ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​កុមារ​២៩​នាក់ស្លា.ប់ បែរ​ជា​និយាយ​ដូច្នេះ​វិញ

5 ឆ្នាំ មុន

ប្រទេស​យេ​ម៉ែ​ន ៖ គណៈកម្មាធិការ​កាកបាទក្រហម​អន្តរជាតិ ​CICR​ បាន​រាយការណ៍​ថា កុមារ​យ៉ាងតិច​២៩​នាក់​ស្លាប់​ក្នុង​ការ​វាយប្រហារ​មួយ​កាលពី​ថ្ងៃ​ទី​៩​ សីហា លើ​រថយន្ត​បឺស​​ដែល​ពួក​គេ​ជិះ​នៅ​ទីផ្សារ​មួយ​នា​ភាគ​ខាងជើង​យេ​ម៉ែ​ន​។​ នោះ​ជា​ការ​វាយប្រហារ​តាម​​អាកាស​របស់​ក្រុមចម្រុះ​អា​រ៉ាប់​នាំមុខ ​ដោយ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត…

ប្រទេស​យេ​ម៉ែ​ន ៖ គណៈកម្មាធិការ​កាកបាទក្រហម​អន្តរជាតិ ​CICR​ បាន​រាយការណ៍​ថា កុមារ​យ៉ាងតិច​២៩​នាក់​ស្លាប់​ក្នុង​ការ​វាយប្រហារ​មួយ​កាលពី​ថ្ងៃ​ទី​៩​ សីហា លើ​រថយន្ត​បឺស​​ដែល​ពួក​គេ​ជិះ​នៅ​ទីផ្សារ​មួយ​នា​ភាគ​ខាងជើង​យេ​ម៉ែ​ន​។​ នោះ​ជា​ការ​វាយប្រហារ​តាម​​អាកាស​របស់​ក្រុមចម្រុះ​អា​រ៉ាប់​នាំមុខ ​ដោយ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ដែល​អះអាង​ថា​ បាន​ធ្វើ​ប្រតិបត្តិការ​យោធា​ស្របច្បាប់​ក្នុង​តំបន់​ឧទ្ទាម​នេះ​។

តាម ​TWITTER ​កាកបាទក្រហម​អន្តរ​ជាត​និយាយ​ថា មន្ទីរពេទ្យ​មួយ​នៃ​ខេត្ត​សា​អា​ដា​ជួយ​​ទ្រទ្រង់​ដោយ​ CICR​ ទទួល​សាកសព​កុមារ​ដល់​ទៅ​២៩​នាក់ មាន​អាយុ​ក្រោម​១៥​ឆ្នាំ​និង​អ្នក​របួស​៤៨​នាក់ ក្នុង​នោះ​មាន​កុមារ​៣០​នាក់​។

ក្រុមចម្រុះ​បាន​ទទួលស្គាល់​ថា ​បាន​ធ្វើការ​វាយប្រហារ​តាម​អាកាស​មួយ​ដែល​ត្រូវ​ចំ​រថយន្ត​បឺស​នោះ តែ​និយាយ​ថា ​ពុំ​មែន​ដឹក​កុមារ​ទេ​ តែ​ដឹក​ពួក​យុទ្ធ​ជន​ហ៊ូ​ធី​។

អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក​ ANTONIO GUTERRES ​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើ​ប​អង្កេត​ឯករាជ្យ​មួយ ចំណែក​ក្រុង​វ៉ា​ស៊ិន​តោន​ស្នើ​ដល់​ក្រុមចម្រុះ​ធ្វើការ​ស្រាវ​ជ្រាវ​ដោយ​ស៊ីជម្រៅ​មួយ​។

​អ្នកនាំពាក្យ​ម្នាក់​របស់​ CICR ​និយាយ​ថា ចំនួន​អ្នក​ស្លាប់​អាច​មាន​ច្រើន​ជាង​នេះ​ទៀត​ព្រោះ​ជន​រង​គ្រោះ​ប​ញ្ជូ​ន​ទៅ​កាន់​មន្ទីរពេទ្យ​ផ្សេង​ៗ​គ្នា​។

បើតាមបណ្ដា​សារព័ត៌មាន​របស់​ពួក​ឧទ្ទាម​ហ៊ូ​ធី ​រៀបរាប់​ពី​មនុស្ស​ស្លាប់​ដល់​ទៅ​៥០​នាក់​និង​របួស​៧៧​នាក់​។ ហើយ​​អ្នកនាំពាក្យ​ម្នាក់​របស់​ក្រសួងសុខាភិបាល​ពួក​ហ៊ូ​ធី​អះអាង​ថា តុល្យការ​ជន​រង​គ្រោះ​ពិតជា​ខ្ពស់​ ព្រោះ​ការ​វាយប្រហារ​ត្រូវ​ចំ​ផ្សារ​មួយ​មាន​មនុស្ស​ច្រើន​កុះករ​។

រីឯអង្គការ ​SAVE THE CHILDREN ដែល​ថ្កោលទោស​យ៉ាង​ខ្លាំងក្លា​ថា​ ជា​ការ​វាយ​ប្រហារ​យ៉ាង​សែន​ទារុណ​មួយ ទាមទារ​ឲ្យ​មានការ​ស៊ើ​ប​អង្កេត​ឯករាជ្យ​មួយ​។​ អង្គការ​នេះ​និយាយ​ថា​ កុមារ​ៗ​រង​ការ​វាយប្រហារ​ពេល​ពួក​គេ​ស្ថិត​ក្នុង​រថយន្ត​បឺស​សាលា​ដែល​ដឹក​ពួ​​ក​គេ​ទៅ​សាលា​វិញ​ក្រោយ​ពី​ទៅ​ពិ​ក​និក​។ ​ចំណែក​អង្គការ​យូ​នី​សេ​ហ្វ​បញ្ចេញ​ប្រតិ​កម្ម​ថា ជា​ថ្មី​ម្ដងទៀត​កុមារ​ច្រើន​នាក់​ស្លាប់ ​និង​របួស ពេល​រថយន្ត​បឺស​សាលា​មួយ​រង​ការ​វាយប្រហារ​នៅ​ភាគ​ខាងជើង​យេ​ម៉ែ​ន​។​ តើ​ពិភពលោក​ពិតជា​ចង់​ឃើញ​កុមារ​ៗ​ស្លូតត្រង់​ស្លាប់​ថែម​ទៀត ឬ​ក៏​ចង់​ឲ្យ​បញ្ឈប់​សង្គ្រាម​នៅ​យេ​ម៉ែ​ន?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ