ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ស្លា.ប់ ប្រពន្ធ​របួសធ្ងន់ ព្រោះតែ​ឃាតក​លាក់​មុខ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នៅ​វេលា​ម៉ោង​ប្រមាណ​ជាង​៣​រសៀល ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០១៨ មាន​ករណី​​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​ចំណុច​លើ​ផ្លូវជាតិ​លេខ​៦ ពី​ខាងកើត​ស្ពាន បឹង​ក្រ​មោ​ល​៥​ម៉ែត្រ ស្ថិត​ក្នុងភូមិ​គោក​អំពិល…

ខេត្តសៀមរាប ៖ នៅ​វេលា​ម៉ោង​ប្រមាណ​ជាង​៣​រសៀល ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០១៨ មាន​ករណី​​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​ចំណុច​លើ​ផ្លូវជាតិ​លេខ​៦ ពី​ខាងកើត​ស្ពាន បឹង​ក្រ​មោ​ល​៥​ម៉ែត្រ ស្ថិត​ក្នុងភូមិ​គោក​អំពិល ឃុំ​ល្វែង​ឬ​ស្សី ស្រុក​ជីក្រែង ខេត្តសៀមរាប រវាង​រថយន្ត​ស៊ី​តែ​ន​ដឹក​សាំង​បើកបរ​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​ពន្លះ​ជាមួយនឹង​គោ​យន្ត​កែ​ច្នៃ​ដាក់​ម៉ា​ស៊ីន​កិនស្រូវ​ពេញទំហឹង ។

តាម​ប្រភព​ពី​លោក​វរសេនីយ៍ឯក សុខ សុទ្ធា​វុ​ធ អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង​បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៨ នេះ​ថា មុន​ពេល​កើតហេតុ​គឺ​មាន​ពលរដ្ឋ​បាន​រាយការណ៍​មក​នគរបាល​មូលដ្ឋាន​ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍​ថា មាន​រថយន្ត​ស៊ី​តែ​ន​ដឹក​សាំង ក្បាល​សណ្តោង​ពណ៌​​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3E-0279 បើកបរ​ពី​ទិស​ខាង​លិចទៅ​ខាងកើត​គឺ​ធ្វើ​ដំណើរ​ចេញ​ពី​ខេត្តសៀមរាប​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ បើកបរ​ក្នុង​ល្បឿន​លឿន​ហើយ​មិន​បាន​ប្រុង​ប្រយ័ត្ន លុះដល់​ចំណុច​កើតហេតុ​បាន​បុក​គោ​យន្ត​កែ​ច្នៃ​ដាក់​ម៉ាស៊ីនកិនស្រូវ ពាក់​ស្លាក​លេខ ស្វាយ​​រៀង 6A-1021 ពេញទំហឹង​ធ្វើ​ឱ្យ​គោ​យន្ត​កែ​ច្នៃ​ធ្លាក់​ទៅ​ម្ខាង​ផ្លូវ​ក្នុង​ស្រះ​ឈូក ខណៈ​បើកបរ​មក​ពី​ទិស​ខាងត្បូង​ឡើង​មក​លើ​ផ្លូវជាតិ​រួច​បត់​ស្ដាំ​ទៅ​ទិស​ខាងកើត​បណ្ដាល​ឱ្យ​ម្ចាស់​រថយន្ត​កែ​ច្នៃ​២​នាក់​ប្តី​ប្រពន្ធ​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់ ។

លោក​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ទាំង​២​នាក់​បុរស​ជា​ប្តី​មានឈ្មោះ គាត គា អាយុ​៤៤​ឆ្នាំ (​ស្លាប់​) និង​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ឈ​ន ឃន់ អាយុ​៤៥​ឆ្នាំ បាន​ទទួល​រង​របួសធ្ងន់ ដែល​មាន​ទីលំនៅ​ភូមិ​តា​អុង ឃុំ​ល្វែង​ឬ​ស្សី ស្រុក​ជីក្រែង ខេត្តសៀមរាប ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ ពេទ្យ​បង្អែក ស្រុក​សូទ្រនិគម រីឯ​អ្នកបើកបរ​រថយន្ត​ស៊ី​តែ​ន​ដឹក​សាំង​បាន​ចុះ​រត់គេច​ខ្លួន​បាត់​ក្រោយ​ពី​ហេតុ ។ ក្រោយ​​ពេល​កើតហេតុ​កម្លាំង​ជំនាញ​បាន​ធ្វើការ​វាស់វែង​ដើម្បី​កុំឱ្យ​កកស្ទះ​ចរាចរណ៍ ។

បច្ចុប្បន្ន​រថយន្ត​បង្ក និង​គោ​យន្ត​កែ​ច្នៃ​ជន​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​ជំនាញ​អូស និង​ស្ទួ​ច​យក​ទៅ​រក្សា​​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង​ដើម្បី​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់ ។ ចំណែក​សព​ជន​រ​ង​គ្រោះ​ត្រូវ​បាន​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ