ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​អ្នកក្លាហាន​មែន ហ៊ាន​កាក់​ឡាន​ប៉ូលិសដល់​ថ្នាក់​ផ្ទុះអាវុធ

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បុរស​ម្នាក់​ក្នុង​ចំណោម​បក្សពួក​ចំនួន​៣​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​មន្ត្រី​ដែន​ជម្រក​ការពារ​សត្វព្រៃ​កែវ​សីមា​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ក្រោយ​ធ្វើ​សកម្មភាព​រារាំង​សមត្ថកិច្ច​ចុះ​អនុវត្ត​ន៏​ច្បាប់​កាលពី​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ២០១៨ ។ លោក ឌិន ប៊ុ​ន​ធឿ​ន…

ខេត្តមណ្ឌលគិរី ៖ បុរស​ម្នាក់​ក្នុង​ចំណោម​បក្សពួក​ចំនួន​៣​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​មន្ត្រី​ដែន​ជម្រក​ការពារ​សត្វព្រៃ​កែវ​សីមា​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ក្រោយ​ធ្វើ​សកម្មភាព​រារាំង​សមត្ថកិច្ច​ចុះ​អនុវត្ត​ន៏​ច្បាប់​កាលពី​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ២០១៨ ។

លោក ឌិន ប៊ុ​ន​ធឿ​ន នាយក​ដែន​ជម្រក​ការពារ​សត្វព្រៃ​កែវ​សីមា​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ២០១៨ ថា​«​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ឆ្លង​តាម​ការ​សាកសួរ​យើង​សម្រេច​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ លន់ លាក់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ឡា​ប៉ា​ខេ ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ជា​អ្នក​ប្រព្រឹត្ត​ផ្ទាល់​ក្នុង​បទ​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ការ​បំពេញភារកិច្ច​របស់​មន្ត្រី​រដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ ក្នុង​មាត្រា​៦៣ នៃ​ច្បាប់​ស្តី​ពី​តំបន់ការពារធម្មជាតិ​» ។

លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បាន​ឲ្យ​ដឹង​ថា វេលា​ម៉ោង​១២​និង​៤៧​នាទី​យប់​ចូល​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៨ ជំនាញ​ដែនជម្រកសត្វព្រៃ​កែវ​សីមា​បាន​ចុះ​ប្រតិបត្តិការ​នៅ​ចំណុច​ទីតាំង​កិន​ថ្ម បាន​ជួប​ម៉ូតូ​ដឹកឈើ​ចំនួន​០១​គ្រឿង​ដឹកឈើ​កកោះ​ឡាំង​ជ្រុង​ចំនួន​៤​ដុំ និង​ឈើ​នៅ​ក្បែ​ម៉ូតូ​ចំនួន​ប្រាំមួយ​ដុំ​ទៀត និង​បាន​ឃាត់​ចាប់​ម៉ូតូ​ម៉ាក​វេ​វ ដែល​ដឹក​ជញ្ជូន​ស្បៀង​ទៅ​ឲ្យ​ក្រុម​អារឈើ​ស្រឡៅ​ឡាំង​ជ្រុង​នៅ​ក្នុង​ព្រៃ ។

លោក​ប្រធាន​មន្ទីរ​បន្ត​ថា ជំនាញ​ក៏​បាន​រឹបអូស​វត្ថុ​តាង​ទាំងអស់​មក​រក្សា​ទុក​នៅ​ស្នាក់​ការ​កែវ​សីមា​លុះ​ដឹក​មក​ដល់​ចំណុច​ទឹក​ខួប​ស្ថិត​នៅ​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ក៏​ត្រូវ​បាន​ជនសង្ស័យ​មួយ​ក្រុម​បាន​យក​រថយន្ត​ចំនួន​ពីរ​គ្រឿង​ម៉ាក​កាម​រី​ហើម ពណ៌​ស្លែ និង​ពណ៌​ខ្មៅ មក​បិត​រាំងផ្លូវ​ឡាន​ដឹក​វត្ថុ​តាង​មិន​ឲ្យ​ទៅ​មុខ ។

ស្ថិត​នៅ​ក្នុង​ស្ថានភាព​ប្រឈម​នេះ មន្ត្រី​ជំនាញ​​បរិស្ថាន​បាន​បាញ់​បំបែក​កង់​ឡាន​អស់​ចំនួន​ប្រាំ​គ្រាប់ ទើប​ពួក​គេ​គេចខ្លួន​បាត់​ស្រមោល ។ ចំណែក​វត្ថុ​តាង​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​ស្នាក់​ការ​ដែន​ជម្រក​ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ