ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្លែងការណ៍​អា​មេ​រិ​ក​លោកផៃ​ ស៊ី​ផា​នថា មក​ពី​អា​មេ​រិ​កស្លន់ស្លោឃើញ​កម្ពុជា​ស្និត​ជាមួយ​ចិន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​លោក ផៃ​ស៊ី​ផា​ន បាន​ហៅ​ការ​ចេញ​សេចក្តីថ្លែងការណ៍​របស់​អា​មេ​រិ​ក​ចំពោះ​ស្ថានការណ៍​នៅ​កម្ពុជា​មក​ពី​ឃើញ​កម្ពុជា​ស្និត​ជាមួយ​ចិន ។ ការ​អះអាង​របស់​អ្នកនាំពាក្យ​រូប​នេះ បន្ទាប់​ពី​ឧបការ​រី​រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋអាមេរិក​បាន​ចេញ​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​ទី​0៧​សីហា កន្លង​មកនេះ​បាន​សម្តែង​ក្តី​បារម្ភ​ចំពោះ​នយោបាយ​នៅ​កម្ពុជា​ដោយ​ស្នើ​ឲ្យ​មានការ​ដោះ​លែង​លោក កឹ​ម…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​លោក ផៃ​ស៊ី​ផា​ន បាន​ហៅ​ការ​ចេញ​សេចក្តីថ្លែងការណ៍​របស់​អា​មេ​រិ​ក​ចំពោះ​ស្ថានការណ៍​នៅ​កម្ពុជា​មក​ពី​ឃើញ​កម្ពុជា​ស្និត​ជាមួយ​ចិន ។

ការ​អះអាង​របស់​អ្នកនាំពាក្យ​រូប​នេះ បន្ទាប់​ពី​ឧបការ​រី​រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋអាមេរិក​បាន​ចេញ​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​ទី​0៧​សីហា កន្លង​មកនេះ​បាន​សម្តែង​ក្តី​បារម្ភ​ចំពោះ​នយោបាយ​នៅ​កម្ពុជា​ដោយ​ស្នើ​ឲ្យ​មានការ​ដោះ​លែង​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ។

យ៉ាងណា​ក្តី​ការ​លើក​ឡើង​របស់​ឧបការី​ទទួល​បន្ទុក​ការពារ​ជាតិ​សហរដ្ឋអាមេរិក នោះ​ត្រូវ​បាន​លោក ផៃ ស៊ី​ផា​ន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​លើ​បណ្តាញ​ស ង្គ​ម​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃ​ទី​០៩ សីហា​ថា ការ​លើក​ឡើង​របស់​ឧបការី​រូប​នេះ​រឹតតែ​បង្ហាញ​ឲ្យ​ឃើ ញ​យ៉ាង​ច្បាស់​ថា គឺជា​ការ​ស្វែងរក​ឱកាស​ក្នុង​កិច្ច​ពិភាក្សា និង​សហការ​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អាណត្តិ​ទី​៦​ពិត​ប្រាកដ​ណាស់ ហើយ​ពិតជា​ការ​ទទួលស្គាល់​ជា​ផ្លូវការ​នៃ​ទំនាក់ទំនង​កិច្ចការ​ផ្លូវ​រដ្ឋ​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា​តាម​រយៈ​ប្រមុខ​រាជរ​ដ្ឋាភិ​បាល គឺ​សម្តេច​តេ​ជោ ។ ជាមួយ​គ្នា​នោះ​ដែរ​លោក​ក៏​បាន​លើក​ឡើង​ថា ការ​ស្នើ​សុំ​របស់​ឧបការី​រូប​នេះ​ក្នុង​ការ​ដោះ​លែង​លោក កឹ​ម សុខា និង​អ្នកទោស​មួយ​ចំនួន​ទៀត​នោះ គឺ​ខុស​ទិស​ដៅ​មិនមែន​ឋិត​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​រាជរដ្ឋាភិបាល​នោះ​ទេ គឺជា​ដែន​សមត្ថកិច្ច​របស់​តុលាការ ។

លោក ផៃ ស៊ី​ផា​ន បញ្ចា​ក់ថា «​ករណី​របស់​លោក កឹ​ម សុខា ករណី​នេះ​ គឺ​កំពុង​ស្ថិត​នៅ​ក្នុង​ដំណើរការ​នៃ​នីតិវិធី​របស់​តុលាការ ។ រីឯ​ការ​ព្រមាន​ចាត់វិធានការ​បន្ថែម​មក​លើ​កម្ពុជា គឺជា​ប្រតិកម្ម​មិន​សម​ហេតុផល​មួយ​ខ្លាច​ឥទ្ធិពល​ចិន​មក​លើ​កម្ពុជា គឺជា​បំណង​ប្រកបដោយ​អយុត្តិធម៌ និង​ជ្រៀតជ្រែក​» ។

លោក​បន្ថែម​ថា ការ​លើក​ឡើង​របស់​ឧបការី​រូប​នេះ​មិន​ត្រឹមតែ​មិន​មាន​មូលដ្ឋាន​សុចរិត ច្បាស់លាស់​នោះ ក៏​ប៉ុន្តែ​ហាក់បីដូចជា ស្ថិត​នៅ​ក្នុង​ភាព​ស្លន់ស្លោ​ខ្លាច​ដោយ​យល់​ឃើញ​ថា កម្ពុជា​ស្និត​ជាមួយ​ចិន ហើយ​យក​សហរដ្ឋអាមេរិក​ជាស​ត្រូវ ។ កម្ពុជា​មាន​ជំហរ​ច្បាស់លាស់​មិន​យក​ប្រជាជាតិ​ណា​ទោះបីជា​មាន​និន្នាការ​នយោបាយ​ពណ៌​សម្បុរ​ណា​ក៏​ដោយ​ក៏​កម្ពុជា​ចាត់​ទុក​ថា ជា​មិត្ត​ទាំងអស់ ។ លោក​គូសបញ្ជាក់​ថា កម្ពុជា​មាន​អធិបតេយ្យភាព​ឯករាជ្យ​គ្រប់គ្រាន់​ក្នុង​កិច្ចសហការ​ថែរក្សា​សន្តិភាព និង​កិច្ចសហការ ដើម្បី​ការ​រីក​ចម្រើន និង​វិបុលភាព​សម្រាប់​មនុស្សជាតិ​ទាំងអស់ ។ កម្ពុជា ក៏​ដូច​ជា ប្រជាជាតិ​អាស៊ាន​ទាំងមូល​រក្សា​ស្ថានភាព​នយោបាយ​រួម​មិន​ឲ្យ​ធ្លាក់​ចូល​ក្នុង​ឥទ្ធិពល​ភូមិសាស្ត្រ​នយោបាយ​នោះ​ឡើ់យ កម្ពុជា​ផ្ទាល់​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​យល់​ច្រឡំ​របស់​ឧបការី​រូប​នេះ​ចង់​ទាញ ឬ​លាប​ពណ៌​កម្ពុជា​ឲ្យ​ធ្លាក់ខ្លួន​ក្នុងភូមិ​សាស្ត្រ​នយោបាយ​របស់​ខ្លួន ក្នុង​ការ​តតាំង​ប្រឆាំង​ជាមួយ​ចិន ។

យោង​តាម​សេចក្តីថ្លែងការណ៍​របស់​លោក រ៉េ​ន​ឌី ស្រ៊ី​វ័​រ ឧបការី​រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ទី​០៧ សីហា​កន្លង​មកនេះ​បាន​សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​និន្នាការ​នយោបាយ​នៅ​កម្ពុជា និង​បាន​ស្នើ​ឲ្យ​ដោះ​លែង លោក​កឹ​ម សុខា ។

ទាក់ទិន​នឹង​ថ្លែងការណ៍​នេះ​ដែរ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​លើក​ឡើង​ថា បរទេស​មួយ​ចំនួន​តែ​តែង​ជំហរ​អវិជ្ជមាន​មក​កម្ពុជា ។ លោក​ថា ជា​ការ​គួរ​ឲ្យ​ហួសចិត្ត​ណាស់​ដែល​ប្រទេស​ខ្លះ​មិន​បាន​ចាត់​ក្រុម​ប្រតិភូ​មក​សង្កេតការណ៍​បោះ​ឆ្នោត​នៅ​កម្ពុជា តែ​បែរជា​ហ៊ាន​និ​យា យ​វាយតម្លៃ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ដោយ​លំអៀង ផ្ទុយ​ពី​សភាពការណ៍​ពិត​នៅ​កម្ពុជា ។ ជាមួយ​គ្នា​នោះ​ដែរ​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​ក៏​បាន​លើក​ឡើង​ថា ធម្មនុញ្ញ​អង្ក​ការ​សហប្រជាជាតិ (​អ​សប​) បាន​ហាម​បណ្តា​ប្រទេស​មិន​ឲ្យ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​បណ្តា​ប្រទេស​ជា​សមាជិក​(​អ​សប​) ។ ហេតុ​អី​ប្រទេស​មួយ​ចំនួន​ចូល​ចិត្ត​រំលោភ​ធម្មនុញ្ញ អ​.​ស​.​ប រឿង​នៅ​ប្រទេស​ខ្លួនឯង​រាប់​មិន​អស់ ម៉េច​បានជា​មិន​ខិតខំ​ដោះស្រាយ​តែ​បែរមក​ចង់​ដោះស្រាយ​បញ្ហា​កម្ពុជា​ជំនួស​កម្ពុជា​ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ