ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លួននៅក្មេង​សោះ តែហ៊ាន​ធ្វើ​យ៉ាងនេះ !

5 ឆ្នាំ មុន
  • សៀមរាប

​ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប និង​កម្លាំង​អធិការដ្ឋាន​នគរបាល​សុក​ជីក្រែង​បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់ រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​២​នាក់ ជា​បន្ទាប់​បន្ត​នៅ​កន្លែង​ផ្សេង​គ្នា​ក្នុង​ខេត្តសៀមរាប​រួច​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ជំនាញ ។ ហេតុការណ៍​ចុះ​ប្រតិបត្តិ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​នោះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ…

​ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប និង​កម្លាំង​អធិការដ្ឋាន​នគរបាល​សុក​ជីក្រែង​បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់ រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​២​នាក់ ជា​បន្ទាប់​បន្ត​នៅ​កន្លែង​ផ្សេង​គ្នា​ក្នុង​ខេត្តសៀមរាប​រួច​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ជំនាញ ។ ហេតុការណ៍​ចុះ​ប្រតិបត្តិ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​នោះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ ២០១៨ នៅ​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​-​ខេត្តសៀមរាប ។​

​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ជំនាញ​ខេត្ត​បាន​ប្រា​បប់​ថា ជនសង្ស័យ​ចំនួន​០២​នាក់​មាន ទី​១-​ឈ្មោះ សួ​ម ពៅ​ចំរើន​ផល ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​-​ខេត្តសៀមរាប​(​រក្សា​ទុក​និង​ជួញដូរ ) និង​ទី​២-​ឈ្មោះ សិទ្ធិ និល ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​កកោះ ឃុំ​គោក​ធ្លក​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប​(​រក្សា​ទុក និង​ជួញដូរ​) ។​

​ក្រោយ​ពី​កម្លាំង​ជំនាញ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​ក្នុង​នោះ​ដកហូត​បាន​វត្ថុ​តាង​រួម​មាន ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​ទឹកកក​ចំនួន​១៧​កញ្ចប់​ស្មើនឹង​ទំងន់​៦,២​ក្រាម​(​ទំងន់​សុទ្ធ​), ទូរស័ព្ទ​ដៃ​២​គ្រឿង ។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សុំ​ណុំ​រឿង​ប​ញ្ចូ​ន​ទៅ​សាលាដំបូង​ខេត្ត​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៨ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ