ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អង្គការ​ម៉ែ​ក​កម្ទេច​គ្រាប់កាំភ្លើង​ធុន​ធំ សល់​ពី​សម​យ័​សង្គ្រាម

5 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រតនគីរី ៖ ក្រុម​អង្គការ​ម៉ែ​កបាន​ធ្វើ​កម្មវិធី​កម្ទេច​គ្រាប់កាំភ្លើង​ធុន​ធំ​សល់​ពី​សម​យ័​សង្គ្រាម ចំនួន​១១​គ្រាប់ នៅ​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក នៅ​ចំណុច​កម្ទេច​គ្រាប់…

ខេត្ត​រតនគីរី ៖ ក្រុម​អង្គការ​ម៉ែ​កបាន​ធ្វើ​កម្មវិធី​កម្ទេច​គ្រាប់កាំភ្លើង​ធុន​ធំ​សល់​ពី​សម​យ័​សង្គ្រាម ចំនួន​១១​គ្រាប់ នៅ​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក នៅ​ចំណុច​កម្ទេច​គ្រាប់ ស្ថិត​នៅ​ព្រៃ​ដុត​ខ្មោច​ក្បែរ​ព្រ​លាន​យន្តហោះ​ចាស់ ក្នុង​នៅ​ភូមិ​ជ័យ​ឧ​ត្ថ​ម ឃុំ​ជ័យ​ឧ​ត្ថ​ម ស្រុក​លំ​ផាត់​។

នៅ​កម្មវិធី​ខាងលើ​ក្រុម​ខាង​អង្គការ​ម៉ែ​ក បាន​ឲ្យ​អ្នក​សារព័ត៌មាន យើង​ដឹង​ថា វិធីសាស្ត្រ​កម្ទេច​គ្រាប់ មុន​ដំបូង​ដាក់​គីប និង​ត​ខ្សែភ្លើង​រួច​ប្រើ តេ​លេ​ចុច​បំបែក​គ្រាប់ ទើប​បណ្ដាល​ឲ្យ​គ្រាប់​ផ្ទុះ ហើយ​គ្រាប់​ត្រូវ​កម្ទេច​នៅ​ថ្ងៃនេះ​មាន​ពី​ប្រភេទ ទី​១-​គឺ​គ្រាប់កាំភ្លើង​ធុន​៦០​មី​ល្លី​ម៉ែត្រ និង​បេ​៨២ សរុប​ទាំងអស់​ចំនួន​១១​គ្រាប់ ហើយ​គ្រាប់កាំភ្លើង​ទាំង​អស់នោះ​បាន​បន្សល់​ទុក​តាំងពី​សម័យ​សង្គ្រាម​តាំងពី​១៩៧៥ រហូត​ដល់​ឆ្នាំ​១៩៧៩​មក​ម្លេះ​។

ខាង​អង្គការ​ខាងលើ​មិន​បាន​បញ្ជាក់​ព័ត៌មាន​លម្អិត​ដល់ អ្នកកាសែត​ថា តាំងពី​អង្គការ​ម៉ែ​ក មក​បោះទីតាំង​រុក​រាវរក​គ្រាប់​ក្នុងភូមិ​សាស្ត្រ​ទឹកដី​ខេត្ត​រតនគីរី កន្លង​មក​បាន​គ្រាប់កាំភ្លើង​ចំនួន​ប៉ុន្មាន​ពិតប្រាកដ​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ