ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​៣នាក់​ផ្អើល​​ភូមិ​យាយ«​ឡ​»

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពត ៖ កម្លាំង​នគរបាល​អន្តរាគមន៍​របស់​ស្នងការ​ខេត្តកំពត​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ លក ញ៉ា​វ នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​សហការ​ជាមួយ​នគរបាល​ខេត្តតាកែវ និង​មានការ​សម្រួល​នីតិវិធី​ដោយ​លោក ជ័យ រិ​ទ្ធី…

ខេត្តកំពត ៖ កម្លាំង​នគរបាល​អន្តរាគមន៍​របស់​ស្នងការ​ខេត្តកំពត​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ លក
ញ៉ា​វ នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​សហការ​ជាមួយ​នគរបាល​ខេត្តតាកែវ និង​មានការ​សម្រួល​នីតិវិធី​ដោយ​លោក ជ័យ រិ​ទ្ធី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកំពត កាលពី​វេលា​ម៉ោង ២​និង​៣០​រសៀល​ថ្ងៃ​ទី​១០​ ខែសីហា ឆ្នាំ ២០១៨ បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ទីតាំង​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​មួយ​កន្លែង​នៅ​ចំណុច​ភូមិ​យាយ​«​ឡ​» ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

លោក​វរសេនីយ៍ទោ លក​ញ៉ា​វ បាន​ឲ្យ​ដឹង​ថា ក្នុង​ប្រតិបត្តិការ​ខាងលើ កម្លាំង​សមត្ថកិច្ច បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ រួម​មាន ១-​ឈ្មោះ មើ​ន ញ៉ា​ញ់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​យាយ​
«​ឡ​» ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្តតាកែវ ២-​ឈ្មោះ ជ័យ សា​វុ​ធ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ នៅ​ភូមិ​ដើម​ពោធិ៍ ឃុំ​ចំប៉ី ស្រុក​អង្គរ​ជ័យ ខេត្តកំពត និង​៣-​ឈ្មោះ ចេ​ន ពិសិដ្ឋ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ នៅ​ភូមិ​ត្រាំ​ង​រំ​ពាក់ ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្តតាកែវ ។ ចំណែក​វត្ថុ​តាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​ក្នុង​នោះ​មាន​ថ្នាំ​ញៀន​ចំនួន​១៥​កញ្ចប់ (តូចចំនួន​​១៤កញ្ចប់ ធំ​១​កញ្ចប់) និង​សម្ភារៈ​សំរាប់​សេវា​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន​។

ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង​ថ្នាំ​ញៀន ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ