ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ក្នុង​សង្គម​មាន​ចរិត​មិន​ដូច​គ្នា​ទេ

5 ឆ្នាំ មុន

គួរ​កត់ចំណាំ​ចាំ​ទុក​ឱ្យ​ប្រាកដ​ថា មនុស្ស​យើង​រស់នៅ​រួម​គ្នា​ក្នុង​សង្គម​នេះ​ច្របូកច្របល់​ទៅ​ដោយ​ក្រុម​មនុស្ស​ច្រើន​ប្រភេទ ដូច្នេះ​ត្រូវ​អប់រំ​ចិត្ត​ចម្រើន​ខន្តី គ្រប់ពេល​ដើម្បី​បញ្ចៀស​ការ​វិវាទ​នឹង​គ្នា​ដោយ​ប្រការ​ផ្សេង​ៗ ព្រោះ​មនុស្ស​យើង​មាន​ចរិត​មិន​ដូច​គ្នា​ទេ ឧបនិស្ស័យ​ក៏​កាន់តែ​ផ្សេង​គ្នា​ទៅ​ទៀត ដោយ​មនុស្ស​ពួក​ខ្លះ ក្រាស់​ទៅ​ដោយ​កិលេស ឯ​ពួក​ខ្លះ​ទៀត​កិលេស​ស្រាលស្ដើង ពួក​ខ្លះ​មាន​ចរិត​សុភាព​រាបសា…

គួរ​កត់ចំណាំ​ចាំ​ទុក​ឱ្យ​ប្រាកដ​ថា មនុស្ស​យើង​រស់នៅ​រួម​គ្នា​ក្នុង​សង្គម​នេះ​ច្របូកច្របល់​ទៅ​ដោយ​ក្រុម​មនុស្ស​ច្រើន​ប្រភេទ ដូច្នេះ​ត្រូវ​អប់រំ​ចិត្ត​ចម្រើន​ខន្តី គ្រប់ពេល​ដើម្បី​បញ្ចៀស​ការ​វិវាទ​នឹង​គ្នា​ដោយ​ប្រការ​ផ្សេង​ៗ ព្រោះ​មនុស្ស​យើង​មាន​ចរិត​មិន​ដូច​គ្នា​ទេ ឧបនិស្ស័យ​ក៏​កាន់តែ​ផ្សេង​គ្នា​ទៅ​ទៀត ដោយ​មនុស្ស​ពួក​ខ្លះ ក្រាស់​ទៅ​ដោយ​កិលេស ឯ​ពួក​ខ្លះ​ទៀត​កិលេស​ស្រាលស្ដើង ពួក​ខ្លះ​មាន​ចរិត​សុភាព​រាបសា ឯ​ពួក​ខ្លះ​ទៀត​ព្រហើន កោងកាច សាហាវព្រៃផ្សៃ ។

ត្រូវ​ចាំ​ថា យើង​កើតមក​បាន​ទាន់​បាន​ជួបនឹង​ធម៌​ព្រះពុទ្ធ គួរ​មាន​ប្រយោជន៍​ដល់​ការ​សិក្សា​នូវ​ការ​ពិត​នៃ​ជីវិត ដែល​ការ​ពិត​នោះ​មាននៅ​ក្នុង​ជីវិត​ខ្លួនឯង​ផង និង​ជីវិត​អ្នក​ដទៃ​ផង ដើម្បី​បានជា​ប្រយោជន៍​ដល់​ការ​រុងរឿង​នៃ​សាសនា និង​សុខ​សន្តិភាព​នៃ​សង្គម​ជាតិ ដែល​យើង​ទាំងអស់​គ្នា​កំពុង​អាស្រ័យ​សព្វថ្ងៃ​នេះ ។

ព្រះ​បរម​សាស្តា​ទ្រង់​ត្រាស់​ថា អំណត់​គឺ​ការ​អត់ធន់​ជា​តបធម៌​សម្រាប់​ដុត​បំផ្លាញ​នូវ​អកុសល​ល​ធម៌​ទាំងឡាយ ដូច្នេះ​បរិស័ទ​ត្រូវ​ចេះ​អត់ធន់​ឱ្យ​បាន​ច្រើន ដើម្បី​ដឹកនាំ​ចិត្ត​របស់​ខ្លួន​ឱ្យ​ត្រជាក់​ផង និង​ដើម្បី​មិន​បង្ក​ការ​ក្ដៅក្រហាយ​ដល់​អ្នក​ដទៃ​ផង ។