ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាមបាន​​បំផ្លាញ​គិត​ជា​ប្រាក់​៤០០​ពាន់​លាន​ដុល្លារ

5 ឆ្នាំ មុន

ប្រទេស​ស៊ី​រី ៖ សង្គ្រាម​ដែល​បំផ្លិចបំផ្លាញ​ស៊ី​រី ​ចាប់តាំងពី​ជាង​៧​ឆ្នាំ​មក​ហើយ តាម​ការ​វាយ​តម្លៃ​កាលពី​ថ្ងៃ​ទី​៨​ សីហា​ របស់​អង្គការសហប្រជាជាតិ​ថា បង្ក​ការ​ខូចខាត​ដល់​ទៅ​ប្រមាណ​ជិត​៤០០​ពាន់​លាន​ដុល្លារ​។ ​ការ​វាយតម្លៃ​នេះ​ចេញផ្សាយ​ក្រោយ​កិច្ចប្រជុំ​មួយ​នៅ​ទីក្រុង​បៃ​រូត ​របស់​អ្នកជំនាញ​ការ​ស៊ី​រី​…

ប្រទេស​ស៊ី​រី ៖ សង្គ្រាម​ដែល​បំផ្លិចបំផ្លាញ​ស៊ី​រី ​ចាប់តាំងពី​ជាង​៧​ឆ្នាំ​មក​ហើយ តាម​ការ​វាយ​តម្លៃ​កាលពី​ថ្ងៃ​ទី​៨​ សីហា​ របស់​អង្គការសហប្រជាជាតិ​ថា បង្ក​ការ​ខូចខាត​ដល់​ទៅ​ប្រមាណ​ជិត​៤០០​ពាន់​លាន​ដុល្លារ​។ ​ការ​វាយតម្លៃ​នេះ​ចេញផ្សាយ​ក្រោយ​កិច្ចប្រជុំ​មួយ​នៅ​ទីក្រុង​បៃ​រូត ​របស់​អ្នកជំនាញ​ការ​ស៊ី​រី​ និង​អន្តរជាតិ​ជាង​៥០​រូប​។

គណៈកម្មាធិការ​សេដ្ឋកិច្ច​ និង​សង្គមកិច្ច​អង្គការសហប្រជាជាតិ​សម្រាប់​អា​ស៊ី​ខាងលិច​CESAO​ វាយតម្លៃ​ថា ទំហំ​នៃ​ការ​បំផ្លាញ​មាន​ទឹកប្រាក់​ជាង​៣៨៨​ពាន់​លាន​ដុល្លារ​។ តួ​លេខ​នោះ​ពុំ​បញ្ចូល​ការ​បាត់បង់​ធនធានមនុស្ស​ផង​ទេ​។

ចំណែកឯ​ធនាគារពិភពលោក​និយាយ​ថា ​កាលពី​ឆ្នាំ​២០០៧​ ផលទុនជាតិ​សរុប​របស់​ស៊ី​រី​មាន​ខ្ទង់​៤០​ពាន់​លាន​ដុល្លារ​ គឺ​តែ​ប្រមាណ​១​ភាគ​១០​នៃ​ការ​បំផ្លាញ​ដោយ​សង្គ្រាម​ប៉ុណ្ណោះ​។

ជាង​ពាក់កណ្ដាល​នៃ​ប្រជាជន​ស៊ី​រី​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​ ឬរត់​ភៀសខ្លួន​រយៈ​ពេល​​៧​ឆ្នាំ​ចុង​ក្រោយ​នេះ ចំណែក​ជម្លោះ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជាង​៣៥០.០០០​នាក់​រួច​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ