ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែប្រយុទ្ធ​កា​ណា​ដា Janine Beckie ក្លាយជា​មាន់​ថ្មី​នៅ Man City

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Star បាន​ឲ្យ​ដឹង​ថា កីឡាករ​ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​កា​ណា​ដា Janine Beckie បាន​ចាក​ចេញពី​ក្លិប Sky Blue…

តាម​ប្រភព​ព័ត៌មាន The Star បាន​ឲ្យ​ដឹង​ថា កីឡាករ​ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​កា​ណា​ដា Janine Beckie បាន​ចាក​ចេញពី​ក្លិប Sky Blue FC ទៅ​កាន់​ក្លិប​មេឃ​ខៀវ​នារី Manchester City កាលពី​យប់​ថ្ងៃ​ពុធ​កន្លង​មកនេះ ។

Beckie ដែល​នឹង​ឈាន​ចូល​វ័យ​២៤​ឆ្នាំ នៅ​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៨ ខាង​មុខ​នេះ​ទើបតែ​ចូល​ក្លិប Man City បាន​សម្រេច​ជា​ផ្លូវការ​នៅ​កាលពី​ថ្ងៃ​ពុធ ក្រោយ​ការ​ចរចារ​គ្នា​អស់​ពេល​ជា​ច្រើន​ស​ប្តា​ហ៍ ។

នាង​បាន​ប្រាប់​សារព័ត៌មាន​កា​ណា​ដា​ថា ៖ «​វា​ពិតជា​ពេល​ដ៏​រំភើប​សម្រាប់​ខ្ញុំ ។ ខ្ញុំ​នៅ​តែ​ភ័យ​ៗ​នៅឡើយ ។ វា​ពិតជា​អស្ចារ្យ​ណាស់ ដែល​សុ​បិ​ន្ត​របស់ខ្ញុំ​ក្លាយទៅជា​ការ​ពិត​» ។

Manchester City បាន​ចាប់ផ្តើម​ប្រកួត​វគ្គ​ត្រៀម​បើក​រដូវ​កាល​រួច​មក​ហើយ ។ Beckie ត្រូវ​គេ​រំពឹង​ថា នឹង​អាច​ចូល​លេង ក្រោយ​ពេល​ប្រកួត​ឲ្យ​ក្រុម​កា​ណា​ដា​ជាមួយនឹង​ប្រេ​ស៊ី​ល​នៅ​អូ​តា​វ៉ា នៅ​ថ្ងៃ​ទី​២ ខែកញ្ញា ខាង​មុខ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា តាំងពី​ចូល​លេង​កាលពី​ឆ្នាំ​២០១៤ ខែវិច្ឆិកា មក Beckie បាន​ស៊ុត​គ្រាប់​បាល់​ចូល​សំណាញ់​២២​គ្រាប់ ក្នុង​ការ​ប្រកួត​៤៣​ដង សម្រាប់​កា​ណា​ដា ដែល​ធ្វើ​ឲ្យ​នាង​នា​ពេល​នេះ​ក្លាយទៅជា​កីឡាករ​ខ្លាំង​ប្រចាំ​ក្រុម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ