ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ…Messi ទូរស័ព្ទ​ទៅ Paul Pogba ឱ្យ​វេច​ខោអាវ​ឲ្យ​លឿន

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Daily Star បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង Lionel Messi បាន​ទូរស័ព្ទ​ទៅ​បញ្ចុះបញ្ចូល​ឲ្យ​កីឡាករ​បារាំង Paul Pogba…

តាម​ប្រភព​ព័ត៌មាន Daily Star បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង Lionel Messi បាន​ទូរស័ព្ទ​ទៅ​បញ្ចុះបញ្ចូល​ឲ្យ​កីឡាករ​បារាំង Paul Pogba វេច​ខោអាវ​ចេញពី​ក្លិប​បិសាច​ក្រហម​មក​លេង​នៅ​ក្លិប​អ្នកមាន​បុណ្យ Barcelona វិញ ។

កីឡាករ​ជម្រើសជាតិ​បារាំង​ម្ចាស់​ពាន World Cup ឆ្នាំ​២០១៨ ត្រូវ​បាន​គេ​ដឹង​ថា មិន​សប្បាយ​ចិត្តនឹង​នៅ Man Utd ដោយសារ​តែ​អ្នកចាត់ការ​ក្លិប Jose Mourinho ឲ្យ​ធ្វើ​ជា​ខ្សែការពារ ។ ជាមួយ​គ្នា​នេះ​ដែរ Pogba មិន​មានមុខ​ក្នុង​ការ​ប្រកួត​មួយ​ចំនួន​ធំ​ៗ​ដែរ​ដែល​សុទ្ធតែ​ជា​ការ​ប្រកួត​សំខាន់​ៗ​របស់​ក្លិប ។

ខាង​ក្លិប​បិសាច​ក្រហម​ក៏​មិន​ព្រួយបារម្ភ​នឹង​ឃាត់​កីឡាករ​បារាំង​ម្នាក់​នេះ​ដែរ​ដោយសារ​តែ​គេ​ប្រុង​នឹង​យក​កីឡាករ​ខ្លាំង​ផ្សេង​ទៀត​មក​ជំនួស​ដែល​រួម​មាន Toby Alderweireld, Harry Maguire និង Kurt Zouma ។

ដោយសារ​តែ​របៀប​លេង​បាន​ល្អ និង​ឈ្នះ​ពាន World Cup ដោយ​ស៊ុត​ចូល​មួយ​គ្រាប់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ជាមួយនឹង​ក្រូ​អាត ក្លិប​ជា​ច្រើន​ចាប់អារម្មណ៍​នឹង Pogba ដែល​ក្នុង​នោះ​មាន​ក្លិប Barcelona, Real Madrid និង​ក្លិប​ចាស់​របស់​គេ Juventus ។ តែ​សម្រាប់ Pogba ផ្ទាល់​ចង់ទៅ​លេង​នៅ Barca ជាមួយនឹង Messi ខណៈ​ដែល Messi បាន​ទូរស័ព្ទ​ទៅ​ចាក់​បន្ថែម​ទៀត​ឲ្យ​ចិត្ត Pogba កាន់តែ​ចង់​មក​លេង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ