាំង​ពេល​ហ្វឹកហាត់​ជាប់លាប់​ខុស​ពី​មុន​ផង​។

លោក​បន្ត​ថា ការ​ប្រកួត​ឈ្នះ​កីឡាករ ម៉​ន ព្រហ្ម​ម៉ា​ញ ហើយ​ដណ្ដើម​កៅអី​៨​នាក់​ជា​ថ្មី​ម្ដងទៀត កាលពី​ថ្ងៃ​ទី​១១ សីហា លោក​បាន​ប្រឹងប្រែង​ខ្លាំង​ណាស់ ដោយ​ក្រៅពី​ប្រើ​ការ​វាយលុក​អស់ពី​សមត្ថភាព ក៏​បាន​ចំណាយពេល​ហ្វឹកហាត់​ស្ទើរ​បោះចោល​ការងារ​រក​លុយ​ផ្សេង​ៗ​ផង​ដែរ​។

យ៉ាងណាមិញ លោក​មិន​ទាន់​ជឿ​ថា ខ្លួន​នឹង​ឈ្នះ​ការ​ប្រកួត​ហើយ​បាន​ឆ្លង​ផុត​វគ្គ​៨​នាក់ ឆ្ពោះទៅ​រក​៤​នាក់ និង​ឆ្ពោះទៅ​កាន់​តំណែង​ម្ចាស់​ជើងឯក​នោះ​ទេ បើ​ទោះជា​ការ​ប្រកួត​លើក​នេះ លោក​រៀង​ធ្នឹ​ក​ជាង​មុន និង​ត្រៀមខ្លួន​ម៉ត់ចត់​ជាង​មុន​ក៏​ដោយ​។ ឆ្លើយ​តប​នឹង​ការ​អះអាង​របស់ លាភ សំណាង ដែល​ថា គេ​ប្រឹង​ប្រកួត​ឈ្នះ​ឡើង​អស់ពី​សមត្ថភាព ។

ចំណែក​ក្រុម​អ្នក​ឱ្យ​ទឹក​របស់ កីឡាករ ម៉​ន ព្រហ្ម​ម៉ា​ញ បាន​អះអាង​ថា ការ​ពិត​គេ​ឈ្នះ​ដោយសារ​តែ​មាន​លោក​អាជ្ញាកណ្ដាល​ជួយ​បន្ថែម​ប៉ុណ្ណោះ​។ អ្នក​ឱ្យ​ទឹក​ម្នាក់​និយាយ​ថា កីឡាករ លាភ រ​ដ្ឋា ឱ្យ​តែ​ចូល​គឺ​ត្រូវ​ទទួល​រង​ដោយ​កណ្ដាប់ដៃ​ដ៏​ខ្លាំង​របស់​ម៉​ន ព្រហ្ម​ម៉ា​ញ គ្រប់​លើក តែ​លទ្ធផល​ចុង​ក្រោយ​បែរជា​ឱ្យ​លាភ រ​ដ្ឋា ឈ្នះ​ទៅ​វិញ​។ ក្នុង​នោះ​ក៏​បាន​ចោទ​ថា ឱ្យ​តែ​ម៉​ន ព្រហ្ម​ម៉ា​ញ មានឱកាស​វាយ​បាន​ច្រើន គឺ​តែ​មានការ​បង្អាក់​ពី​លោក​អាជ្ញាកណ្ដាល​នោះ​ផង​។

ប៉ុន្តែ​ការ​ចោទប្រកាន់​នេះ ក្រុម​អ្នក​ផ្ដល់​ពិន្ទុ​ឆ្លើយ​តប​ថា ហេតុផល​ដែល​កីឡាករ លាភ រ​ដ្ឋា បាន​ឈ្នះ​ពិន្ទុ គឺ​ដោយសារ​តែ​គេ​វាយ​ដេញ​រហូត ដែល​ខុស​ពី ម៉​ន ព្រហ្ម​ម៉ា​ញ ដែល​គិតតែ​រត់ ហើយ​ដ្បិតថា វាយ​ត្រូវ​បាន​ច្រើន​តែ​ជា​ការ​បញ្ចេញ​ស្នៀត​រង​ច្រើន​ជាង​បំ​បុក​។ ក្នុង​នោះ​ការ​ឃាត់​ចាប់​របស់​លោក​អាជ្ញាកណ្ដាល ក៏​មាន​តែ​ពេល​ដែល​កីឡាករ​ទាំង​ពីរ​ពិត​ជាប់​រេញ​ប៉ុណ្ណោះ គឺ​មិនមែន​បំណង​ឱ្យ លាភ រ​ដ្ឋា វាយ​បាន​ច្រើន​នាំមុខ​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ