ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ខឹង​ក្រោធ​ច្រើន​គួរ​សាកល្បង​៧​ចំណុច​នេះល​មើល

5 ឆ្នាំ មុន

ប្រាកដ​ណាស់​បើកាលណា​ភ្លើង​ទោសៈ​ឆេះ​ឡើង​ហើយ​ចង់​បញ្ឈប់​សេចក្តី​ក្រោធ​ឱ្យ​រលត់​ទៅ​វិញ​ មិនមែន​ជា​រឿង​ងាយ​ប៉ុន្មាន​ទេ តែ​ក៏​មិនមែន​ដល់​ទៅ​ពិបាក​រហូត​រំលត់ភ្លើង​ក្រោធ​មិន​បាន​នោះ​ដែរ សំខាន់​គឺ​នៅ​ត្រង់​ថា យើង​ត្រូវ​តាំងចិត្ត​បញ្ឈប់​ក្រោធ​ខឹង​ឱ្យ​បាន​តែ​ប៉ុណ្ណោះ ព្រោះ​ភ្លើង​ទោសៈ​នេះ​នឹង​ឆេះ​ឡើង​ភ្លាម បើកាលណា​បុគ្គល​មិន​បាន​អប់រំ​ចិត្ត​ឱ្យ​ល្អ​នោះ ។ ខាងក្រោម​នេះ​លោក​អ្នក​អាច​សាកល្បង​វិធី​រំលត់​សេចក្តី​ក្រោធ​ខ្លះ​ៗ​បាន ឬ​បើ​មាន​វិធី​ផ្សេង​ក្រៅពី​នេះ​ហើយ…

ប្រាកដ​ណាស់​បើកាលណា​ភ្លើង​ទោសៈ​ឆេះ​ឡើង​ហើយ​ចង់​បញ្ឈប់​សេចក្តី​ក្រោធ​ឱ្យ​រលត់​ទៅ​វិញ​ មិនមែន​ជា​រឿង​ងាយ​ប៉ុន្មាន​ទេ តែ​ក៏​មិនមែន​ដល់​ទៅ​ពិបាក​រហូត​រំលត់ភ្លើង​ក្រោធ​មិន​បាន​នោះ​ដែរ សំខាន់​គឺ​នៅ​ត្រង់​ថា យើង​ត្រូវ​តាំងចិត្ត​បញ្ឈប់​ក្រោធ​ខឹង​ឱ្យ​បាន​តែ​ប៉ុណ្ណោះ ព្រោះ​ភ្លើង​ទោសៈ​នេះ​នឹង​ឆេះ​ឡើង​ភ្លាម បើកាលណា​បុគ្គល​មិន​បាន​អប់រំ​ចិត្ត​ឱ្យ​ល្អ​នោះ ។

ខាងក្រោម​នេះ​លោក​អ្នក​អាច​សាកល្បង​វិធី​រំលត់​សេចក្តី​ក្រោធ​ខ្លះ​ៗ​បាន ឬ​បើ​មាន​វិធី​ផ្សេង​ក្រៅពី​នេះ​ហើយ ក៏​មិនជា​បញ្ហា​អ្វី​ដែរ សំខាន់​គឺ ឱ្យ​តែ​ឈប់​ខឹង​ក្រោធ​ទៅ​វា​ស្រេច​ហើយ ។

ខាងក្រោម​នេះ​ជា​វិធី​៧​យ៉ាង​ដែល​គួរ​ពិចារណា​ដើម្បី​រំលត់​ក្រោះ​គឺៈ ១-​មាន​យល់​ឃើញ​ត្រូវ គឺ​ចិត្ត​ស​ស្អាត ពិចារណា​ឱ្យ​ឃើញ​ទោស​នៃ​សេចក្តី​ក្រោធ និង​ផល​អាក្រក់​ដែល​កើត​ពី​ការ​ខឹង​ក្រោធ ឬ​ពិចារណា​តាម​ពុទ្ធវចនៈ​ផ្សេង​ៗ​ទៀត​ឱ្យ​បាន​ច្បាស់ រហូត​ដល់​យល់​ថា សេចក្តី​ក្រោធ​មានទោស​អាក្រក់​មែន​។ ២-​ត្រូវ​ពិចារណា​ឱ្យ​ឃើញ​ផលប្រយោជន៍​ដ៏​មហាសាល ដែល​នឹង​កើតមក​អំពី​ការ​ដែល​មិន​ខឹង​ក្រេវក្រោធ ។ ៣-​ប្រើ​វិធី​ទន្ទេញ ឬ​ភាវនា​ខ្សឹប​ៗ ប្រាប់​ខ្លួនឯង​ថា កុំ​ខឹង កុំ​ខឹង កុំ​ខឹង មិន​ខ្ចី​ខឹង មិន​ខ្ចី​ខឹង កុំទៅ​ខឹង​ៗ​ខឹង​បានការ​អ្វី​ៗ ឱ្យ​បាន​ជាប់​ជា​និច្ច​រាល់​ឥរិយាបថ រាល់​កិច្ច និង​រាល់ពេល​ដែល​អារម្មណ៍​ក្រោធ​ចូល​មក​ប៉ះ​ចិត្ត ។ ៤-​មាន​ទស្សនៈ​ទៅ​លើ​អ្វី​ៗ​ក្នុង​ន័យ​ជា​ល្អ ជា​វិជ្ជមាន កុំ​សូវ​គិត​ទៅ​លើ​រឿង​អាក្រក់​ឥតប្រយោជន៍​ពេក ។ ៥-​មាន​របៀប​រម្ងាប់​សេចក្តី​ក្រោធ​តាម​បែប​ថា នៅ​ពេល​យើង​ខឹង​គេ ហើយ​ចង់​ឈ្លោះ​ត​តប​វិញ ត្រូវ​រាប់​លេខ​ឱ្យ​បាន​ចំនួន​១០០០ នោះ​នឹង​អាច​ឈប់​ខឹង​ហើយ ។ ៦-​វិធី​មួយ​ដែល​គេឯង​ប្រើ​មាន​ប្រសិទ្ធភាព គឺ​ការ​ធ្វើ​សមាធិ​នៅ​ពេល​ខឹង​ ។

ឧទាហរណ៍ បើ​យើង​ខឹង​អ្នក​ណាមួយ​ខ្លាំង គប្បី​បិទ​ភ្នែក ឬ​មិនបាច់​បិទ​ក៏​បាន ហើយ​ដកដង្ហើម​ឱ្យ​បាន​វែង​ៗ​ជាទី​បំផុត​ចំនួន​១០​ដង​។ នៅ​ពេល​កំពុង​ដកដង្ហើម​វែង​ៗ​នោះ ភ្នែក ឬ​ចិត្ត ត្រូវ​សម្លឹង​មើល​ចុង​ច្រមុះ​ជា​កន្លែង​ដែល​ខ្យល់​រត់​ចេញ​រត់​ចូល​ប៉ះ​នឹង​រឹម​ច្រមុះ កុំឱ្យ​ចិត្ត​ងាក​បែរ​ទៅ​ណា​ឱ្យ​សោះ​។ ធ្វើ​ដូច្នេះ​កម្លាំង​របស់​សេចក្តី​ក្រោធ​នឹង​ថយ​ចុះ​ជា​លំដាប់​រហូត​បាត់​អស់​ជា​មិន​ខាន ។ ៧-​ចម្រើនមេត្តា​កម្មដ្ឋាន ពោល​គឺ​ផ្សាយ​មេត្តា នឹក​ស្រមៃ​ក្នុង​ចិត្ត​ថា សូម​ឱ្យ​មនុស្ស​សត្វ​ទាំងអស់​បាន​សេចក្តីសុខ កុំបី​មាន​ពៀរ​វេរា​រវាង​គ្នា​និង​គ្នា​ឡើយ ។

ទាំង​៧​ចំណុច​នេះ​ជា​គន្លឹះ​យ៉ាង​សំខាន់​ជួយ​រំលត់ភ្លើង​ក្រោធ​ទោសៈ​ចេញពី​ចិត្ត និង​នាំ​ឱ្យ​ចិត្តស្ងប់ ត្រជាក់ សុខ​ស្រួល​ជា​ប្រក្រតី ។