ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាត់វិធានការ​ណ៍​ក្តៅ​ក្នុង​ក្រុងព្រះសីហនុ…

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ វិធាន​ការណ៍​រឹត​បណ្តឹង​ស្តី​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ក្រោម​បទបញ្ជា​របស់​លោក​ឧត្តម​សេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ តាម​រូបភាព​ការ​ចុះ​ត្រួតពិនិត្យ និង ឆែកឆេរ​អាវុធ​ជាតិ​ផ្ទុះ​ជា​ប្រចាំ…

ខេត្ត​ព្រះ​សីហ​នុ ៖ វិធាន​ការណ៍​រឹត​បណ្តឹង​ស្តី​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ក្រោម​បទបញ្ជា​របស់​លោក​ឧត្តម​សេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ តាម​រូបភាព​ការ​ចុះ​ត្រួតពិនិត្យ និង ឆែកឆេរ​អាវុធ​ជាតិ​ផ្ទុះ​ជា​ប្រចាំ នៅ​ក្រុងព្រះសីហនុ ជា​លទ្ធផល​កាលពី​វេលា​ម៉ោង​៤ និង៣០នាទី ​រហូត​ដល់​យប់​​​ថ្ងៃ​
ទី​១០ សីហា កម្លាំង​ការិយាល័យ​គ្រប់​គ្រង់​អាវុធ​ជាតិ​ផ្ទុះ សហការ​ជាមួយកម្លាំង​ជំនាញ​ពាក់ព័ន្ធ បាន​ចុះ​ឆែក​ឆេរអាវុធ​ជាតិ និងរឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​គោលដៅ​ចំណុច​ផ្លូវកែង​បុរី​គុ​ជ​អា​សី​ុ ស្ថិត​ក្នុង​សង្កាត់​​លេខ​៣ បាន​ពិនិត្យ​លើ​រថយន្ត​កំពង់​ធ្វើ​ចរាចរណ៍​ចំនួន​៩៣គ្រឿង ។

ក្នុង​នោះ​ មាន​ឃាត់​រថយន្ត​ចំនួន​១៧​គ្រឿង ដែល​បើកបរ​ដោយ​ជនជាតិ​ចិន​១៧​នាក់ គ្មាន​ប័ណ្ណ បើកបរ​ត្រឹមត្រូវ​តាម​ច្បាប់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច នាំ​យក​មក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​បន្ត​តាម​នីតិវិធី មាន​ដូច​ខាងក្រោម ៖
១-​រថយន្ត​ម៉ាក Starex ពណ៌ ខ្មៅ ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ​2B-0689 ។
២-​រថយន្ត​ម៉ាក BMW ពណ៌ ខ្មៅ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​2BB-3339 ។
៣-​រថយន្ត​ម៉ាក LEXUS RX300 ពណ៌ ទឹកមាស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​2AR-8986 ។
៤-​រថយន្ត​ម៉ាក RANGE ROVER ពណ៌ ខ្មៅ ពាក់​ផ្លា​ក​លេខ​ព្រះ​សីហ​នុ​2D-8358 ។
៥-​រថយន្ត​ម៉ាក M​ពណ៌ ខ្មៅ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​2E-1899 ។
៦-​រថយន្ត​ម៉ាក ALPHAND ពណ៌ ស ពាក់​ផ្លា​ក​លេខ ចង្កូត​ស្តាំ BB-0197 ។
៧-​រថយន្ត​ម៉ាក LEXUS RX300 ពណ៌ ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​2AJ-7059 ។
៨-​រថយន្ត​ម៉ាក RANGE ROVER ពណ៌ ខ្មៅ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​2AW-1007 ។
៩-​រថយន្ត​ម៉ាក TUNTRA ពណ៌ ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​2AV-0246 ។
១០-​រថយន្ត​ម៉ាក ALPHAND ពណ៌ ខ្មៅ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​2AU-1758 ។
១១-​រថយន្ត​ម៉ាក LEXUS RX300 ពណ៌ ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ​ព្រះ​សីហ​នុ​2A-0809 ។
១២-​រថយន្ត​ម៉ាក ALPHAND ពណ៌ ខ្មៅ ពាក់​ផ្លា​ក​លេខ​ព្រះ​សីហ​នុ​2C-2999 ។
១៣-​រថយន្ត​ម៉ាក HIGHLANDER ពណ៌ ខៀវ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​2AI-8069 ។
១៤-​រថយន្ត​ម៉ាក LEXUS RX300 ពណ៌ ខ្មៅ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​2R-3152 ។
១៥-​រថយន្ត​ម៉ាក Starex ពណ៌ ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​2AQ-2074 ។
១៦-​រថយន្ត​ម៉ាក LEXUS RX300 ពណ៌ ខ្មៅ ពាក់​ផ្លា​ក​លេខ​ព្រះ​សីហ​នុ​2B-9394 ។ ១៧-​រថយន្ត​ម៉ាក Starex ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​2AX-9293 ។

វិធាន​ការណ៍​នេះ ​ត្រូវ​បាន​លោកស្នងការ​ខេត្ត​ព្រះ​សីហ​នុប​ញ្ជា​ក់ថា បាន​អនុវត្ត​ជា​ប្រចាំ និងរាល់ថ្ងៃ ដើម្បី​កាត់​បន្ថែ​យ​អ្នកបើកបរ​ល្មើសច្បាប់ និងបញ្ជៀ​ស​គ្រោះថ្នាក់​ចរាចរណ៍ ៕

អត្ថបទសរសេរ ដោយ