កុន​ខ្លួន​ហើយ​ម៉ៃ សុគន្ធ ពូកែទើស​គេ​ពេក ខេមរៈ សិរីមន្ត គំរាម​ប្តឹង


រាជធានី​ភ្នំពេញ​ ៖​ តារាចម្រៀង​លោក​ខេមរៈ សិរីមន្ត បាន​ត្រៀម​មេធាវី​ដើម្បី​ប្តឹង​លោក ម៉ៃ សុគន្ធ ដោយសារ​តែ​រិះគន់​រូប​លោក​ជា​បន្តបន្ទាប់​កន្លង​មក ។ លោក​ខេមរៈ សិរីមន្ត ចាត់​ទុក​ការ​រិះគន់​ទាំងឡាយ​លើ​រូប​លោក​ពី​ម៉ៃ សុគន្ធ ធ្វើ​ឲ្យ​ប៉​ពាល់​កិត្តិយស សិទ្ធិ និង​ផលប្រយោជន៍​បុគ្គល ហើយ​កន្លង​មក​លោក​មិន​ដែល​បាន​តបត​វិញ​ទេ ។

លោក​ខេ​មរ សិរីមន្ត បាន​ប្រកាស​ជា​សាធារណៈ​កាលពី​ថ្ងៃ​ទី​៩ សីហា ២០១៨ ថា លោក​បាន​ត្រៀម​មេធាវី​រួច​ហើយ​ដើម្បី​ប្តឹង​លោក ម៉ៃ សុគន្ធ ព្រោះ​នៅ​តែ​គឃ្លើន​រិះគន់​មិន​សំចៃមាត់​មក​លើ​រូប​លោក ។

ការ​ព្រមាន​ប្តឹង​ពី​ខេមរៈ​សិរីមន្ត បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ម៉ៃ សុគន្ធ បាន​បង្ហោះ​សារ​រិះគន់​ជា​ថ្មី ក្នុង​ពេល​ដែល​លោក​សិរីមន្ត​បាន​ជិះ​ឧ​ទ្ធ​ម្ភា​ចក្រ​ទៅ​ចូលរួម​សម្ពោធ​ការ​បើក​លក់​ដី​ឡូ​តិ៍​ដែល​មាន​ភាគហ៊ុន​លោក​ផង​ដែរ ។ តារាចម្រៀង​ដែល​ពូកែ​ទើស​គេ​គ្រប់​រឿង​លោក ម៉ៃ សុគន្ធ បាន​ចាត់​ទុក​សកម្មភាព​របស់​លោក ខេមរៈ សិរីមន្ត នា​ពេល​នោះ​ថា ជា​អ្នកមាន​ជាន់​ថ្មី​ដែល​មាន​ចរិត​ដូច​ក្ងោក​ដែល​គិត​ថា​ផ្លូវ​ស្រុក​ខ្មែរ​ជិះឡាន​លែង​កើត ។

លោក​ម៉ៃ សុគន្ធ បាន​បង្ហោះ​សារ​រិះគន់​ថា «​ត្រឹមតែ​ទៅ​លក់​ដី​នៅ​ម្តុំ​វាលស្រែ​មួយ​រយ​សោះ ជិះ​សុទ្ធតែ​អេ​លី​កូក​ទែ​រ​(​ឧ​ទ្ធ​ម្ភា​ចក្រ​) មើល​តែ​ទៅ​លក់​ពេជ្រ​នៅ​ឌូ​បៃ ។ ថ្មី​ជា​និច្ច​អ្នកមាន​ជាន់​ថ្មី​ជាន់​ដី​រលាក់​ហើយ ឃើញ​ថា​ឧកញ៉ា ល្បី​ៗ​មួយ​ចំនួន​ធំ ដែល​មាន​របរ​បើក​លក់​ដី ឬ​បុរី គាត់​នៅ​តែ​រក្សា​ជំហរ​ដដែល មិន​សម្បើម​ដូច​អ៊ីចឹង​សោះ ចម្លែក​អី​តែ​អ្នក​ចម្រៀង​យើង​បាន​អ៊ីចឹង​គេ​ប្រៀបធៀប​ទៅ​នឹង​ក្ងោក​មិន​ខុស​មែន »​។

ជា​ការ​ឆ្លើយ​តប​ទៅ​កាន់​រិះគន់​ពី​លោក​ម៉ៃ សុគន្ធ បែប​នោះ​លោក​ខេមរៈ សិរីមន្ត បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា​«​មេធាវី​របស់ខ្ញុំ​បាន​រៀបចំ​សំណុំ​បែបបទ​រួច​អស់ហើយ​បទល្មើស និង​ភស្តុ​តាង​មាន​គ្រប់គ្រាន់​អស់ហើយ ពី​បទ​ចោទ​ញុះញង់​មាន​ជា​អាទិ៍ និង​បទ​ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិ និង​ផលប្រយោជន៍​បុគ្គល ។ ខ្ញុំ​មិន​ដែល​គិត​ចង់​មាន​បញ្ហា​ជាមួយ​បុគ្គល​ម្នាក់​នេះ​ឡើយ តែ​គាត់​ចង់បាន​បែប​នេះ ដូច្នេះ​ទទួលយក​អ្វី​ដែល​ខ្លួន​បាន​សាង​បទល្មើស​នេះ​ចុះ​»​។

ពាក់ព័ន្ធ​ទៅ​នឹង​ការ​ត្រៀម​ប្តឹង​ពី​លោក​ខេមរៈ សិរីមន្ត នេះ​កោះសន្តិភាព​មិន​ទាន់​អាច​ស្វែ​ករក​ការ​បញ្ជាក់​ណាមួយ​ពី​តារាចម្រៀង​រូប​នេះ​បាន​នៅឡើយ​ទេ ខណៈ​ពេល​បងប្រុស​របស់​លោក គឺ​លោក​ខេមរៈ ភា​រុណ បាន​អះអាង​ដោយ​ខ្លី​ថា «​សូម​ចាំ​មើល​ទាំងអស់​គ្នា»។

ចំណែក​តារាចម្រៀង​លោក​ម៉ៃ សុគន្ធ ក៏​មិន​ទាន់​មានការ​ឆ្លើយ​តប​ណាមួយ​នៅឡើយ​ដែរ​នៅ​ពេល​មានការ​សាកសួរ​កាលពី​ថ្ងៃ​ទី​៩ ខែសីហា ក៏​ប៉ុន្តែ​នៅ​លើ​គណនេយ្យ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​បាន​បញ្ជាក់​ដោយ​ខ្លី​ថា «​ដោយ​ក្តី​រីករាយ​ស្គាល់​ពាក្យ​ប្រយោល​ទេ ចា​ស្ទីន​កូ​ពី​(​ស​ម្តៅ​លើ​លោក ខេមរៈ សិរីមន្ត​) »​។

នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល​លោក ម៉ៃ សុគន្ធ បាន​រិះគន់​តារាចម្រៀង​លោក​ខេមរៈ សិរីមន្ត ។ កន្លង​មក​លោក​ក៏​ធ្លាប់​រិះគន់​ដែរ​ចំពោះ​ការ​តុបតែង​ខ្លួន​របស់​ខេមរៈ សិរី​មន្ត ថា​បាន​ចម្លង​ពី​តារាចម្រៀង​ចា​ស្ទី​ន របស់​អា​មេ​រិ​ក និង​ការ​ចេញ​បទ​«​រាំក្បាច់​ក្ងោក​» ក្នុង​ពេល​ដែល​ប្រទេស​ឡាវ​បាន​ដាក់​បញ្ចូល​ក្បាច់​រាំវង់​ជា​បេ​តិ​ភណ្ឌ​ពិភពលោក៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ