ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​អើយ ! ប្តី​ត្រូវកា​ត់ដៃ​ទាំង​២ រីឯ​ប្រពន្ធ​កាត់​ដៃ​ទាំង​២​ហើយ​ជើង​ម្ខាង​ទៀត

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ពីរ​នាក់​ប្តី​ប្រពន្ធ​ធ្វើការ​សំណង់​ត្រូវ​ខ្សែភ្លើង​ឆក់​របួសធ្ងន់​គ្រូពេទ្យ​សង្គ្រោះ​ប្តី​កាត់​ដៃ​ទាំង​២ និង​ប្រពន្ធ​កាត់​ដៃ​ទាំង​២ និង​ជើង​ឆ្វេង​ម្ខាង​ទៀត ត្រូវ​បាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​នាំ​យក​អំណោយ​ជូន​កាលពី​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០១៨ នៅ​មន្ទី​ពេទ្យ​មិត្តភាព កម្ពុជា​-​ជប៉ុន…

ខេត្តបន្ទាយមានជ័យ ៖ ពីរ​នាក់​ប្តី​ប្រពន្ធ​ធ្វើការ​សំណង់​ត្រូវ​ខ្សែភ្លើង​ឆក់​របួសធ្ងន់​គ្រូពេទ្យ​សង្គ្រោះ​ប្តី​កាត់​ដៃ​ទាំង​២ និង​ប្រពន្ធ​កាត់​ដៃ​ទាំង​២ និង​ជើង​ឆ្វេង​ម្ខាង​ទៀត ត្រូវ​បាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​នាំ​យក​អំណោយ​ជូន​កាលពី​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០១៨ នៅ​មន្ទី​ពេទ្យ​មិត្តភាព កម្ពុជា​-​ជប៉ុន មង្គល​បូ​រី ។

លោក លី សារី អភិបាលរង​ខេត្ត និង​ជា​ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមាន​ជ័យ​​បាន​ប្រាប់​ថា ជន​រង​គ្រោះ​ដោយ​ខ្សែភ្លើង​ឆក់​រង​របួសធ្ងន់​២​នាក់​ប្តី​ប្រពន្ធ​ដែល​កំពុង​សម្រាក​ព្យា​បាល ប្តី​ឈ្មោះ ភៀ​ង ចាន់​ណា អាយុ​៤៩​ឆ្នាំ ត្រូវ​គ្រូពេទ្យ​សង្គ្រោះ​ដោយ​កាត់​ដៃ​ទាំង​២ និង​ប្រពន្ធ​ឈ្មោះ យ៉ិ​ល សំ អាយុ​៥១​ឆ្នាំ ត្រូវ​គ្រូ​សង្គ្រោះ​ដោយ​កាត់​ដៃ​ទាំង​២ និង​ជើង​ម្ខាង​ខាងឆ្វេង ២​នាក់​ប្តី​ប្រពន្ធ​មានមុខ​របប​ជាង និង​កម្មករ​សំណង់​ដែល​រស់នៅ​ភូមិ​-​សង្កាត់​ទឹក​ផ្លា ក្រុង​សិរី​សោភ័ណ ។

តាម​សំដី​ប្តី​ប្រពន្ធ​ដែល​រង​គ្រោះ​ដោយ​ខ្សែភ្លើង​ឆក់​រង​របួសធ្ងន់​គឺ​ពួក​គាត់​ធ្វើការ​ការដ្ឋាន​សំណង់​មួយ​កន្លែង​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ហើយ​កំពុងធ្វើការ​សំណង់​ដោយ​លើក​ដែក​ម្នាក់ឯង​មិន​រួច​ឃើញ​បាន​ទៅ​ជួយ​លើក​ប្តី ស្រាប់តែ​លើ​ដែក​ទាក់​ខ្សែភ្លើង​ឆ្លង​ចរន្ត​បណ្តាល​ឱ្យ​ឆក់​ទាំង​ប្តី និង​ប្រពន្ធ​បណ្តាល​របួសធ្ងន់​ត្រូវ​បាន​សង្គ្រោះ​បន្ទាន់​មក​មន្ទី​ពេទ្យ​មិត្តភាព កម្ពុជា​-​ជប៉ុន មង្គល​បូ​រី​បាន​សង្គ្រោះ​​បន្ទាន់​ដោយ​ឃើញ​ដៃជើង​ពី​នាក់​ប្តី​ប្រពន្ធ​រង​ការ​ឆេះ​ខ្លោច​សាច់​ខូច​ទើប​ធ្វើការ​វះកាត់ ដោយ​​ប្តី​ត្រូវកា​ត់ដៃ​ទាំង​២ និង​ប្រពន្ធ​កាត់​ដៃ​ទាំង​២ និង​ជើង​ម្ខាង​ចេញ ដើម្បី​សង្គ្រោះ​អោយ​ផុត​ជីវិត​ពី​គ្រោះថ្នាក់ ដែល​ការ​ឆក់​ខ្សែភ្លើង​តាំងពី​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ការដ្ឋាន​សំណង់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក លី សារី បាន​បញ្ជាក់​ថា ក្រោយ​ពេល​ទទួល​ព័ត៌មាន​បានដឹង​មាន​ពីរ​នាក់​ប្តី​ព្រ​ពន្ធ​ត្រូវ​បាន​ឆក់​ខ្សែភ្លើង​ហើយ​កាត់​ដៃ និង​ជើង និង​មានកូន​ស្រី អាយុ​២០​ឆ្នាំ និយាយ​មិនកើត (​គ​) គួរ​ឱ្យ​អា​ណោច​អាធម៌ លោក​បាន​ដឹកនាំ​សមាជិក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ​នាំ​យក​អំណោយ​ជូន​មាន​អង្ករ​២៥​គីឡូក្រាម​, ត្រីខ​១០​កំប៉ុង​, ទឹកត្រី ទឹកស៊ីអ៊ីវ​៦​ដប​, ប្រេងឆារ​១​ដប​, សាប៊ូម្សៅ​១​គីឡូក្រាម​, ភួយ​១, មុង​១, សា​រ៉ុ​ង​១, ក្រ​ម៉ា​១ និង​ថវិការ​មួយ​ចំនួន​ហើយ​សួរសុខទុក្ខ​អ្នកជម្ងឺ​ក្នុង​អគារ​ជាមួយ​ជូនអំណោយ​ឃី​ត​១​កញ្ចប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ