ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! ឡើង​ខ្ទាត​មនុស្ស​ស្លា.ប់​នៅ​កន្លែង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​ប្រជា​ការពារ​សង្កាត់​ទួល​សង្កែ​១​ម្នាក់ បាន​ស្លាប់​យ៉ាង​អាណោចអាធម៌ ខណៈ​ពេល​ជិះ​ម៉ូតូ​មួយ​គ្រឿង​ត្រូវ​បាន​បុរស​ម្នាក់​បើករថយន្ត​មួយ​គ្រឿង​ជែង​ជ្រុល​ទៅ​បុក​ម៉ូតូ​ពេញទំហឹង ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​វេលា​មោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​មុខ​បូ​រី​ពេញចិត្ត…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​ប្រជា​ការពារ​សង្កាត់​ទួល​សង្កែ​១​ម្នាក់ បាន​ស្លាប់​យ៉ាង​អាណោចអាធម៌ ខណៈ​ពេល​ជិះ​ម៉ូតូ​មួយ​គ្រឿង​ត្រូវ​បាន​បុរស​ម្នាក់​បើករថយន្ត​មួយ​គ្រឿង​ជែង​ជ្រុល​ទៅ​បុក​ម៉ូតូ​ពេញទំហឹង ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​វេលា​មោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​មុខ​បូ​រី​ពេញចិត្ត តាម​បណ្តោយ​ផ្លូវ​ខាង​សា​រិ​ន ក្រុម​១៥ សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ ។

សព​ជន​រង​គ្រោះ​មានឈ្មោះ បិ​ល សុភ​ស្ស ហៅ​ធុ​ច ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មុ​របរ​ប្រជា​ការពារ ស្នាក់​នៅ​ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​ស៊ី​អវី ពណ៌​ស្លែ ពាក់​ស្លាក​លេខ​ភ្នំពេញ 2M-3708 បើកបរ​តាម​ផ្លូវ​ខាង​សា​រិ​ន ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​បើក​ជែង​រថយន្ត​មួយ​គ្រឿ​មិន​ចាំ​ម៉ាក ស្រប​ទិស​ដៅ​គ្នា​មិន​ប្រយ័ត្ន​លុះដល់​ចំណុច​កើតហេតុ​បាន​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ​ចូល​ទៅ​ចំណី​ផ្លូវ​ម្ខាង​ទៀត​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​០១៣ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AW-0694 បើកបរ​ដោយ​បុរស​ម្នាក់​បញ្ច្រាសទិស​ដៅ​គ្នា​ពី​ជើង​ទៅ​ត្បូង​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ខ្ទាត​ម៉ូតូ និង​ជន​រង​គ្រោះ​ទៅ​លើ​ចិញ្ចើម​ផ្លូវ​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ។ ចំណែក​ម្ចាស់​រថយន្ត​បង្ក​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​ឲ្យ​សមត្ថកិច្ច​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ឡើយ ។

ក្រោយ​កើតហេតុ​ម្ចាស់​រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ឬ​ស្សី​កែវ ចំណែក​រថយន្ត និង​ម៉ូតូ​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​គ្នា​ទៅ​តាម​ច្បាប់ ។

ដោយឡែក​សព​ជន​រង​គ្រោះ​សមត្ថកិច្ច​ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ទួល​សង្កែ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ