ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាងតូចចិត្តខ្លាំងតាំង​ពី​ប៉ុណ្ណឹងទៅហើយអី…កូនអើយកូន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្មេង​ស្រី​២​នាក់​បងប្អូន ព្រោះតែ​ខឹង​ម្តាយ​វាយ​និង​ស្តីបន្ទោស​បន្តិចបន្តួច ក៏​បបួល​គ្នា​ជិះ​កង់ ​តាំងពី​ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម មក​ដល់​រាជធានី​ភ្នំពេញ ទាំង​មិនដឹង​ថាជិះ​កង់​មក​ភ្នំពេញ​សោះ ។…

រាជធានី​ភ្នំពេញ ៖ ក្មេង​ស្រី​២​នាក់​បងប្អូន ព្រោះតែ​ខឹង​ម្តាយ​វាយ​និង​ស្តីបន្ទោស​បន្តិចបន្តួច ក៏​បបួល​គ្នា​ជិះ​កង់ ​តាំងពី​ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម មក​ដល់​រាជធានី​ភ្នំពេញ ទាំង​មិនដឹង​ថាជិះ​កង់​មក​ភ្នំពេញ​សោះ ។ ហេតុការណ៍​នេះ​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​0៩ ​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៧  សីហា នៅ​តាម​ផ្លូវ​លេខ​៥៩៨ សង្កាត់​ទូល​សង្កែ​ទី​២ ខណ្ឌប្ញស្សីកែវ​។

ក្មេង​ស្រី​ទាំង​២​នាក់​បងប្អូន​នេះ ម្នាក់​ឈ្មោះ សេង ចាន់​ស្រី​នី​ត អាយុ​១៣​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ សេង ចាន់​មារ​តី អាយុ​៩​ឆ្នាំ ម្តាយ​ឈ្មោះ ឈុ​ន ស៊ី​នឿ​ន អាយុ​៤២​ឆ្នាំ មុខរបរ​លក់ដូរ​នៅ​ផ្សារ ឪពុក​ឈ្មោះ កែវ សេង អាយុ​៥៤​ឆ្នាំ ជា​មន្ត្រីរាជការ មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​ពោធិ៍ ឃុំ​មាន​ជ័យ ស្រុក​ស្រី​សន្ធរ ។

ប្រភព​ព័ត៌មាន​ពី​អ្នក​ដែល​ប្រទះ​ឃើញ​ក្មេង​ស្រី​ទាំង​២​នាក់​បាន​ឲ្យ​ដឹង​ថា ដំបូង​គាត់​ឃើញ​ពួក​គេ​ជ្រក​ភ្លៀង​នៅ​កន្លែង​អង្គុយ​រង់ចាំ​រថយន្តក្រុង ខាង​មុខ​ផ្ទះ​របស់​គាត់​តាំងពី​ម៉ោង​១​រសៀល រហូតដល់​ម៉ោង​៦​ល្ងាច ។ ដោយ​មានការ​សង្ស័យ គាត់​ក៏​ហៅ​មក​សួរនាំ​ និង​ឱ្យ​​ហូប​បាយ រួច​ទើប​ទាក់ទង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​មក​យក​ក្មេង​ស្រី​ទាំង​២​នាក់​ទៅ​ប៉ុស្តិ៍ ។

តាម​រយៈ​ការ​សួរនាំ មុន​ដំបូង​ក្មេង​ស្រី​ជា​បងបាន​ព្យាយាម​លាក់បាំង​សមត្ថកិច្ច ដោយ​កុហកថា ​ត្រូវ​ឪពុក​បង្កើត​ដឹក​យក​មក​ប្លុង​ចោល​នៅ​ទីនោះ​ រួច​ចេញ​ទៅ​បាត់ ធ្វើ​ឲ្យ​ពួក​គេ​ទាំង​២​នាក់ ​មិនដឹង​ទៅ​ណា។ លុះដល់​លោកនាយ​ប៉ុស្តិ៍​ទួល​សង្កែ​សួរនាំ ទើប​ក្មេង​ស្រី​ជា​បង​ប្រាប់​ត្រង់​ថា ព្រោះតែ​ពួក​នាង​ខឹង​ម្តាយ​វាយ​ហើយ​ស្តីបន្ទោសពេល​ដែល​នាង​កោស​ដំឡូង​មី​ យក​មក​ធ្វើ​នំ​បណ្តាលឲ្យ​មុត​ដៃ​បន្តិច ទើប​បបួល​ប្អូនស្រី​ជិះ​កង់​ចេញពីផ្ទះ​រហូត​មក​ដល់​ភ្នំពេញ​នេះ ។ ដោយ​មិន​ស្គាល់​លេខ​ទូរស័ព្ទ​បងប្រុស​ ដែល​មក​រស់នៅ​ភ្នំពេញ​ផង ក៏​នាំ​គ្នា​អង្គុយ​នៅ​កន្លែង​ចំណតរថយន្ត​ក្រុង​នោះ​តែ​ម្តង​ទៅ ។

ក្រោយ​ពី​ធ្វើការ​សាកសួរ​រួច សមត្ថកិច្ច​ក៏​បានណែនាំ​ក្មេង​ស្រី​ទាំង​២​នាក់​បងប្អូន រួច​ហើយ​ទាក់ទង​ទៅ​​បងប្រុស​បង្កើត ​ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ ឲ្យ​មក​ទទួលយក​រង់ចាំ​ឪពុក​ម្តា​យ មក​យក​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

ក្មេង​ស្រី​អាយុ​ត្រឹម​១៣​ឆ្នាំ​សោះ តែ​ចិត្តខ្លាំង​រហូត​ហ៊ាន​ជិះ​កង់​ឌុ​ប​ប្អូនស្រី​តាំងពី​ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម មក​ដល់​ភ្នំពេញ ដែល​មាន​ចម្ងាយ​រាប់​សិប​គីឡូម៉ែត្រ ។ សំណាង​ហើយ​ ដែល​មិន​ជួប​គ្រោះថ្នាក់​នៅ​តាម​ដង​ផ្លូវ ដែល​សម្បូរ​ទៅ​ដោយ​រថយន្ត​ខ្វាត់ខ្វែង​នោះ ៕ ​

អត្ថបទសរសេរ ដោយ