ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ស្រក​ទម្ងន់​ខ្វះ​មិន​បាន​តារាង​ពេលវេលា​មួយ​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

ខាងក្រោម​នេះ​នឹង​បង្ហាញ​អ្នក​ពី​ពេលវេលា​ដែល​អាច​ធ្វើ​ឲ្យ​អ្នកមាន​រាង​ស្អាត​បាន ។ តើ​មាន​អ្វី​ខ្លះទៅ? 1. អ្នក​គួរតែ​ញ៉ាំ​អាហារ​ពេល​ព្រឹក​ឲ្យ​ស្ថិត​ក្នុង​ចន្លោះ​ចាប់ពី​ម៉ោង​៧ ដល់​ម៉ោង​៨ ព្រោះ​វា​ជា​ពេលវេលា ដែល​រាង​កាយ​អ្នក​អាច​ស្រូប​យក​សារធាតុចិញ្ចឹម​បាន​គ្រប់គ្រាន់ ថែម​ទាំង​មិន​ធ្វើ​ឲ្យ​អ្នក​ធាត់​នោះ​ទេ ។…

ខាងក្រោម​នេះ​នឹង​បង្ហាញ​អ្នក​ពី​ពេលវេលា​ដែល​អាច​ធ្វើ​ឲ្យ​អ្នកមាន​រាង​ស្អាត​បាន ។ តើ​មាន​អ្វី​ខ្លះទៅ?

1. អ្នក​គួរតែ​ញ៉ាំ​អាហារ​ពេល​ព្រឹក​ឲ្យ​ស្ថិត​ក្នុង​ចន្លោះ​ចាប់ពី​ម៉ោង​៧ ដល់​ម៉ោង​៨ ព្រោះ​វា​ជា​ពេលវេលា ដែល​រាង​កាយ​អ្នក​អាច​ស្រូប​យក​សារធាតុចិញ្ចឹម​បាន​គ្រប់គ្រាន់ ថែម​ទាំង​មិន​ធ្វើ​ឲ្យ​អ្នក​ធាត់​នោះ​ទេ ។

2. នៅ​ចន្លោះ​ពី​ម៉ោង​១០​កន្លះ​ដល់​ម៉ោង​១១​អ្នក​គួរតែ​ពិសា​អាហារ​សម្រន់​មួយ​ចំនួន​ដូច​ជា​ចេក ទឹកដោះគោ​ជូរ ពងមាន់ ទំពាំងបាយជូរ​ក្រៀម សណ្តែកដី ឬ​សាឡា​ត​ជាដើម ដើម្បី​ការពារ​អ្នក​មិន​ឲ្យ​ញ៉ាំ​អាហារ​ថ្ងៃត្រង់​ច្រើន ។

3. ចាប់ពី​ម៉ោង​១២ ដល់​ម៉ោង​១ ជា​ពេលវេលា​ល្អ​ក្នុង​ការ​បរិភោគ​អាហារ​ថ្ងៃត្រង់ ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​ពិសា​អ្នក​គួរតែ​ទម្លាក់​ការងារ​ចុះ​សិន ទើប​មិន​ធ្វើ​ឲ្យ​អ្នក​ឆាប់​ធាត់ ។

4. ចាប់ពី​ម៉ោង​៣​កន្លះ ដល់​ម៉ោង​៤ អ្នក​អាច​បរិភោគ​អាហារ​សម្រន់​មួយ​ចំនួន​ដូច​ជា ផ្លែ​ឈើ ទឹកឃ្មុំ កាហ្វេ ទឹកដោះគោ​ជូរ សូកូឡា​ខ្មៅ ឬ​ស្រូវ​សាលី​ជាដើម ព្រោះ​វា​អាច​បំបាត់​អាការ​ឃ្លាន ថែម​ទាំង​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​ក្នុង​ការ​បំពេញការងារ​ទៀត​ផង ។

5. ចាប់ពី​ម៉ោង​៦ ដល់​ម៉ោង​៧​យប់ ជា​ពេល​ដែល​អ្នក​អាច​ពិសារ​អាហារ​ពេល​ល្ងាច​បាន​ហើយ ព្រោះ​វា​ងាយស្រួល​រំលាយ ថែម​ទាំង​អាច​ធ្វើ​ឲ្យ​អ្នក​គេង​លក់​ស្រួល​ទៀត​ផង ។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​ងាយ​ឡើង​ទម្ងន់​នោះ​ទេ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ