ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ​ម៉េ​ស​…​នាំ​កូនចៅ​រារាំងដល់ថ្នាក់សមត្ថកិច្ច​ផ្ទុះអាវុធ​

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​មួយបានឱ្យ​ដឹង​ថា មាន​ករណី​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់ គ្រា​ដែល​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ធ្វើ​ប្រតិបត្តិការ​បង្ក្រាបការ​​ដឹក​​ជញ្ជូន​ឈើ​ខុសច្បាប់ក្នុង​ដែន​ជម្រក​ការ ពារ​សត្វព្រៃ​កែវ​សីមា កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​១០ ខែសីហា នៅ​ចំណុច​ទឹក​ខួប ​ផ្លូវ​ជាតិ​លេខ​៧៦…

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​មួយបានឱ្យ​ដឹង​ថា មាន​ករណី​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់ គ្រា​ដែល​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ធ្វើ​ប្រតិបត្តិការ​បង្ក្រាបការ​​ដឹក​​ជញ្ជូន​ឈើ​ខុសច្បាប់ក្នុង​ដែន​ជម្រក​ការ
ពារ​សត្វព្រៃ​កែវ​សីមា កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​១០ ខែសីហា នៅ​ចំណុច​ទឹក​ខួប ​ផ្លូវ​ជាតិ​លេខ​៧៦ ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​​សីមា ។

លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​​ បានឱ្យ​ដឹង​ថា នា​វេលា​ម៉ោង​១២​និង​៤៧នាទី​​​រំ​លង​អធ្រាត្រ​ឈាន​​ចូល​ថ្ងៃ​ទី​១០ ខែសីហា មន្ត្រី​ដែន​ជម្រក​សត្វ​ព្រៃ​កែវ​សីមា ខណៈ​ចុះ​ប្រតិបត្តិការ​នៅ​ចំណុច​ទីតាំង​​កិន​ថ្ម​ បាន​​ជួប​ម៉ូតូ​​១​គ្រឿង​​ដឹកឈើ​កកោះ​​ឡាំង​ជ្រុង​ចំនួន​៤​ដុំ និង​ឈើ​នៅ​ក្បែ​ម៉ូតូ​ចំនួន​​៦​​ដុំ​ទៀត និង​បាន​ឃាត់​ចាប់​ម៉ូតូ​ម៉ាក​វេ​វ ដែល​ដឹក​ជញ្ជូន​ស្បៀង​ទៅ​ឱ្យ​ក្រុម​អារឈើ​ស្រឡៅ​​នៅ​ក្នុង​ព្រៃ ។

លោក​ប្រធាន​មន្ទីរ​បន្ត​ថា ក្រោយពី​ប្រទះឃើញ​ ក៏​​​បាន​រឹប​អូស​​វត្ថុ​តាង​ទាំងអស់​យកមក​រក្សា​ទុក​នៅ​ស្នាក់​ការ​កែវ​​សីមា ។ លុះ​ដឹក​មក​ដល់​ចំណុច​ទឹក​ខួប ស្ថិត​ក្នុង​​ភូមិ​​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ក៏​ត្រូវ​​​ជន​មួយ​ក្រុម​​យក​រថយន្ត​២​គ្រឿង​ ម៉ាក​កាម​រី​គូទ​ហើម ពណ៌​ស្លែ និង​ពណ៌​ខ្មៅ​​ មក​ចត​បិទ​រាំងផ្លូវ​រថយន្ត​​ដឹក​វត្ថុ​តាង​មិន​ឱ្យទៅ​មុខ ។​ ភ្លាម​ៗ​នោះ​ដែរ ក៏​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​​ម៉ាក​កាម​រី​ឆ្លាម ពណ៌​ខ្មៅ ដឹក​មនុស្ស​ពេញ​ប្រមាណ​​១០​នាក់​ទៀត មក​រារាំង​រំដោះ​យក​វត្ថុ​តាង និង​សង្ស័យ​ថា​មេខ្លោង​ម្នាក់​ឈ្មោះ​យាយ​ក្រហម​​ ជា​អ្នកបើកបរ ។

លោក ឌិន ប៊ុ​ន​ធឿ​ន នាយក​ដែន​ជម្រក​សត្វ​ព្រៃ​កែវ​សីមា​ ឱ្យ​ដឹង​ថា ស្ថិត​នៅ​ក្នុង​ស្ថានភាព​ប្រ
ឈម​​នេះ​ លោក​បាន​បញ្ជា​ឱ្យ​មន្ត្រី​នគរបាល​សហ​ការ​ជាមួយ​មន្ត្រីដែន​ជម្រក និង​មន្ត្រី​​បរិស្ថាន​​បាញ់​បំបែក​កង់​រថយន្ត​អស់​ចំនួន​៥​គ្រាប់ ទើប​​រារាំង​ការ​ស្ទាក់​ដណ្តើម​ឈើ​នោះបាន ។

លោក​បន្ត​​ថា ដើម្បី​ការពារ​សុវត្ថិភាព​ លោក​បាន​សុំ​កម្លាំង​​ពី​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​​ឱ្យ​ត្រៀមចាំ​ទៅ​ជួយ​ ពេល​​ដឹក​វត្ថុ​តាង​យក​មក​រក្សា​ទុក​នៅ​ស្នាក់​ការ​ដែន​​ជម្រក​ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។ លោក​ថា ក្រុម​​នេះ​តែងតែ​កាង​ឱ្យ​រថយន្ត​និង​ម៉ូតូ​ដឹកឈើ​ជា​រៀង​​រាល់​យប់​ ចេញពី​តំបន់​ដែន​ជម្រកការពារ​សត្វ​ព្រៃ​កែវ​សីមា ។

លោក វ៉ា​ន់ ដា​នី​ន អធិការ​នគរបាល​ស្រុក​កែវ​សីមា​ បានឱ្យ​ដឹង​ថា អាវុធ​ដែល​បាន​បាញ់​ម៉ាក​​អាកា​៤៧ ប្រភេទ​ស្វាយ​បត់ លេខ​២៤៥៧ និង​​​មួយ​ដើម​ទៀត​ម៉ាកកា៥៩ លេខ​៨៩៨៩៨៧ ។

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​​បញ្ជាក់​ថា គិត​​ត្រឹម​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១០ ខែសីហា កម្លាំង​ជំនាញ​​និ​ង​កម្លាំង​សហការ ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​​ទៅ​​សាលាដំបូង និង​រង់ចាំ​បញ្ជា​ពី​លោក​ព្រះ​អាជ្ញា​ធរ​ ដើម្បី​ឃាត់ខ្លួន​អ្នក​ពាក់​ព័​ន្ធ ព្រោះ​មុខ​សញ្ញា​​ត្រូវ​បាន​​​កំណត់​​អស់ហើយ ។

លោក​ប្រធាន​មន្ទីរ​ បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ ដែល​​កំពុង​អាស្រ័យ​ផល​​នៅ​ក្នុង​តំបន់​ដែន​ជម្រក
សត្វព្រៃ​កែវ​សីមា សូម​ចៀសវាង​ការ​កាប់​​ឈើ​ថ្មី ឬ​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​ចេញពី​តំបន់​​ហាម
ឃាត់ និង​សូម​រាយការណ៍​ជា​បន្ទាន់​ចំពោះ​​​សកម្មភាព​ទាំងឡាយ​ណាដែល​ប្រព្រឹត្ត​ខុស​​ច្បាប់​ ដ្បិត​ប្រជាពលរដ្ឋ​​គឺជា​ភ្នែក​ច្រមុះ​របស់​សមត្ថកិច្ច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ