ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​ម៉េច​បែរជា​គាត់​គិត​បែប​នោះ​ទៅ​វិញ?

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ បុរស​ជនជាតិ​ទំពួន​ម្នាក់​ខូចចិត្ត​នឹង​អត់​ដី​ធ្វើ​ចម្ការ និង​ផឹក​ស្រាស​ជា​រៀងរាល់ថ្ងៃ​សម្រេចចិត្ត​ចង​.​ក​សម្លាប់​ខ្លួន ។ ហេតុការណ៍​នេះ​បាន​កើតឡើង​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​៧​និង​៣២​នាទី​ព្រឹក ដែល​រស់នៅ​ភូមិ​ប៉ា​អរ…

ខេត្តរតនគិរី ៖ បុរស​ជនជាតិ​ទំពួន​ម្នាក់​ខូចចិត្ត​នឹង​អត់​ដី​ធ្វើ​ចម្ការ និង​ផឹក​ស្រាស​ជា​រៀងរាល់ថ្ងៃ​សម្រេចចិត្ត​ចង​.​ក​សម្លាប់​ខ្លួន ។ ហេតុការណ៍​នេះ​បាន​កើតឡើង​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​៧​និង​៣២​នាទី​ព្រឹក ដែល​រស់នៅ​ភូមិ​ប៉ា​អរ ឃុំ​កិ​ច​ចុង ស្រុក​បរ​កែវ ។

ករណី​ខាងលើ​នេះ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ​ទីង ហ្យៅ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ​ទំពួន មុខរបរ​កសិករ ក្រោយ​ពី​កើតហេតុ​សមត្ថកិច្ច​ប៉ូលិស​ស្រុក​-​ខេត្ត បាន​ទៅ​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ ហើយ​សមត្ថកិច្ច​បាន​បញ្ជាក់​ប្រាប់​សារ​ព​ត៌​មាន​ថា ជន​រង​គ្រោះ​បាន​ចង​.​ក​សម្លាប់​ខ្លួនឯង​នៅ​ក្នុង​បន្ទប់ដេក​តែ​ម្តង​ដោយ​យក​ខ្សែ​អង្រឹង​ប្រវែង​២,៥​ម៉ែត្រ​ចង​ជាប់​ជាមួយនឹង​មេដំបូល​ផ្ទះ​កម្ពស់​២​ម៉ែត្រ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ។

លទ្ធផល​ធ្វើ​កោសល្យ​វិនិច្ឆ័យ​ជន​រង​គ្រោះ​ពិតជា​ធ្វើ​អត្តឃាត​ចង​.​ក​សម្លាប់​ខ្លួនឯង​គ្មាន​អំពើរ​ឃាតកម្ម​កើតឡើង​នោះ​ទេ ។ បច្ចុប្បន្ន​សមត្ថកិច្ច​បាន​ប្រគល់​សព​ឲ្យ​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី​ជនជាតិ​ទំពួន ។

សមត្ថកិច្ច​ដដែល​បាន​បន្ត​ទៀត​ថា មុន​នឹង​ឈាន​ទៅ​ដល់​ជន​រង​គ្រោះ​ចង​.​ក​សម្លាប់​ខ្លួន​នោះ​ត្រូវ​បាន​ប្រពន្ធ និង​បងប្អូន​របស់​ជន​រង​គ្រោះ​បាន​និយាយ​ថា ពិ​កបាក​ចិត្ត​ដោយ​អត់​ដីចម្ការ​ធ្វើ​ដូច​អ្នក​ភូមិ ហើយ​ជន​រង​គ្រោះ​រយៈពេល​១​ឆ្នាំ​នេះ​ផឹក​ស្រាស​ជា​ប្រចាំ​មិន​ដែល​លោះ​ថ្ងៃ​ឡើយ ជួន​ការ​មិន​ហូប​បាយ​ជា​ញឹកញាប់ ហើយ​ជន​រង​គ្រោះ​ចេះរ​អួរ​ប្រាប់​សាច់ញាតិ​ជា​ញឹកញាប់​ថា សព្វ​ថ្ងៃនេះ​គាត់​អត់​ចង់​រស់​ទើប​នៅ​ថ្ងៃ​កើតហេតុ​នេះ​ជន​រង​គ្រោះ​ចង​.​ក​សម្លាប់​ខ្លួន​តែ​ម្តង ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សាច់ញាតិ និង​អ្នក​ភូមិ​យ៉ាង​ខ្លាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ