ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ​.​ស​.​ប បំពាក់​មេដាយ​ការងារ​ដល់​កម្លាំង​មួក​ខៀវ​កម្ពុជា​ចំនួន​១៨៤​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​យោធា​ដែល​កំពុង​បំពេញបេសកកម្ម​ក្រោម​ឆ័​ត្រ​អ​.​ស​.​ប​បាន​បញ្ជាក់​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា តំណាង​អង្គការសហប្រជាជាតិ​នៅ​ថ្ងៃ​ទី​0៩ ខែសីហា ឆ្នាំ​២០១៨ បំពាក់​មេដាយ​ការងារ​រក្សា​សន្តិភាព​ដល់​កងកម្លាំង​មួក​ខៀវ​កម្ពុជា​ចំនួន​១៨៤​នាក់ ដែល​កំពុង​បំពេញបេសកកម្ម​របស់​អង្គការសហប្រជាជាតិ នៅ​សាធារណៈរដ្ឋ​លី​បង់ លើ​ផ្នែក​វិស្វកម្ម…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​យោធា​ដែល​កំពុង​បំពេញបេសកកម្ម​ក្រោម​ឆ័​ត្រ​អ​.​ស​.​ប​បាន​បញ្ជាក់​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា តំណាង​អង្គការសហប្រជាជាតិ​នៅ​ថ្ងៃ​ទី​0៩ ខែសីហា ឆ្នាំ​២០១៨ បំពាក់​មេដាយ​ការងារ​រក្សា​សន្តិភាព​ដល់​កងកម្លាំង​មួក​ខៀវ​កម្ពុជា​ចំនួន​១៨៤​នាក់ ដែល​កំពុង​បំពេញបេសកកម្ម​របស់​អង្គការសហប្រជាជាតិ នៅ​សាធារណៈរដ្ឋ​លី​បង់ លើ​ផ្នែក​វិស្វកម្ម និង​បោសសម្អាត​មីន ។

បើ​តាម​លោក​វរសេនីយ៍ឯក ម៉​ន ខ័ន​ឫ​ទ្ធី មេបញ្ជាការ​កងកម្លាំង​វិស្វកម្ម​លេខ​៩៦៣ ក្នុង​បេសកកម្ម​អង្គការសហប្រជាជាតិ​នៅ​ប្រទេស​លី​បង់​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ឲ្យ​ដឹង​ថា កម្លាំង​មួក​ខៀវ​កម្ពុជា​ទាំង​១៨៤​នាក់ កំពុង​បំពេញការងារ​រក្សា​សន្តិភាព​នៅ​លី​បង់ គឺ​ត្រូវ​បាន​បំពាក់​មេដាយ​ការងារ​រក្សា​សន្តិភាព​កាលពី​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០១៨ នៅ​ទីបញ្ជាការ​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​ប្រទេស​លី​បង់ ។ លោក​បញ្ជាក់​ថា ការ​បំពាក់​មេដាយ​ការងារ​នេះ បង្ហាញ​ឲ្យ​ឃើញ​ថា អង្គការសហប្រជាជាតិ គឺ​បាន​យកចិត្ត​ទុក​ខ្ពស់​មក​លើ​ការងារ​បំពេញបេសកកម្ម​របស់​កម្លាំង​មួក​ខៀវ​កម្ពុជា​ក្នុង​ប្រទេស​លី​បង់ ។

លោក​វរសេនីយឯក ម៉​ន ខ័ន​ឫ​ទ្ធី បាន​ឲ្យ​ដឹង​ទៀត​ថា កម្លាំង​មួក​ខៀវ​កម្ពុជា បំពេញបេសកកម្ម​នៅ​ប្រទេស​លី​បង់ គឺ​មាន​ចំនួន​១៨៤​នាក់ ទាំង​កម្លាំង​វិស្វក​កម្ម និង​កម្លាំង​ដោះ​មីន ។ ការងារ​ប្រតិបត្តិការ​រាល់ថ្ងៃ គឺ​ដោះ​មីន ដើម្បី​សាងសង់​ព្រំដែន​សីមា​រវាង​ប្រទេស​អ៊ី​ស្រា​អែ​ល និង​ប្រទេស​លី​បង់ ។ ជាមួយ​គ្នា​កម្លាំង​មួក​ខៀវ​កម្ពុជា គឺ​ទទួល​បាន​ស្នាដៃ​ដ៏​ធំធេង​នៃ​បេសកកម្ម​នេះ ។ តំណាង​អង្គការសហប្រជាជាតិ​ប្រចាំ​បេសកកម្ម UNIFIL បាន​ថ្លែង​ថា «​កម្ពុជា​បាន​បញ្ជូន​កម្លាំង​ទាំង​១៨៤​នាក់​ទៅ​កាន់​ប្រទេស​លី​បង់ គឺ​កម្ពុជា​បាន​បង្ហាញ​អំពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​របស់​ខ្លួន ក្នុង​ការ​គាំទ្រ​ដល់​ប្រតិបត្តិការ​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ដើម្បី​ដោះស្រាយ​ជម្លោះ​ដ៏​ស្មុគស្មាញ និង​ការពារ​ជន​ស៊ី​វិល​ដែល​ជា​ភារកិច្ច​ដ៏​សំខាន់​បំផុត និង​ជា​សក្ខីភាព​ជាក់ស្តែង​ផង​ដែរ​» ។

លោក​បន្ត​ថា ពី​មុន​កង​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​បញ្ជូន​ទៅ​កាន់​កម្ពុជា​តែ​ឥឡូវនេះ​កម្ពុជា​បាន​ប្រែ​ក្លាយជា​ប្រទេស​មួយ​បញ្ជូន​កងកម្លាំង និង​ក្រុម​ជំនាញ​ចូលរួម​ប្រតិបត្តិការ​រក្សា​សន្តិភាព ក្នុង​នាម​មនុស្សធម៌ ។ លោក កា​មា​ល់ អា​ហ្គូ​ស្ទី​ន តំណាង​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ប្រទេស​លី​បង់ ដែល​បាន​ចូលរួម​បំពាក់​មេដាយ ដល់​កម្លាំង​មួក​ខៀវ​កម្ពុជា​ផង​ដែរ​នោះ​បាន​ថ្លែង​ថា «​កម្លាំង​មួក​ខៀវ​កម្ពុជា ពិតជា​មាន​ស្នាដៃ​ដ៏​ធំធេង​លើ​ឆាក​អន្តរជាតិ ដែល​មាន​កងកម្លាំង​វិស្វកម្ម កង​បោសសម្អាត​មីន កង​កម្ទេច​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​កងកម្លាំង​អាវុធហត្ថ និង​កង​ពេទ្យ​កំពុង​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​បណ្តា​កងកម្លាំង​រក្សា​សន្តិភាព​ពី​ប្រទេស​ដទៃ​ទៀត​» ។

គួរ​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា កងកម្លាំង​វិស្វកម្ម​លេខ​៩៦៣ ជា​កង​លើក​ទី​៨ ហើយ​ដែល​កម្ពុជា​បាន​បញ្ជូន​កម្លាំង​ទៅ​កាន់​សាធារណរដ្ឋ​លី​បង់ ក្នុង​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ ។ ហើយ​កម្លាំង​នេះ​បាន​បញ្ជូន​ចេញពី​កម្ពុជា​កាលពីដើម​ខែមករា ឆ្នាំ​២០១៨ ៕

កែសម្រួលដោយ