ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាល់តែ​មាន​១៥​ចំណុច​នេះ​ទើប​ពួក​គាត់​យល់ព្រម​ចូល​ធ្វើការ​វិញ(មានវីដេអូ)

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ កម្មករ​-​កម្មការិនី​រោងចក្រ សេង យ៉ាវ ចំនួន​១៤០០​នាក់​ផ្ទុះ​ធ្វើ​កូដកម្ម​តវ៉ា​រឿង​ថៅកែ​ចិន​កាត់​លុយ​ថ្ងៃ​ទៅ​បោះ​ឆ្នោត​២​ថ្ងៃ បាន​ក្លាយទៅជា​បាតុកម្ម​ទាមទារ​ហូត​១៥​ចំណុច​ចាប់ពី​ថ្ងៃ​ទី​៧ រហូត​ដល់​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៨…

ខេត្តស្វាយរៀង ៖ កម្មករ​-​កម្មការិនី​រោងចក្រ សេង យ៉ាវ ចំនួន​១៤០០​នាក់​ផ្ទុះ​ធ្វើ​កូដកម្ម​តវ៉ា​រឿង​ថៅកែ​ចិន​កាត់​លុយ​ថ្ងៃ​ទៅ​បោះ​ឆ្នោត​២​ថ្ងៃ បាន​ក្លាយទៅជា​បាតុកម្ម​ទាមទារ​ហូត​១៥​ចំណុច​ចាប់ពី​ថ្ងៃ​ទី​៧ រហូត​ដល់​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៨ នេះ​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត និង​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ធ្វើការ​សម្របសម្រួល​ដោះស្រាយ​បាន​បញ្ចប់​ហើយ​នៅ​វេលា​ម៉ោង​៩​និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៨ ហើយ​កម្មករ​-​កម្មការិនី​ក៏​បាន​ចូល​ធ្វើការ​ធម្មតា​វិញ​ហើយ ។

កិច្ចប្រជុំ​ដោះស្រាយ​នេះ​ក្រោម​អធិបតីភាព​លោក តូច ប៉ូ​លី​វ៉ា អភិបាលរង នៃ​គណៈ​អភិបាល​ខេត្តស្វាយរៀង​, លោក ហាស់ ប៊ុ​ន​ធី ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​, លោកស្រី សេង យ៉ាវ តំណាង​ក្រុមហ៊ុន សេង យ៉ាវ តំណាង​កម្មករនិយោជិត លោកស្នងការ​រង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត សហ​ព​ន្ធ័​សហជីព​កម្មករ​ខ្មែរ​ជួយ​ខ្មែរ និង​សហព័ន្ធ​សិទ្ធិ​កម្មករ​ខ្មែរ ។

បើ​តាម​លោក ហាស់ ប៊ុ​ន​ធី ប្រធាន​មន្ទីរ​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​បាន​ឲ្យ​ដឹង​ថា រោងចក្រ សេង យ៉ាវ អេ​ន​ធើ​ប្រាយ​ខូ​អិ​ល​ឌី​ធី មាន​កម្មករនិយោជិត​សរុប​១៤១៩​នាក់ ស្រី​៥០៧​នាក់ ។ លោក ហាស់ ប៊ុ​ន​ធី បន្ត​ទៀត​ថា កម្មករនិយោជិត​ធ្វើ​កូដកម្ម​តវ៉ា​ទាមទា​លក្ខខណ្ឌ​១៥​ចំណុច​ដោយ​មានការ​សម្របសម្រួល​ពី​លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត នា​ព្រឹក​ថ្ងៃ​ទី​១០ ខ​ខែសីហា ឆ្នាំ​២០១៨ នេះ​លទ្ធផល​នៃ​ការ​ផ្សះផ្សា​គឺ​ភាគី​ទាំង​ពី​បាន​ព្រមព្រៀង​គ្នា​ទាំង​១៥​ចំណុច​ហើយ​កម្មក និយោជិត បាន​ចូល​ធ្វើការ​វិញ​តាម​ធម្មតា ។

សូម​បញ្ជាក់ ការ​ទាមទា​របស់​កម្មករ​ទាំង​១៥​ចំណុច​នោះ​មាន​ទី​១-​ស្នើ​សុំ​ក្រុមហ៊ុន​កុំ​បញ្ឈប់​កម្មករ​ដោយ​គ្មាន​មូលហេតុ​ច្បាស់លាស់​, ទី​២-​សូមកុំ​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ខុស​នឹង​គោល​ការ​ច្បាប់​កំណត់​, ទី​៣-​សុំ​ឲ្យ​ក្រុមហ៊ុន​រៀបចំ​បន្ទប់ទឹក​ឲ្យ​មាន​អនាម័យ មានទឹក​ប្រើប្រាស់​គ្រប់គ្រាន់ និង​មាន​សាប៊ូ​លាងដៃ​ផង​, ទី​៤-​ស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន​មាន​ថ្នាំពេទ្យ​គ្រប់គ្រាន់ និង​គ្រូពេទ្យ​ប្រចាំការ​គ្រប់​ម៉ោង​ធ្វើការ​, ទី​៥-​ការ​បន្ថែម​ម៉ោង​ឈ​លើ​គោលការណ៍​ស្ម័គ្រចិត្ត និង​គ្មាន​ការ​បង្ខិតបង្ខំ​ផ្អែក​លើ​គោល​ការ​ច្បាប់​ស្តី​ពី​ការងារ​, ទី​៦-​សូម​ក្រុមហ៊ុន​បន្ថយ​ចំនួន​សម្ភារ​ផលិត (​ឲ្យ​នៅ​ដដែល​), ទី​៧-​សូម​ឲ្យ​ក្រុមហ៊ុន​ផ្តល់​លុយ​ជំនាញ​បន្ថែម​ឲ្យ​កម្មករ​, ទី​៨-​នៅ​ពេល​កម្មករ​សុំ​ច្បាប់​សុំ​ឲ្យ​ក្រុមហ៊ុន​ផ្តល់​ភាព​ងាយស្រួល​ជូន​កម្មករ​, ទី​៩-​សូមកុំ​ឲ្យ​ក្រុមហ៊ុន​កាត់​លុយ​របស់​កម្មករ​ថ្ងៃ​ទៅ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៨ រហូត​ដល់ ថ្ងៃ​៣០ ខែកក្កដា ឆ្នាំ​២០១៨ តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការងារ ។

ទី​១០-​នៅ​ពេល​កម្មករ​-​កម្មការិនី​ធ្វើការ​ចាប់ពី​២​ខែ​ឡើង​ទៅ ស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន​បញ្ចូល​ជា​កម្មករ​ពេញ​សិទ្ធិ​, ទី​១១-​កម្មការិនី​មាន​ផ្ទៃពោះ​ដែល​មាន​លិខិត​ពេទ្យ​បាន​ទៅ​ពិនិត្យ​ផ្ទៃពោះ​ក្នុង​មួយ​ខែ​បាន​១​ថ្ងៃ ហើយ​រក្សារ​ប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​ផ្សេង​ៗ​ជូន​គាត់​, ទី​១២-​ស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន​ផ្តល់​ប្រាក់​ឈ្នួល​នៅ​ថ្ងៃ​កម្មវិធី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នៅ​ថ្ងៃ​២៩ ខែឧសភា ឆ្នាំ​២០១៨ (​កម្មករ​ពេញ​សិទ្ធិ​ប្រើ​បំណាច់​ឆ្នាំ កម្មករ​បណ្តែត​ដាក់​ច្បាប់​ធុរៈ​), ទី​១៣-​សូម​ឲ្យ​ក្រុមហ៊ុន​អនុញ្ញាត្តិ​ឲ្យ​កម្មករ​បាន​ប្រើប្រាស់​ការ​ឈប់​សម្រាក​ប្រចាំឆ្នាំ​នៅ​ពេល​មានធុរៈ​ផ្សេង​ៗ, ទី​១៤-​ស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន​ធ្វើ​កិច្ចសន្យា​ជូន​កម្មករ និយោជិត ពេញ​សិទ្ធិ​រយៈពេល​៦​ខែ និង​ទី​១៥-​នៅ​ក្នុង​ពេល​ធ្វើ​កូដកម្ម សូមកុំ​ឲ្យ​ក្រុមហ៊ុន​កាត់​ប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​ផ្សេង​ៗ​របស់​កម្មករ និង​កុំ​ឲ្យ​មានការ​គុំ​គួ​ន និង​បញ្ឈប់​កម្មករ​ណា​ម្នាក់ ។

លទ្ធផល​ភាគី​ក្រុមហ៊ុន​បាន​យល់ព្រម​តាម​ការ​ស្នើ​សុំ​របស់​កម្មករ​ទាំង​១៥​ចំណុច ក៏​ប៉ុន្តែ​ក្រុមហ៊ុន​បាន​សុំ​កម្មករ​កុំ​ឲ្យ​មានការ​កូដកម្ម​បន្ត​ទៀត បើ​មានការ​ធ្វើ​កូដកម្ម​ក្រុមហ៊ុន​មិន​ផ្តល់​ប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​ផ្សេង​ៗ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ