ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ងាយ​ៗ​ក្នុង​ការ​ពង្រឹង​ការចង​ចាំ​មិនបាច់​លេបថ្នាំ​ប៉ូវទេ

5 ឆ្នាំ មុន

អ្នក​ប្រហែលជា​ពឹងពាក់​ទៅ​លើ​ទូរស័ព្ទ​ឆ្លាត​វៃ​ទាំងស្រុង ហើយ​គ្រប់ពេល​ដែល​និយាយ​ដល់​រឿង​លេខ​ទូរស័ព្ទ អ៊ី​ម៉ែ​ល និង​អ្វី​ដែល​ត្រូវធ្វើ​ដោយ​មិន​អាច​ខ្វះ​វា​បាន ដូច្នេះ​យើង​អាច​នឹង​វង្វេង ហើយ​នៅ​ពេល​ដែល​មិន​មាន​របស់​នេះ​ក្នុង​ដៃ ។ ចូរ​ប្រឈម​នឹង​បញ្ហា​នេះ​ទេ ព្រោះ​វិធី​ឆ្លាត​វៃ​ទាំងនេះ​នឹង​ធ្វើ​ឲ្យ​ការ​ចង​ចាំ​អ្នក​ទៅ​ជា​ល្អ​វិញ ។…

អ្នក​ប្រហែលជា​ពឹងពាក់​ទៅ​លើ​ទូរស័ព្ទ​ឆ្លាត​វៃ​ទាំងស្រុង ហើយ​គ្រប់ពេល​ដែល​និយាយ​ដល់​រឿង​លេខ​ទូរស័ព្ទ អ៊ី​ម៉ែ​ល និង​អ្វី​ដែល​ត្រូវធ្វើ​ដោយ​មិន​អាច​ខ្វះ​វា​បាន ដូច្នេះ​យើង​អាច​នឹង​វង្វេង ហើយ​នៅ​ពេល​ដែល​មិន​មាន​របស់​នេះ​ក្នុង​ដៃ ។ ចូរ​ប្រឈម​នឹង​បញ្ហា​នេះ​ទេ ព្រោះ​វិធី​ឆ្លាត​វៃ​ទាំងនេះ​នឹង​ធ្វើ​ឲ្យ​ការ​ចង​ចាំ​អ្នក​ទៅ​ជា​ល្អ​វិញ ។

វា​នឹង​ធ្វើ​ឲ្យ​ស្រួលបួល​វិញ ប៉ុន្តែ​មិនមែន​ជា​ការ​ប្រើប្រាស់​ខួរក្បាល​ដើម្បី​ការ​ចង​ចាំ​ឲ្យ​មាន​រយៈពេល​យូរ​ឡើយ ។ អ្នក​នឹង​យល់​ថា ការ​យកចិត្តទុកដាក់​របស់​អ្នក​មិនមែន​ជា​មធ្យោ​បាយ​ដែល​ធ្លាប់​ធ្វើ​ពី​មុន​ឡើយ ហើយ​ក៏​អាច​នឹង​ពិបាក​រក​ពេល​ដែល​ចង​ចាំ​រឿង​ជា​ច្រើន​ដែរ ។ បើសិនជា​អ៊ីចឹង​មែន យក​ល្អ​គួរតែ​ធ្វើ​រឿង​ខាងក្រោម​នេះ​ដើម្បី​ជំនួយ​ដល់​ការ​ចង​ចាំ​របស់​អ្នក​ទៅ ។

១-ទន្ទេញ​ម្តង​ហើយ​ម្តងទៀត ៖ វា​គឺជា​រឿង​ធម្មតា​ទេ​ក្នុង​ការ​ភ្លេចឈ្មោះ​នរណា​ម្នាក់ ជា​ពិសេស​នៅ​ពេល​ដែល​គេ​ណែនាំ​ឲ្យ​អ្នកដឹង​ជា​លើក​ដំបូង ។ ឃើញ​ទេវា​មិន​មែ​ណ​ចេះ​តែ​គ្រប់គ្រាន់​ទេ​ត្រង់​ការ​ស្តាប់​លឺឈ្មោះ​តែ​មួយ​មុខ យើង​ត្រូវការ​ខំប្រឹង​ប្រែង​ខ្លាំង​ដើម្បី​ចាំ​ឈ្មោះ​គេ​នោះ​ទេ ។ នៅ​ថ្ងៃក្រោយ អ្នក​បាន​ជួប​អ្នក​ថ្មី​ទៀត ចូរ​ព្យាយាម​ប្រើប្រាស់​ឈ្មោះ​របស់​គេ​ឲ្យ​បាន​ច្រើន​គ្រប់ពេល​សន្ទនា​វិញ ។ នោះ​ខួរក្បាល​អ្នក​នឹង​រក្សា​ទុក​ឈ្មោះ​គេ​រួច​ហើយ ។

២-អាន ៖ បើសិនជា​អ្នក​ចង់​ចង​ចាំ​សៀវភៅ កំណត់​ត្រា និង​រឿង​ដែល​អ្នក​ចង់​ចាំ អ្នក​ត្រូវ​តែ​អាន​វា​ហើយ ។ ចូរ​កត់ចំណាំ​ក្រោយ​ពេល​ដែល​អ្នក​រំលឹក​រួច ដើម្បី​ចង​ចាំ​វា​នៅ​ក្នុង​ខួរក្បាល​តាម​រយៈ​ការ​អាន​ឲ្យ​បាន​ច្រើន ។ រឿង​នេះ​នឹង​ជួយ​បាន​ច្រើន​សម្រាប់​អ្នក​ដែល​កំពុង​តែ​រៀន​ត្រៀមប្រឡង ។

៣-ការ​ចូលរួម​ក្នុង​សង្គម ៖ មែនហើយ ការ​មាន​វត្តមាន​របស់​បណ្តាញ​សង្គម ការ​ចូលរួម​សង្គម​បាន​ធ្វើ​ឲ្យ​មនុស្ស ម្នាក់​ៗ​ប្រឡូក​ក្នុង​វិស័យ​ឌី​ជី​ថ​ល ច្រើន​ហើយ​ក៏​មាន​សមត្ថភាព​បន្ត​ធ្វើ​រឿង​ជា​ច្រើន​ក្នុង​សង្គម​នោះ​ច្រើន​ដែរ ។ មែនហើយ យើង​ប្រើប្រាស់​បណ្តាញ​សង្គម​ដើម្បី​ទទួល​បាន​បទ​ពិសោធន៍ ប៉ុន្តែ​យើង​ច្រើន​តែ​ភ្លេច​រស់នៅ​ដើម្បី​ចង​ចាំ​រឿង​ជា​ច្រើន​ដែរ ដូច្នេះ​យើង​ក៏​ច្រើន​តែ​ភ្លេចភ្លាំង​ដែរ ។ លើក​ក្រោយ បើ​អ្នកមាន​គម្រោង​ជួប​ជាមួយ​មិត្តភក្តិ ចូរ​មិនបាច់​ជួប​តាម Facebook ទេ តែ​ទៅ​ខាងក្រៅ​ជួប​គ្នា និង​ញ៉ាំ​កាហ្វេ​ជាមួយ​គ្នា​វិញ​ទៅ​។

៤-សរសេរ​ទុក ៖ ការ​សរសេរ​រាល់​ព័ត៌មាន​ទាំងឡាយ​នឹង​ជួយ​ពង្រឹង​ដល់​សមត្ថភាព​ចង​ចាំ​របស់​ខួរក្បាល​មនុស្ស​យើង ។ បើសិនជា​អ្នក​នៅ​សាលារៀន ការ​ប្រើប្រាស់​សៀវភៅ​កំណត់ហេតុ និង​ប៊ិ​ច​គឺជា​រឿង​ល្អ​ជាង​ប្រើ​កុំព្យូទ័រ ឬថា​ប្លេ​ត​ជាង ។ អ្ន​កឹង​នឹង​យល់​ថា អ្នក​ចំណាយពេល​ក្នុង​ការ​សរសេរ​ច្រើន​ជាង ហើយ​ក៏​ងាយស្រួល​ចង​ចាំ​រឿង​គ្រប់យ៉ាង ឬ​ព័ត៌មាន សំខាន់​ៗ​ផង​ដែរ ។

៥-ការ​ហាត់ប្រាណ ៖ មនុស្ស​យើង​ភាគច្រើន​គិត​ថា ការ​ហាត់ប្រាណ​គឺជា​រឿង​ដែល​ជួយ​ដល់​ការ​សម្រក​ទម្ងន់ ពង្រឹង​ដល់​សាច់ដុំ និង​ពង្រឹង​ដល់​សុខភាព ។ មែនហើយ មធ្យោ​បាយ​មួយទៀត​ដែល​ការ​ហាត់ប្រាណ​ជួយ​ដែរ​នោះ​គឺ ការ​ចង​ចាំ​របស់​មនុស្ស ។ កាល​ណា​អ្នក​ហាត់ប្រាណ​កាន់តែ​ច្រើន ខួរក្បាល​នឹង​មាន​សមត្ថភាព​រក្សា​ព័ត៌មាន​កាន់តែ​ល្អ​ជាង​មុន ។ អ្នក​នឹង​យល់​ថា វា​កាន់តែ​ងាយស្រួល​ក្នុង​ការ​ចង​ចាំ​រយៈពេល​យូរ ។

៦-ធ្វើតេស្ត ៖ អ្វី​ដែល​ជា​មធ្យោបាយ​ដ៏​ល្អ​ក្នុង​ការ​ពង្រឹង​ការ​ចង​ចាំ គឺ​តាម​រយៈ​ការ​ធ្វើតេស្ត​ការ​ចង​ចាំ ។ ចូរ​ប្រើ​វិធី​ធ្វើតេស្ត ផ្គូរ​ផ្គង់​ពាក្យ និង​លេងល្បែង​វង្វេង ដូច្នេះ​អ្នក​អាច​នឹង​ចង​ចាំ​ថា​អ្នក​អាច​ធ្វើ​វា​បាន​ដោយ​របៀប​ណា​។

៧-គេង ៖ ការ​គេង​គឺជា​រឿង​សំខាន់​សម្រាប់​មនុស្ស​យើង ដោយសារ​តែ​វា​គឺជា​ពេលវេលា​ដែល​រាក​ងាយ​របស់​យើង​បញ្ចូល​ថាមពល និង​ជួសជុល​អ្វី​ដែល​ខូចខាត ។ ឥឡូវនេះ ការ​គេង​ក៏​អាច​ជួយ​ជម្រុញ​ដល់​ការ​ចង​ចាំ​បាន​ដែរ ដូច្នេះ​ចូរ​គេង​ឲ្យ​បាន​ច្រើន​តាមតែ​អាច​ធ្វើ​ទៅ​បាន ហើយ​ការ​គេង​បាន​ដល់ ៨​ម៉ោង​កាន់តែ​ល្អ​ថែម​ទៀត ។ ការ​គេង​ថ្ងៃ​អាច​ជួយ​ដែរ ព្រោះ​អ្នក​កំពុង​តែ​ប្រមូលផ្តុំ​នូវ​ការ​ចង​ចាំ​ដែល​នឹង​រក្សា​ទុក​ក្នុង​ខួរក្បាល​រយៈពេល​វែង (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ