ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ប្រកាស​ពី​ការ​បង្កើត​កងកម្លាំង​អវកាស

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ រដ្ឋការ​អា​មេ​រិ​ក​កាលពី​ថ្ងៃ​ទី​៩ ​សីហា ​បាន​ប្រកាស​ពី​ការ​បង្កើត កង​កម្លាំង​​អវកាស ជា​សាខា​ទី​៦​ នៃ​កងទ័ព​តាម​បំណង​ប្រធានាធិបតី​លោក​ដូ​ណា​ល់​ ត្រាំ ដែល​ក៏​ចង់​ឲ្យ​សហរដ្ឋអាមេរិក​គ្របដណ្ដប់​ទី​អវកាស​ស៊ី​ដាច់​គេ​។…

សហរដ្ឋអាមេរិក ៖ រដ្ឋការ​អា​មេ​រិ​ក​កាលពី​ថ្ងៃ​ទី​៩ ​សីហា ​បាន​ប្រកាស​ពី​ការ​បង្កើត កង​កម្លាំង​​អវកាស ជា​សាខា​ទី​៦​ នៃ​កងទ័ព​តាម​បំណង​ប្រធានាធិបតី​លោក​ដូ​ណា​ល់​ ត្រាំ ដែល​ក៏​ចង់​ឲ្យ​សហរដ្ឋអាមេរិក​គ្របដណ្ដប់​ទី​អវកាស​ស៊ី​ដាច់​គេ​។

អនុ​ប្រធានាធិបតី​អា​មេ​រិ​ក​លោក ​MIKE PENCE ​ក្នុង​សង្កថា​មួយ​នៅ​មុខ​ពួ​​ក​យោ​ធានា​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​ថ្លែង​ថា ពេលវេលា​មក​ដល់​ហើយ​ដើម្បី​សរសេរ​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី្ន​នៃ​កងទ័ព​របស់​យើង ក្នុង​ការ​រៀបចំ​ខ្លួន​សម្រាប់​ទីលានប្រយុទ្ធ​នា​ពេល​ខាង​មុខ​។ ពេល​វេលា​មក​ដល់​ហើយ​សម្រាប់​បង្កើត​កងកម្លាំង​អវកាស​របស់​សហរដ្ឋអាមេរិក​។

ចំណែក​លោក​ត្រាំ​វិញ​បាន​សរសេរ​តាម​ TWITTER ​ថា កងកម្លាំង​អវកាស​ត្រូវ​បង្កើត​ឲ្យ​បាន​។ ​ការ​រៀបចំ​នានា​កំពុង​តែ​ធ្វើ​លើ​កងកម្លាំង​អវកាស​នេះ​ដែល​ជា​សាខា​ទី​៦​របស់​កង​ទ័ព អម​កងទ័ពជើងគោក កងទ័ព​ជើង​អាកាស កង​ម៉ា​រី​ន កង​ទាហាន​ម៉ា​រី​ន​និង​កង​ឆ្មាំ​ឆ្នេរសមុទ្រ​។

លោក​ត្រាំ​ធ្លាប់​ថ្លែង​ថា​ ដើម្បី​ការពារ​អា​មេ​រិ​ក វត្តមាន​ធម្មតា​នៅ​ទី​អវកាស​ពុំ​គ្រប់គ្រាន់​ឡើយ យើង​ត្រូវ​គ្រប់គ្រង​ទី​អវកាស​។ ​កង​យោធា​លើ​ពិភពលោក​ពឹងផ្អែក​កាន់តែ​ខ្លាំង​លើ​បណ្ដា​ឧបករណ៍​នៅ​ទី​អវកាស​សម្រាប់​ប្រតិបត្តិការ​របស់​ពួក​គេ ហើយ​ការពារ​សន្តិ​សុខ​របស់​បណ្ដា​ផ្កាយ​រណប ដែល​កាន់តែ​មាន​សារសំខាន់​ខ្លាំង​ឡើង​។

លោក ​PENCE ​បន្ត​ថា ​ទីអវ​កាស​មានការ​ផ្លាស់​ប្ដូរ​ចាប់តាំងពី​មួយ​ជំនាន់​មនុស្ស​មក​ហើយ ។​ បច្ចុប្បន្ន​ប្រជាជាតិ​ឯទៀត​ៗ​ស្វះស្វែង​រាំង​ខ្ទប់​បណ្ដា​ប្រព័ន្ធ​របស់​យើង​មាន​មូល​ដ្ឋាន​ក្នុង​ទី​អវកាស ហើយ​ប្រឆាំង​ខ្លាំង​ជាង​ពេល​ណា​ៗ​ទាំងអស់​ដល់​ឧត្ដមភាព​របស់​អា​មេ​រិ​ក​។

​លោក​បាន​លើក​ពី​ការ​បាញ់​មី​ស៊ី​ល​មួយ​របស់​ចិន​កាលពី​ឆ្នាំ​២០០៧​ ដែល​ពេល​សាក​ល្បង​​អាច​កម្ទេច​ផ្កាយ​រណប​មួយ​ក្នុង​ចំណោម​ផ្កាយ​រណប​របស់​គេ​។​ នោះ​បង្ហាញ​ពី​ការ​បង្កហេតុ​កាន់តែ​ខ្លាំង​របស់​ចិន​ក្នុង​ការ​ធ្វើ​យោ​ធូប​នី​យ​កម្ម​នៅ​ទី​អវកាស​។ ​លោក​ក៏​លើក​ដែរ​ពី​បណ្ដា​គម្រោង​អាវុធ​ឡា​ស័​រ ​និង​មី​ស៊ី​ល​របស់​រុ​ស្ស៊ី​សម្រាប់​កម្ទេច​ផ្កាយ​រណប​អា​មេ​រិក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ