ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ខឹង​ក្រោធ​ងាយ​នឹង​ធ្វើ​ឱ្យ​អន្តរាយ​ខ្លាំង​ណាស់

5 ឆ្នាំ មុន

ប្រយោជន៍​អី​នឹង​ការ​ខឹង​ក្រោធ សេចក្តី​ក្រោធ​នេះ​ប្រៀប​ដូច​ជា​ភ្លើង ខឹង​ក្រោធ​កាន់តែ​ខ្លាំង ភ្លើងកំហឹង​ដុត​រោល​ក៏​កាន់តែ​ធំធេង​អ្នក​ដែល​វេទនា​គឺ​ខ្លួន​យើង​។ ការ​ខឹង​ក្រោធ​នេះ​បើ​កើត​មាន​ក្នុង​អ្នក​ណា​ហើយ​ងាយ​នឹងអន្ត​រាយ​​​​ខ្លាំង​ណាស់ ដូច្នេះ​គប្បី​រៀន​រម្ងាប់​សេចក្តី​ក្រោធ​នេះ​ឱ្យ​អស់ ឬ​ឱ្យ​ស្រាល​ចុះ​ក៏​ជា​ការ​ល្អ គឺ​កុំឱ្យ​ត្រាំ​ង​នៅ​ក្នុង​ចិត្ត​តទៅ​ទៀត វា​គ្រោះថ្នាក់​ខ្លាំង​ណាស់​សម្រាប់​ជីវិត ។…

ប្រយោជន៍​អី​នឹង​ការ​ខឹង​ក្រោធ សេចក្តី​ក្រោធ​នេះ​ប្រៀប​ដូច​ជា​ភ្លើង ខឹង​ក្រោធ​កាន់តែ​ខ្លាំង ភ្លើងកំហឹង​ដុត​រោល​ក៏​កាន់តែ​ធំធេង​អ្នក​ដែល​វេទនា​គឺ​ខ្លួន​យើង​។ ការ​ខឹង​ក្រោធ​នេះ​បើ​កើត​មាន​ក្នុង​អ្នក​ណា​ហើយ​ងាយ​នឹងអន្ត​រាយ​​​​ខ្លាំង​ណាស់ ដូច្នេះ​គប្បី​រៀន​រម្ងាប់​សេចក្តី​ក្រោធ​នេះ​ឱ្យ​អស់ ឬ​ឱ្យ​ស្រាល​ចុះ​ក៏​ជា​ការ​ល្អ គឺ​កុំឱ្យ​ត្រាំ​ង​នៅ​ក្នុង​ចិត្ត​តទៅ​ទៀត វា​គ្រោះថ្នាក់​ខ្លាំង​ណាស់​សម្រាប់​ជីវិត ។

ផល​នៃ​ការ​ខឹង​ក្រោធ​មាន ធ្វើ​ឱ្យ​ចិត្ត​មិន​បាន​សម្រាក​, សេចក្តី​ក្រោធ​ជា​លក្ខណៈ​របស់​មនុស្ស​ពាល​, សេចក្តី​ក្រោធ​មិនល្អ​សោះឡើយ​, សេចក្តី​ក្រោធ​ទុកដូចជា​ច្រែះ​ស៊ី​ដែក​, សេចក្តី​ក្រោធ​នាំ​ទៅ​រក​សេចក្តី​វិនាស​, គ្មាន​ការ​ចាប់ចង​ឯណា​ស្មើនឹង​ទោសៈ​ទេ​, គ្មាន​កំហុស​ណា​ស្មើនឹង​ទោសៈ​ទេ​, ជន​ដែល​ក្រោធ​សូ​ម្បី​តែ​ឪពុក​ម្តាយ​ខ្លួនឯង​ក៏​ហ៊ាន​សម្លាប់​, ជន​ដែល​ក្រោធ​រមែង​មិនដឹង​នូវ​ផល​ទាំងឡាយ​, អ្នក​ក្រោធ​រមែង​មិនឃើញ​នូវ​ហេតុ​ទាំងឡាយ​, មនុស្ស​ក្រោធ​តែង​ដេក​កើតទុក្ខ​ជា​និច្ច​, អ្នក​ដែល​មាន​សេចក្តី​ក្រោធ​ចូលលុក​លុយ​ហើយ​តែង​បំផ្លាញ​នូវ​ផលប្រយោជន៍​ដែល​ខ្លួន​មាន​ទាំងអស់ ។

នេះ​ជា​ភាសិត​ខ្លះ​ៗ​ក្នុង​ចំណោម​ពុទ្ធភាសិត​ជា​ច្រើន​ទៀត​ដែល​ព្រះ​បរមគ្រូ​ទ្រង់​បង្ហាញ​អំពី​ទោស​នៃ​ការ​ខឹង​ក្រោធ ដែល​ពោរពេញ​ទៅ​ដោយ​អន្តរាយ ។