ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍​៨​លើក ស្លា.ប់​៥​នាក់ របួសធ្ងន់​ស្រាល​៦​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៨ កើតឡើង​៨​លើក (​យប់​៥​លើក​) ស្លាប់​៥​នាក់ (​ស្រី​២​នាក់​) របួសធ្ងន់​៥​នាក់​(​ស្រី​២​នាក់​)…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៨ កើតឡើង​៨​លើក (​យប់​៥​លើក​) ស្លាប់​៥​នាក់ (​ស្រី​២​នាក់​) របួសធ្ងន់​៥​នាក់​(​ស្រី​២​នាក់​) របួសស្រាល​ស្រី​១​នាក់ នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​។ មូលហេតុ​គ្រោះថ្នាក់​៖ ល្បឿន​៤​លើក​ស្លាប់​៣​នាក់​,​មិន​គោរព​សិទ្ធ​៣​លើក ស្លាប់​១​នាក់​, បត់​គ្រោះថ្នាក់​១​លើក ស្លាប់​១​នាក់​។ សរុប​ស្លាប់​៥​នាក់ ម៉ូតូ​២​នាក់​(​មិន​ពាក់មួក​២​នាក់​) រថយន្ត​កែ​ច្នៃ​១​នាក់ ថ្មើរជើង​២​នាក់​។

គ្រោះថ្នាក់​ប៉ះទង្គិច ម៉ូតូ និង​ម៉ូតូ​១​លើក​, ម៉ូតូ និង​រថយន្ត​តូច​២​លើក ស្លាប់​១​នាក់​,​ម៉ូតូ​ដួល​ខ្លួនឯង​១​លើក​ស្លាប់​១​នាក់​,​ម៉ូតូ និង​ថ្មើរជើង​១​លើក ស្លាប់​១​នាក់​,​រថយន្ត​តូច និង​ថ្មើរជើង​១​លើក ស្លាប់​១​នាក់​,​រថយន្ត​តូច និង​កង់​១​លើក​,​រថយន្ត​ធំ និង​រថយន្ត​កែ​ច្នៃ​១​លើក ស្លាប់​១​នាក់​។ បណ្តាល​ឲ្យ​ខូចខាត​យាន​១៤​គ្រឿង ក្នុង​នោះ​មាន ម៉ូតូ​៦​គ្រឿង​,​រថយន្ត​តូច​៥​គ្រឿង​, រថយន្ត​ធំ​១​គ្រឿង​,​យាន​ផ្សេង​ៗ២​គ្រឿង​,​ថ្មើរជើង​២​នាក់​។ យានយន្ត​បង្កហេតុ​៖ ម៉ូតូ​៣​លើក​,​រថយន្ត​តូច​៤​លើក​, រថយន្ត​ធ​កែ​ច្នៃ​១​លើក​។

គ្រោះ​ថ្នាក់លើ​ផ្លូវ​៖ ផ្លូវជាតិ​៥​លើក​,​ផ្លូវ​ខេត្ត​២​លើក ,​ផ្លូវលំ​១​លើក​។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់ និង​រង​គ្រោះ​ច្រើន ខេត្តសៀមរាប​១​លើក​ស្លាប់​១​នាក់ របួស​ស្រី​១​នាក់​,​កំពង់ឆ្នាំង​២​លើក ស្លាប់​ស្រី​១​នាក់ របួស​៣​នាក់​(​ស្រី​២​នាក់​), បន្ទាយ​មាន​ជ័យ​១​លើក ស្លាប់​ស្រី​១​នាក់​,​មណ្ឌល​គី​រី​១​លើក​ស្លាប់​១​នាក់ និង​ខេត្ត​ព្រះ​សីហ​នុ​១​លើក​ស្លាប់​១​នាក់​។ លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៨ ៖ មធ្យោបាយ​ចូល​គោលដៅ​១២៨១​គ្រឿង (​ម៉ូតូ​៥៦%), មធ្យោបាយ​ល្មើស​១៤៦​គ្រឿង​(​ម៉ូតូ​៦៨%), អប់រំ​៣៣​គ្រឿង​(​ម៉ូតូ​២៣%), មធ្យោបាយ​ពិន័យ​១១៣​គ្រឿង (​ម៉ូតូ​១០០%)​។

លទ្ធផល​ត្រួតពិនិត្យ​មួក និង​កញ្ចក់​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៨ បាន​ចុះ​អនុវត្ត​ចំនួន​១២​គោលដៅ ម៉ូតូ​ចូល​គោលដៅ​៧០៧​គ្រឿង​,​អប់រំ​៤៨​គ្រឿង​, ពិន័យ​ចំនួន​សរុប​៥៩​គ្រឿង​(​មួក​៤៥,​កញ្ចក់​១២,​ស្រវឹង​០,​ផ្សេង​ៗ២)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ