ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្រស់​ប៊ិះ​អស់​ជីវិត ព្រោះតែ​ការ​លេងសើច (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​ជំទង់​ម្នាក់​ក្បែរ​នឹង​អស់​ជីវិត ដោយសារ​តែ​មិត្តភក្តិ​លេងសើច​រុញ​ទម្លាក់​ទឹកទន្លេ ពេល​ដែល​នាង​កំសាក​មិន​ហ៊ាន​លោត​។ រឿងរ៉ាវ​នេះ​កើតឡើង​នៅ​ទន្លេ Lewis…

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​ជំទង់​ម្នាក់​ក្បែរ​នឹង​អស់​ជីវិត ដោយសារ​តែ​មិត្តភក្តិ​លេងសើច​រុញ​ទម្លាក់​ទឹកទន្លេ ពេល​ដែល​នាង​កំសាក​មិន​ហ៊ាន​លោត​។

រឿងរ៉ាវ​នេះ​កើតឡើង​នៅ​ទន្លេ Lewis ក្នុង​រដ្ឋ​វ៉ា​ស៊ី​ន​តោន អា​មេ​រិ​ក ដែល​កម្ពស់​ពី​ស្ពាន​ទៅ​​ក្នុង​ទឹកទន្លេ​ខ្ពស់​ដល់​ទៅ​ជិត​២០​ម៉ែត្រ​។ ក្រុម​ក្មេង​ៗ​សិស្សសាលា​បាន​ថត​វី​ដេ​អូ​ពេល​លេង​លោតទឹក​ពី​ស្ពាន​។ នៅ​ពេល​នោះ មាន​ក្មេង​ស្រី​ម្នាក់​ដែល​ជា​ជន​រង​គ្រោះ មិន​ហ៊ាន​លោត​ទេ តែ​នាង​មក​ធ្វើ​ហាក់បីដូចជា​ចង់​លោត​។ ដោយ​ឃើញ​ដូចនេះ មិត្តភក្តិ​ស្រី​របស់​នាង​ក៏​រុញ​នាង​បន្ថែម ដែល​ធ្វើ​ឲ្យ​នាង​មិន​បាន​ត្រៀមខ្លួន​ទុកជា​មុន​។ ពេល​ទៅ​ដល់​ក្នុង​ទឹក នាង​ស្រាប់តែ​រង​របួសធ្ងន់ រួច​យក​ទៅ​មន្ទីរពេទ្យ​។

ម្តាយ​របស់​នាង​ឈ្មោះ Genelle ប្រាប់​សារព័ត៌មាន KATU 2 ថា​៖ «​កូនស្រី​របស់ខ្ញុំ​ត្រូវ​ដេកពេទ្យ​យូរណាស់​ហើយ​មើលទៅ​។ ខ្ញុំ​គិត​ថា មិត្ត​របស់​នាង​គួរតែ​ចេញ​មុខ​ដោះ​ស្រាយ​​រឿង​នេះ​។ វា​មិនមែន​ជា​រឿង​ធម្មតា​ទេ​។ នាង​ស្ទើរតែ​សម្លាប់​កូនស្រី​ខ្ញុំ​ទៅ​ហើយ»។

គួរ​បញ្ជាក់​ផង​ដែរ​ថា មូលហេតុ​ក្រៅពី​មក​ពី​មិត្តភក្តិ​របស់​នាង​រុញ គឺ​ដោយសារ​តែ​នៅ​ទីនោះ​មាន​ថ្ម​ច្រើន​នៅ​ខាងក្រោម ហើយ​វា​ក៏​មិនមែន​ជា​កន្លែង​សម្រាប់​លោតទឹក​លេង​ដែរ​។ ហេតុតែ​មិន​គោរព​តាម​បម្រាម នាង​ត្រូវ​រង​របួស​បាក់ឆ្អឹង​ទ្រូង​៥​កង់ និង​របួស​គ្រាំ​សួត​ទៀត​ផង​៕ វីដេអូ​ឃ្លីប​ដក​ស្រង់​ចេញ​ពី ៖ News Leak Replacement

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ