ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌី​ជេ ណា​ណា ពោល​មួយ​ឃ្លា​ឡើង​កប់​ក្រោយ​ទស្សនា​វី​ដេ​អូ មួយ​

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ ដោយ​មើលឃើញ​សាលារៀន​ចាស់​មួយ​ខ្នង មាន​សភាព​ទ្រុត​ទ្រោម ដំបូល​ក៏​រហែក ហើយ​កាន់តែ​វេទនា​ភ្នែក​មើល​នោះ គឺ​ពេល​ភ្លៀង​ម្តង​ៗ​ពិបាក​ខ្លាំង​ក្នុង​ការ​បន្ត​ការ​រៀនសូត្រ​របស់​សិស្សានុសិស្ស​នៅ​តំបន់​ដាច់​ស្រយាល​មួយ និង​មាន​អ្នកខ្លះ​ផ្ទះ​មាន​​ចំងាយ​ដល់​ទៅ ៧ ឬ៨…

​រាជធានី​ភ្នំពេញ ​៖ ដោយ​មើលឃើញ​សាលារៀន​ចាស់​មួយ​ខ្នង មាន​សភាព​ទ្រុត​ទ្រោម ដំបូល​ក៏​រហែក ហើយ​កាន់តែ​វេទនា​ភ្នែក​មើល​នោះ គឺ​ពេល​ភ្លៀង​ម្តង​ៗ​ពិបាក​ខ្លាំង​ក្នុង​ការ​បន្ត​ការ​រៀនសូត្រ​របស់​សិស្សានុសិស្ស​នៅ​តំបន់​ដាច់​ស្រយាល​មួយ និង​មាន​អ្នកខ្លះ​ផ្ទះ​មាន​​ចំងាយ​ដល់​ទៅ ៧ ឬ៨ គីឡូម៉ែត្រ​ ពី​សាលារៀន​ថែម​ទៀត​ផង ដូច្នេះ​ហើយ​ក្រុមហ៊ុន ISI STEEL បាន​ឧបត្ថម្ភ​សាលារៀន​ថ្មី​មួយ​ខ្នង ជំនួស​អោយ​ចាស់​នោះ​។​

​ក្នុង​នោះ​ពិធីការិនី​ល្បីឈ្មោះ​ពូកែ​វោហា មិន​ចេះ​រីងស្ងួត​ដែល​គេ​ស្គាល់ឈ្មោះ​ថា ឌី​ជេ ណា​ណា បាន​បង្ហាញ​អារម្មណ៍​រំភើប​សប្បាយ​រីករាយ ដោយ​ក្រុមហ៊ុន ISI STEEL បាន​ជួយ​ដល់​សិ​ស្សា​​នុ​សិស្ស ក្នុង​នោះ​ដែរ​ក្រុមហ៊ុន ISI STEEL ក៏​បាន​រៀបរាប់​ផង​ដែរ​ថា «តើ​​បងប្អូន​ដឹង​ទេថា ​​ប្អូន​ៗដែល​រស់នៅ​តាម​តំបន់​ដាច់​ស្រយាល​ជួប​បញ្ហា​អ្វីខ្លះ​សម្រាប់​ការ​សិក្សា និង​មាន​ក្តី​សង្ឃឹម​យ៉ាងដូចម្តេច?» «​នៅ​ពេល​ខ្ញុំ​អង្គុយ​រៀន មាន​មេឃ​ភ្លៀង​ខ្លាំង ពួក​យើង​ទទឹកជោក​រក​កន្លែង​អង្គុយ​គ្មាន​, មេឃ​ក្តៅ​ក៏​យើង​ពិបាក​រៀន​, ខ្យល់​ខ្លាំង​គឺ​យើង​​មិន​ហ៊ាន​នៅ​ក្នុង​សាលា​ទេ​ ព្រោះ​ខ្លាច​សាលា​រលំ​» «​ខ្ញុំ​ចង់​ក្លាយជា​គ្រូបង្រៀន ហើយ​​ខ្ញុំ​សង្ឃឹមថា ខ្ញុំ​អាច​មាន​សាលារៀន​មួយ​សមរម្យ​អាច​អង្គុយ​រៀន​បាន​ដោយ​មិន​មានការ​ភ័យ​ខ្លាច ទោះ​មេឃ​ក្តៅ មាន​ភ្លៀង ឬ​ខ្យល់​ខ្លាំង​។ ខ្ញុំ​ពិតជា​ត្រូវការ​ចំណេះដឹង​ខ្លាំង​​ណាស់​ ដើម្បី​ជា​ទុន​សម្រាប់​ជួយ​គ្រួសារ​ខ្ញុំ​» ក្រោម​មូល និធិ ខេ អឹ​ម អេ​ច (KMH) ដែល​​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ទំនួល​ខុស​ត្រូវ​សង្គម របស់​សម្ព័ន្ធ ក្រុមហ៊ុន អាយ អេស អាយ គ្រុប (ISI GROUP) ទាំងអស់ មាន​មោទនភាព​ដែល​បាន​ឧបត្ថម្ភ​សាលា​មួយ​ខ្នង​ជួន​ដល់​ប្អូន​ៗ​ដើម្បី​សម្រេច​នូវ​ក្តី​ប្រាថ្នា​របស់​គាត់​។​

​សូម​ចូលរួម​ទស្សនា​វី​ដេ​អូ​នេះ​ទាំងអស់​គ្នា ហើយ​សូម​ជួយ Like និង Share ដើម្បី​ចែក​រំលែក​​ដល់​បងប្អូន​ផ្សេង​ៗ ដើម្បី​រួម​គ្នា​ជួយ​ដល់​សង្គម​យើង​! ក្រុមហ៊ុន អាយ អេស អាយ គ្រុប (ISI GROUP) តែងតែ​យកចិត្តទុកដាក់​រួមចំណែក ក្នុង​វិស័យ​អប់រំ​នៅ​ប្រទេស​កម្ពុជា។ #ISIGROUP #CSR #ISISTEEL #​ក្តី​សង្ឃឹម​ថ្មី #Hope” ៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ