ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយ​មក​ត្រូវ​អស់​ជីវិត​…​ព្រោះ​ច្រូតស្រូវ !

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កសិករម្នាក់ដោយកើតខ្យល់.គដួលលង់ទឹកស្លាប់ ខណៈកំពុងច្រូតស្រូវដែលរងគ្រោះដោយទឹកជំនន់ ។ ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង​១និង៣០នាទីរសៀល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ នៅចំណុចវាលស្រែដង្កៀបក្តាមស្ថិតក្នុងឃុំរហាត់ទឹក…

ខេត្តបន្ទាយមានជ័យ ៖ កសិករម្នាក់ដោយកើតខ្យល់.គដួលលង់ទឹកស្លាប់ ខណៈកំពុងច្រូតស្រូវដែលរងគ្រោះដោយទឹកជំនន់ ។ ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង​១និង៣០នាទីរសៀល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ នៅចំណុចវាលស្រែដង្កៀបក្តាមស្ថិតក្នុងឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

មន្ត្រីកងពលតូចថ្មើរជើងលេខ៥១បានអោយដឹងថា កសិករជាជនរងគ្រោះមានឈ្មោះ វឹង សារ៉ែម ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិចកខាងលិច ឃុំរហាត់ទឹក ស្រុមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

មន្ត្រីរូបនោះបានបន្តថា នៅមុនពេលកើតហេតុនោះជនរងគ្រោះជាម្ចាស់ស្រែបានកំពុងច្រូតស្រូវជា​មួយកម្លាំងកងពលថ្មើរជើងលេខ៥១ ហើយក៏កើតខ្យល់.គដួលឈ្លក់ទឹកបណ្តាលឱ្យស្លាប់ នៅ​ពេលនោះដែរកម្លាំងកងពលតូចថ្មើរជើងលេខ៥១ក៏បានព្យាយាមខិតខំជួយសង្គ្រោះជាបន្ទាន់ ហើយ​​ដឹកតាមកាណូតលឿនយកមកភូមិ ប៉ុន្តែជាអកុសលមិនអាចសង្គ្រោះបាន បច្ចុប្បន្ន​សព​ជន​រង​គ្រោះត្រូវបានក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ