ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ CPP ៖ គ្មាន​ន័យ​អ្វីត្រូវ​ធ្វើឃាត សម រ​ង្ស៊ី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​ហៅ​ការ​លើក​ឡើង​របស់​លោក សម រ​ង្ស៊ី ថា​មាន​អ្នក​ចង់​ធ្វើឃាត​លោក​នៅ​ប្រទេស​បារាំង គឺជា​ការ​និយាយ​លើ​កក​ម្កើ​ង​ខ្លួន​ប្រៀប​ដូច​ជា​ជិះ​ច​ង្កេ​លើក​ខ្លួនឯង​អ​ញ្ចឹ​ង…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​ហៅ​ការ​លើក​ឡើង​របស់​លោក សម រ​ង្ស៊ី ថា​មាន​អ្នក​ចង់​ធ្វើឃាត​លោក​នៅ​ប្រទេស​បារាំង គឺជា​ការ​និយាយ​លើ​កក​ម្កើ​ង​ខ្លួន​ប្រៀប​ដូច​ជា​ជិះ​ច​ង្កេ​លើក​ខ្លួនឯង​អ​ញ្ចឹ​ង ។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បន្ទាប់​ពី​លោក សម រ​ង្ស៊ី បាន​លើក​ឡើង​ថា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជួល​ឃាតក​ដើម្បី​សម្លាប់​លោក​នៅ​ក្នុង​ប្រទេស​បារាំង ។ យ៉ាងណា​ក្តី​ការ​លើក​ឡើង​របស់​អតីត​មេ​បក្ស​ប្រឆាំង​ដែល​កំពុង​រស់នៅ​ក្រៅប្រទេស​នេះ​ត្រូវ​បាន​

លោក សុខ ឥ​សាន ឆ្លើ​ង​តប​ដោយ​គូសបញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ សីហា នេះ​ថា ៖ «​ទណ្ឌិត សម រ​ង្ស៊ី កំពុង​ខិតខំ​លេី​ក​តម្លៃ​ខ្លួន ។ ក្រោយ​ពេល​ដែល​ទទួល​បរាជ័យ​ក្នុង​ឧបាយកល​ចង់​រារាំង និង​បំផ្លាញ​ការ​បោះ​ឆ្នោត​មិន​បាន ទណ្ឌិត សម រ​ង្ស៊ី ត្រូវ​ធ្លាក់​ទៅ​ក្នុង​ភាព​ទ័លច្រក រក​ផ្លូវ​ដេី​រ​ទៅ​មុខ​មិន​រួច ។ ដេី​ម្បី​ស្តារ​មុខមាត់​ទណ្ឌិត សម រ​ង្ស៊ី បាន និង​កំពុង​ខិតខំ​លើកកម្ពស់​ខ្លួនឯង ដោយ​បាន​លេី​កត​ម្កេី​ង​ថា ខ្លួន​គឺជា​ឧបសគ្គ​នៅ​ក្នុង​កែវភ្នែក​របស់​ប្រជាជន​កម្ពុជា​» ។

អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​ក៏​បាន​លើក​ឡើង​ថា ការ​និយាយ​របស់​លោក សម រ​ង្ស៊ី នេះ​កាន់តែ​ត្រូវ​បាន​បញ្ជាក់​ថា ទណ្ឌិត សម រ​ង្ស៊ី ទទួល​សារភាព​ថា ខ្លួន​គឺជា​អ្នក​បង្កើត​បញ្ហា​ឲ្យ​ប្រទេស​ជាតិ​ក​ម្ព​ជា និង​ប្រជាជន​កម្ពុជា​បង្ក​អំពេី​ប្រទូស​សា​រ៉ា​យ​ឥត​ឈប់​ឈរ​ប្រឆាំង​នឹង​ផលប្រយោជន៍​របស់​កម្ពុជា ។ ទន្ទឹម​នឹង​នេះ សម រ​ង្ស៊ី ក៏​បាន​ឆ្លៀត​លេី​ក​តម្លៃ​ខ្លួនឯង​ដោយ​ចោទ​ថា មាន​គេ​ប៉ុនប៉ង​ធ្វេី​ឃាតខ្លួន​នៅ​ក្រៅប្រទេស ។

លោក​សង្កត់ធ្ងន់​ថា ៖ «​តេី​ចង់​ធ្វេី​ឃាត​ទណ្ឌិត សម រ​ង្ស៊ី បាន​ប្រ​យោ​ជ​ន៏​អ្វី បេី​ទណ្ឌិត សម រ​ង្ស៊ី អស់​តម្លៃ​រួច​ទៅ​ហេី​យ ទោះបី​ទណ្ឌិត​នេះ​និយាយ​អ្វី​ក៏​គ្មាន​នរណា​យកចិត្តទុកដាក់​ចាប់អារម្មណ៍​ដែរ ។ រឿង​អី​មក​ចោទ​បញ្ហា​ថា មាន​គេ​ចង់ទៅ​ធ្វើឃាត​ខ្លួន​នៅ​ស្រុក​បារាំង​នោះ ។ នេះ​វា​គ្រាន់តែ​ជា​ការ​និយាយ​បង្វែងដាន​ដើម្បី​លើក​តម្លៃ​ខ្កួ​ន​តែ​ប៉ុណ្ណោះ​» ។

ឆ្លើ​ង​តប​និង​ការ​លើក​ឡើង​របស់​លោក សម រ​ង្ស៊ី ដែល​ចេះ​ដែល​រក​ភាព​ត្រូវ​របស់​ខ្លួន​ដើម្បី​បង្ហាញ​អ្នកគាំទ្រ​នោះ លោក សុខ ឥ​សាន ក៏​បាន​បន្ថែម​ថា ៖ «​តែ​ទោះ​ចង់​លេី​ក​តម្លៃ​យ៉ាងណា​ក៏​មិន​អាច​លេី​ក​ទៅ​បាន​ដែរ​ដោយសារ​ទណ្ឌិត សម រ​ង្ស៊ី គ្មាន​តម្លៃ​ត្រូវ​លេី​ក​ដែរ ។ ជីវិត​នយោបាយ​របស់​ទណ្ឌិត សម រ​ង្ស៊ី ត្រូវ​បាន​បញ្ចប់​រួច​ហេី​យ​» ។

គួរ​បញ្ជាក់​ថា ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ​បន្ទាប់​ពី​លោក សម រ​ង្ស៊ី​បាន​សរសេ​លើ​បណ្តាញ​សង្គម​នៅ ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៨ នេះ​ថាស​ម្តេច​តេ​ជោ ហ៊ុន សែន បាន​ជួល​ឃាតក​បរទេស​ឲ្យ​ប៉ុនប៉ង​សម្លាប់​លោក​នៅ​ប្រទេស​បារាំង​ដោយសារ​តែ សម រ​ង្ស៊ី ជា​បន្លា​ធំ​ជាងគេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ