ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេ​ដាក់ស្លាកធំចឹងហើយ…ស្រាប់តែ​មកពន្លះ​បន្ថែម​ទៀត​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​ជោក​ជិះ​ម៉ូតូ​មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន​ជ្រុល​ទៅ​បុក​បង្គោល​ដែក​ដែល​គេ​ដាក់​បាំង​បង្គោល​ភ្លើងស្តុប​ចរាចរណ៍ កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ក្បែរ​កង​រាជ​អាវុធ​ហ្ថ​ត​លើ​ផ្ទៃ​ប្រទេស តាម​បណ្តោយ​ផ្លូវ​២៨៩​កែង​នឹង​ផ្លូវ​៥២៨ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក​។…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​ជោក​ជិះ​ម៉ូតូ​មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន​ជ្រុល​ទៅ​បុក​បង្គោល​ដែក​ដែល​គេ​ដាក់​បាំង​បង្គោល​ភ្លើងស្តុប​ចរាចរណ៍ កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ក្បែរ​កង​រាជ​អាវុធ​ហ្ថ​ត​លើ​ផ្ទៃ​ប្រទេស តាម​បណ្តោយ​ផ្លូវ​២៨៩​កែង​នឹង​ផ្លូវ​៥២៨ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​វ័យ​២៥​ឆ្នាំ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក MSX ពណ៌​ស ពាក់​ស្លាក​លេខ ត្បូងឃ្មុំ​១B-៤៨៣៧ ធ្វើ​ដំណើរ​ក្នុង​ស្ថានភាព​ស្រវឹង តាម​បណ្តោយ​ផ្លូវ​២៨៩ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង និង​ក្នុង​ល្បឿន​យ៉ាង​លឿន​។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​បាន​រេ​ចង្កូត​ទៅ​ខាងស្តាំ​បុក​ចូល​ប្រលោះ​ដែក​ដែល​គេ​ដាក់​បាំង​បង្គោល​ភ្លើងស្តុប​ចរាចរណ៍ បណ្តាល​ឲ្យ​ម៉ូតូ​កៀប​ជាប់​ទៅ​មុខ​លែង​រួច​រង​ការ​ខូចខាត​វៀច​បូម​ខាង​មុខ ចំណែកឯ​អ្នកបើកបរ​ម៉ូតូ​រង​របួសស្រាល​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ ហើយ​ជន​រង​គ្រោះ​ក៏​បាន​ទាក់ទង​ទៅ​ក្រុម​គ្រួសារ​សាច់ញាតិ​របស់​ដើម្បី​មក​ដល់​ដឹក​ជន​រង​គ្រោះ​ និង​ម៉ូតូ​តាម​រ៉ឺមក​ម៉ូតូ​កង់​បី​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ