ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណីបញ្ញើគ្រឿងញៀ.នតាមប្រៃសណីយ៍… ពេលនេះជនសង្ស័យកំពុងស្ថិតនៅតុលាការ​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បន្ត​ឱ្យ​ដឹង​ទៀត​ថា ករណីបង្ក្រាប​គ្រឿងញៀនជិត១០០គីឡូក្រាម​ ​តាម​ច្រកបញ្ញើប្រៃសណីយ៍នោះ នៅ​វេលា​ម៉ោង​ជិត​១២​​ថ្ងៃត្រង់​​ថ្ងៃទី១០ សីហា នេះ ​បាន​ឃើញ​​រថយន្ត​របស់​​​សមត្ថកិច្ច​សន្តិសុខ​ផ្ទៃក្នុង បានបញ្ជូន​​​គ្រឿង​រួម​ទាំង​ជនសង្ស័យម្នាក់…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បន្ត​ឱ្យ​ដឹង​ទៀត​ថា ករណីបង្ក្រាប​គ្រឿងញៀនជិត១០០គីឡូក្រាម​ ​តាម​ច្រកបញ្ញើប្រៃសណីយ៍នោះ នៅ​វេលា​ម៉ោង​ជិត​១២​​ថ្ងៃត្រង់​​ថ្ងៃទី១០ សីហា នេះ ​បាន​ឃើញ​​រថយន្ត​របស់​​​សមត្ថកិច្ច​សន្តិសុខ​ផ្ទៃក្នុង បានបញ្ជូន​​​គ្រឿង​រួម​ទាំង​ជនសង្ស័យម្នាក់ មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ។

សេចក្តីរាយការណ៍​បន្ត​ថា ​នៅ​មិន​ទាន​ស្គាល់ឈ្មោះជនសង្ស័យនៅឡើយ គ្រាន់តែ​ដឹងថា ជា​​ជនជាតិចិន​ ។ ដោយឡែក ​​គ្រឿងញៀន​ទាំងនោះ​​ បាន​នាំ​មក​ពី​ប្រទេស​អា​ល្លឺ​ម៉​ង់ ហើយ​សុទ្ធ​សឹង​ជា​ថ្នាំ​​ញៀន​​​គ្រវី​ទាំង​អស់ ។ ជនសង្ស័យរូបនេះ បានចេញទៅទទួលគ្រឿងញៀន ក៏ត្រូវកម្លាំងក្របួចជាប់តែម្តង ។

ប្រភព​បន្ត​ថា ខណៈ​ស​មត្ថកិច្ច​នាំ​ជនសង្ស័យ​តាម​រថយន្ត​​​ចូល​ដល់​ក្នុង​បរិវេណ​សាលាដំបូង​រាជធានី​​ភ្នំពេញ​នោះ​ គឺ​​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​អ្នកកាសែត​ចូល​ថត​​ក្នុង​បរិវេណ​សាលាដំបូង​​នោះទេ ។  បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ស្ថិត​ក្នុង​បន្ទប់​​​នៃ​សាលាដំបូង ដើម្បី​រង់ចាំ​ការ​សាកសួរ​ពី​សំណាក់​ស្ថាប័ន​អយ្យការ ។

គួររំលឹកថា ៖ អស់ទាស់​…​គ្រឿងញៀន​ជិត​១០០​គីឡូ ទើប​បង្ក្រាប​នៅ​ប្រៃសណីយ៍

អត្ថបទសរសេរ ដោយ