ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជៀសវាង​ឲ្យ​ឆ្ងាយ​ពី «​រុញ​ឲ្យ​ខ្លោច​រោល​ឲ្យ​ឆៅ​»

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ អភិបាលខេត្ត​ព្រះ​សីហ​នុ​លោក យន្ត មីន បាន​មាន​ប្រសាសន៍​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុង​ខេត្ត​ថា បច្ចុប្បន្ន​នេះ​នៅ​ក្រុងព្រះសីហនុ​សំណង់​ផ្សេង​ៗ​កំពុង​មានការ​សាងសង់​ច្រើន ។ បញ្ហា​នេះ​ក្នុង​នាម​រដ្ឋបាល​ខេត្ត​លោក​បាន​ជម្រុញ​ឲ្យ​ផ្នែក​ជំនាញ​ពាក់ព័ន្ធ​ធ្វើការ​ត្រួតពិនិត្យ​ជាក់លាក់​បំផុត​ទាំង​ផ្លូវច្បាប់ និង​ជា​ពិសេស…

ខេត្ត​ព្រះ​សីហ​នុ ៖ អភិបាលខេត្ត​ព្រះ​សីហ​នុ​លោក យន្ត មីន បាន​មាន​ប្រសាសន៍​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុង​ខេត្ត​ថា បច្ចុប្បន្ន​នេះ​នៅ​ក្រុងព្រះសីហនុ​សំណង់​ផ្សេង​ៗ​កំពុង​មានការ​សាងសង់​ច្រើន ។

បញ្ហា​នេះ​ក្នុង​នាម​រដ្ឋបាល​ខេត្ត​លោក​បាន​ជម្រុញ​ឲ្យ​ផ្នែក​ជំនាញ​ពាក់ព័ន្ធ​ធ្វើការ​ត្រួតពិនិត្យ​ជាក់លាក់​បំផុត​ទាំង​ផ្លូវច្បាប់ និង​ជា​ពិសេស គឺ​គុណភាព​សំណង់​បង្ការ​កុំ​ឲ្យ​មាន​ហានិភ័យ​ផ្សេង​ៗ​កើតឡើង​ដែល​បង្ក​ដោយ​សំណង់​គ្នាន​គុណភាព ។

ជាមួយ​គ្នា​នេះ​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​គណ​បញ្ជាការ​ឯកភាព​ខេត្ត​ថ្មី​ៗ​កន្លង​ទៅ​នេះ​លោក យន្ត មីន បាន​ប្រាប់​មន្ត្រី​គ្រប់​ផ្នែក​ក្នុង​ខេត្ត​ថា គ្រប់​កិច្ចការ​អនុវត្តន៍​ច្បាប់​នានា ឬ​កិច្ចការ​បម្រើ​ប្រជាពលរដ្ឋ មន្ត្រី​ត្រូវ​សហការ​គ្នា​ពី​អង្គភាព​មួយ​ទៅ​អង្គភាព​មួយ ចាប់ដៃ​គ្នា​ដោយ​ផ្តោត​ជា​សំខាន់​ទៅ​រក​គោលដៅ​ជា​រួម ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​ស្រប​តាម​និ​តិ​វិធី​ច្បាប់ និង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល និង​ជៀសវាង​ឲ្យ​ឆ្ងាយ​ពី​ពាក្យ​ថា​«​រុញ​ឲ្យ​ខ្លោច​រោល​ឲ្យ​ឆៅ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ