ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​ដូចគេ​ថា…ផឹកលុះ​ក្ស័យ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ជំទប់​ទី​២​ឃុំ​មួយ​រូប ​បាន​ផឹកស្រា​ស្រវឹង​ជោកជាំ​ស្ទើរ​មួយ​យប់​ទល់​ភ្លឺ​ រហូត​គាំងបេះដូង​ស្លាប់ នៅ​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​១០ ​សីហា នេះ ​នៅ​ខាង​មុខ​ក្លិប​ខារ៉ាអូខេ​មួយ​កន្លែង​…

ខេត្តបាត់ដំបង ​៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ជំទប់​ទី​២​ឃុំ​មួយ​រូប ​បាន​ផឹកស្រា​ស្រវឹង​ជោកជាំ​ស្ទើរ​មួយ​យប់​ទល់​ភ្លឺ​ រហូត​គាំងបេះដូង​ស្លាប់ នៅ​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​១០ ​សីហា នេះ ​នៅ​ខាង​មុខ​ក្លិប​ខារ៉ាអូខេ​មួយ​កន្លែង​ ស្ថិត​​ក្នុង​ឃុំ​បឹង​រាំង ស្រុក​កំ​រៀង​ ។ នេះ​បើ​បើ​តាម​ការ​ផ្ដល់​ព័ត៌មាន​របស់​សមត្ថកិច្ច​ ។​

​សមត្ថកិច្ច​បាន​ប្រាប់​ថា ជន​រង​គ្រោះខាងលើ ​ឈ្មោះ​ជៀន ផូ​ត ភេទប្រុស ​អាយុ​២៩​ឆ្នាំ រស់​នៅ​ភូមិ​ស្វាយ​ធំ ឃុំ​បឹង​រាំង ស្រុក​កំ​រៀង មាន​តួនាទី​ជា​ជំទប់​ទី​២ ​ឃុំ​បឹង​រាំង​ ។ ប្រភព​ដដែល​​ថា ជន​រង​ក្រោះ​បាន​ផឹកស៊ី​ក្នុង​ក្លិប​ខារ៉ាអូខេ​ស្ទើរ​មួយ​យប់​ទល់​ភ្លឺ​ស្រវឹងយ៉ាង​​ជោកជាំ​ ។ ដោយសារ​តែ​ស្រវឹង​ខ្លាំង​ពេក ​ជន​រង​គ្រោះ​ក្អូ​ត​រហូត​ដូ​ល​សន្លប់​បាត់​មាត់​ឈឹង​តែ​ម្ដង ​។ ប៉ុន្តែ​នៅ​ម៉ោង​០៦ និង២០​នាទី​ព្រឹក​ដដែល គេ​បា​ន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ តែ​អកុសល​​គាត់​​ស្លាប់​ តាំងពី​មុន​បញ្ជូន​ទៅ​មន្ទី​រពេទ្យម្លេ៉ះ ​។​

​បើ​តាម​ប្រភព​ពី​ក្រុម​គ្រួ​សារបាន​ប្រាប់​សមត្ថកិច្ច​ថា ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ​ ជន​រង​គ្រោះ​បាន​​បង្កើត​កម្មវិធី​ផឹកស៊ី​ជាប់​ៗ​គ្នា​រហូត តែ​គេ​ក៏​ឮ​ជន​រង​គ្រោះ​ពោល​ប្រាប់​ថា ចេះ​តែ​មិនសូវ​ស្រូល​ខ្លួន​រហូត​ដែរ​ ។ បាន​ន័យ​ថា ជន​រង​គ្រោះ​ផឹក​ក៏​ផឹក ពោល​ឈឺ​ក៏​​ពោល​ ។ ក្រុម​គ្រួសារ​ដដែល​​និយាយ​ទៀត​ថា នៅ​ថ្ងៃ​កើតហេតុ​នោះ​លោក​ជំទប់​ទី​២​ ​បាន​បើក​កម្មវិធី​ផឹក​តាំងពី​ថ្ងៃ​ រហូត​ដល់យប់ ហើយ​បន្ត​ទៅ​​​ខារ៉ាអូខេ​ទៀត លុះ​នៅ​វេលា​ទៀប​​ភ្លឺ ​ស្រាប់តែ​មានរឿង​អកុសល់​នេះ​កើតឡើង​តែ​ម្ដង​។​

​ជុំវិញ​ករណី​នេះ បើ​តាម​ការ​បំភ្លឺ​ពី​សាក្សី​ថា ពេល​កំពុង​ច្រៀង​ខារ៉ាអូខេ​រហូត​ជិត​ភ្លឺ​គឺ​ម្នាក់​ៗ​ស្រវឹង​ជោកជាំ​ទៅ​ហើយ​។ គ្រា​ហ៍នោះ គេ​ឃើញ​ជន​រង​គ្រោះ​បាន​បើកទ្វារ​រត់​ចេញ​ទៅ​ក្អូ​ត​ខាង​មុខ​បន្ទប់​ រហូត​ដួល​សន្លប់​បាត់​មាត់​ឈឹង​តែ​ម្ដង ​។ ពេល​ឃើញ​ដូច្នេះ​ គេ​ក៏​បាន​បញ្ជូន​ជន​រង​គ្រោះ​ទៅ​មន្ទី​ពេទ្យ លុះ​ទៅ​ដល់​ជន​រង​គ្រោះ​​បាន​ស្លាប់​បាត់​ទៅ​ហើយ ដែល​គេ​សង្ស័យ​ថា ជន​រង​គ្រោះ​បាន​ស្លាប់​មុន​ពេល​ប​ញ្ជួ​ន​ដល់​ពេទ្យម្លេ៉ះ ​។​

អត្ថបទសរសេរ ដោយ