ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចំណាកស្រុក និង​បំ​លាស់​ទី​របស់​ជនជាតិ​ដើម​ភាគតិច (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ចំណាកស្រុក និង​ប​ម្លា​ស់​ទី​របស់​ជនជាតិ​ដើម​ភាគតិច​ពិភពលោក​លើក​ទី​២៤ និង​លើក​ទី​១៤ នៅ​កម្ពុជា ដើម្បី​លើកកម្ពស់ សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ដោយ​ផ្តល់​ឱកាស និង​ទទួលស្គាល់​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច ពេញលេញ…

ខេត្តមណ្ឌលគិរី ៖ ចំណាកស្រុក និង​ប​ម្លា​ស់​ទី​របស់​ជនជាតិ​ដើម​ភាគតិច​ពិភពលោក​លើក​ទី​២៤ និង​លើក​ទី​១៤ នៅ​កម្ពុជា ដើម្បី​លើកកម្ពស់ សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ដោយ​ផ្តល់​ឱកាស និង​ទទួលស្គាល់​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច ពេញលេញ ក្នុង​ការ​បញ្ចេញ​មតិយោបល់​របស់​ខ្លួន និង​ចូលរួម​រាល់​សកម្មភាព​ក្នុង​ការ​រួមចំណែក អភិវឌ្ឍន៍​ប្រទេស​ជាតិ ។

ទិវា​នេះ​បាន​ប្រារព្ធ​ឡើង​នៅ​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ​ដើម​លើ​ភ្នំ​ដោះ​ក្រមុំ ដោយ​មានការ​ចូលរួម​ពី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ទាំង​០៥​ក្រុង​-​ស្រុក​ក្នុង​ខេត្ត ប្រមាណ​ជា​៣០០​នាក់ នា​ព្រឹក​ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០១៨ ។

លោក ចឹ​ង សុច​ន្ថា អភិបាលរង​ខេត្ត​បាន​មាន​ប្រសាសន៍​ពាំនាំ​នូវ​ការ​នឹករលឹក និង​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ជំទាវ ក​ត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​ជា​និច្ចកាល​តែងតែ​គិតគូរ​អំពី​ជីវភាព សុខភាព សុវត្ថិភាព និង​សេចក្តីសុខ របស់​ប្រជាពលរដ្ឋ ទូ​ទាំង​ប្រទេស​ក៏​ដូច​ជា ខេត្តមណ្ឌលគិរី ។

លោក​ស៊ី ផុ​ន​ហុង​គ្រី មន្ត្រី​មន្ទីរ​ព័ត៌មាន​នឹង​ជា​ជនជាតិ​ដើម​ព្នង​ឲ្យ​ដឹង​ថា ទិវា​នេះ​ពិតជា​មាន​សារៈសំខាន់ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ និង​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​រៀបចំ​ឡើង​សំដៅ​រួមចំណែក​លើកកម្ពស់​តម្លៃ សីលធម៌ វប្បធម៌ ប្រពៃណី​ដ៏​ល្អ​ផូរផង់ និង​រស់​រវើក និង​សិទ្ធិ​របស់​បងប្អូន​ជនជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា ហើយ​ការ​រៀបចំ​ទិវា​នេះ​ឡើង ក៏​ជា​សក្ខីភាព​មួយ​បង្ហាញ​ឲ្យ​ឃើញ​ថា រាជរដ្ឋាភិបាល​បាន និង​កំពុង​បន្ត​យកចិត្តទុកដាក់​ដល់​បងប្អូន​ជនជាតិ​ដើម ភាគតិច​ដោយ​ផ្តល់​ឱកាស និង​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិយោបល់​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ ។

តាម​ការ​លើក​ឡើង​របស់​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​លោក យន់ សា​រ៉ោ​ម បានឱ្យ​ដឹង​ថា ជនជាតិ​ដើម​ភាគ តិច​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ច្រើន​ក្រុម​ខុស​ៗ​គ្នា ហើយ​ការ​រស់នៅ​ភាគច្រើន​រស់នៅ​ក្នុង​ភូមិភាគ​ឥ​សាន នៃ​ប្រទេស​កម្ពុជា ដោយឡែក​ការ​រស់នៅ​របស់​ជនជាតិ​ដើម​ភាគតិច មាន​លក្ខណៈ​ខុស​ៗ​គ្នា​ទៅ​តាម​ក្រុម ជនជាតិ​ដើម​ភាគតិច​នីមួយ​ៗ ដូច​ជា ធ្វើស្រែ​ចម្ការ​ប្រកប​មុខរបរ​ចិញ្ចឹមជីវិត​ផ្សេង​ៗ​ការ​គោរព​ប្រពៃណី​ទំនៀមទំលាប់ ការ​សែនព្រេន និង​ការ​ដឹកនាំ​តាម​របៀប​ប្រពៃណី​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ